ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា មើមការ៉ុត គឺជាអាវុធថ្មី ដែលអាចធ្វើសង្គ្រាម ប្រឆាំងនឹងមហារីកក្រពេញប្រូស្តាត ។ ការសិក្សាមួយ ដែលដឹកនាំដោយ សាស្ត្រាចារ្យ Norman Maitland មកពីសាកលវិទ្យាល័យ University of York រកឃើញថា របបអាហារដែលសម្បូរដោយវីតាមីន A អាចជាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺខាងដើមដ្បិតវាបានធ្វើឱ្យជំងឺនោះ អាចព្យាបាលបាន ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អាស៊ីដ រេតេណូអ៊ិច ( Retenoic) ដែលជាសារធាតុគីមីបានមកពីវីតាមីន A អាចកាត់បន្ថយសមត្ថភាពវាយប្រហារឈ្លានពានរបស់មហារីកទៅលើជាលិកាការពារ ។