អ្នកទេសចរ និយមទៅប្រលែងលេង ជាមួយទឹកហូររឹមៗ នៅកោះភ្លុក
|
April 28, 2013 (01:29:59)
|
[ 1534 ] |
|
|
|
|
រមណីយដ្ឋានបុប្ផាកោះភ្លុក ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅលេងកម្សាន្តលំហែកាយសប្បាយអារម្មណ៍ ។ នៅទីនោះគេបានគយគន់មើលទេសភាពស្រស់ត្រកាល និងងូតទឹកលេងតាមមាត់កោះនៃទន្លេសេសាន ។
បុប្ផាកោះភ្លុក ជាទីសែនមនោរម្យមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង ស្ថិតនៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ។ អ្នកទៅទីនោះមិនត្រឹមតែទទួលបានអារម្មណ៍ស្រស់ថ្លាពីខ្យល់បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងអាចប្រលែងលេងជាមួយទឹកហូររឹមៗកាត់ពីលើផ្ទាំងថ្ម ។
កញ្ញាលួន ធានី ប្រធានមន្ទីរទេសចរណ៍ខេត្តឱ្យដឹងនៅព្រឹកថ្ងៃទី២២ មេសា ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៣ថ្ងៃគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានអ្នកទេសចរជាតិទៅកម្សាន្តនៅរមណីយដ្ឋានបុប្ផាកោះភ្លុកចំនួន១ម៉ឺន៦ពាន់១នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២ មានការកើនឡើង ៤៨% ចំណែកភ្លៀវអន្តរជាតិទៅកម្សាន្តមានចំនួន៤១នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២មានការកើនឡើង៤០% ។
កញ្ញា លួន ធានី បញ្ជាក់ថា ចំណុចគោលដៅសំខាន់ៗដែលភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងទឹកដីខេត្តស្ទឹងត្រែង មានចំនួន៤រមណីយដ្ឋាន គឺរមណីដ្ឋានបុប្ផាកោះភ្លុក រមណីយដ្ឋានអូរឫស្សីកណ្តាល រមណីយដ្ឋានអន្លង់ឈើទាល និងជំនោរពុរ ។ នៅក្នុងឆ្នាំនេះភ្ញៀវទេសចរទៅកម្សាន្ត នៅរមណីយដ្ឋានទាំង៤ សម្រាប់ភ្ញៀវជាតិមានចំនួនសរុប២៦.៩៨៨នាក់ កើនឡើង ៣៨% ភ្ញៀវអន្តរជាតិចំនួន៥៣១នាក់ កើនឡើង១៦% ។ ក្នុងចំណោមរមណីយដ្ឋានទាំងអស់មានតែបុប្ផាកោះភ្លុកទេ ដែលទទួលទេសចរជាតិច្រើនជាងគេ ចំណែកភ្ញៀវអន្តរជាតិភាគច្រើនទៅទស្សនា រមណីយដ្ឋានអន្លង់ឈើទាល នៅជាប់ព្រំដែនប្រទេសឡាវ ដោយនៅទីនោះពួកគេជិះទូកលេងកម្សាន្តលំហែកាយលើផ្ទៃទឹកទន្លេមេគង្គនិងទស្សនាសត្វផ្សោត ។
ប្រធានមន្ទីរទេសចរណ៍លើកឡើងថា មូលហេតុដែលភ្ញៀវទេសចរស្គាល់ និងទៅលេងកាន់តែច្រើននៅខេត្តស្ទឹងត្រែង គឺដោយមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា និងកត្តាផ្សេងទៀតគឺតាមរមណីយដ្ឋាននីមួយៗ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានយកចិត្តទុកដាក់លើផ្នែកអនាម័យ ព្រមទាំងរក្សា និងទុកដាក់យានយន្តគ្រប់ប្រភេទរបស់ទេសចរបានល្អ ពិសេសរក្សាបានសន្តិ សុខជូនអ្នកទេសចរមិនឱ្យមានបញ្ហាអ្វីទេ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|