ទទួលទានភេសជ្ជៈ បង្កើនថាមពល អាចផ្តល់ផលអាក្រក់ ដល់បេះដូង និងធ្វើឱ្យសម្ពាធឈាមកើន
April 20, 2013 (11:30:19)
[ 1573 ]
យោងតាមការស្រាវជ្រាវថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ University of the Pacific សហរដ្ឋអាមេរិក បានបង្ហាញថា ទទួលទានបណ្តា ភេសជ្ជៈបង្កើនថាមពល អាចនឹងធ្វើឱ្យសម្ពាធឈាម ឡើងខ្ពស់ព្រមទាំងបណ្តាលឱ្យមានបញ្ហាបេះដូងដែលឈានដល់បាត់បង់ជីវិតបាន ។
បន្ទាប់ពីបានរកឃើញថា ភេសជ្ជជៈខាងដើមអាចបង្កើនសម្ពាធឈាម និងរំខានដល់ចង្វាក់ធម្មជាតិរបស់បេះដូង បណ្តាវេជ្ជបណ្ឌិតដែលជាក្រុមស្រាវជ្រាវបានព្រមានដល់បណ្តាជនដែលមានជំងឺលើសឈាមឱ្យប្រុងប្រយ័ត្ន និងគិត គូរឱ្យបានល្អិតល្អន់ មុននឹងទទួលទានភេសជ្ជៈប្រភេទនេះ ។
នៅក្នុងការពិសោធន៍លើមនុស្សអាយុពី១៨ដល់៤៥ឆ្នាំ ក្រុមអ្នកសិក្សាបានបែងចែកកិច្ចការរបស់ខ្លួនជា២ផ្នែក ។ ផ្នែកទី១ ពួកគេបានពិនិត្យមើលលើ QT Interval (ជាចំណែកមួយនៃចង្វាក់បេះដូងចន្លោះពេលបុកខ្លាំងនិងបុកតិច) របស់មនុស្ស៩៣នាក់ដែលទើបផឹកភេសជ្ជៈបង្កើនថាមពលអស់ពី១ទៅ៣កំប៉ុង។ ជាលទ្ធ ផលបង្ហាញថា QT Interval មនុស្សទាំងនេះគឺមានល្បឿនអូសបន្លាយដល់១០មិល្លីវិនាទីវែងជាងអ្នកមិនផឹក ។ សូមបញ្ជាក់ថា នៅពេលដំណើរ QT Interval របស់បេះដូងកាន់តែបន្លាយពេលវែង វានឹងធ្វើឱ្យដំណើរលោតរបស់បេះដូងមិនទៀងទាត់ ហើយគ្រោះថ្នាក់អាចនឹងកើតឡើងភ្លាមៗផងដែរ ។ ផ្នែកទី២ ក្រុមអ្នកសិក្សាបានវាស់ឈាមអ្នកស្ម័គ្រចិត្ត១៣២នាក់ ហើយជាលទ្ធផលបានបង្ហាញថា អ្នកដែលបានផឹកភេសជ្ជៈបង្កើនថាមពលអស់២-៣កំប៉ុង សម្ពាធឈាមលើប្រដាប់វាស់(យកលេខផ្នែកខាងលើ-Systolic blood pressure)កើនជាមធ្យម ៣.៥ពិន្ទុ ។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Sachin Shah បានថ្លែងថា៖ «ការជាប់ទាក់ទងគ្នារវាងភេសជ្ជៈបង្កើនថាមពលនិងកំណើនសម្ពាធឈាម Systolic គឺជាការពិតនិងជាបញ្ហាគួរឱ្យបារម្ភ ។ ការសិក្សាស្រាវជ្រាវបន្ថែមទៀតលើកក្រោយចាំបាច់ត្រូវវាយតម្លៃពីផលប៉ះពាល់លើចង្វាក់បេះដូង ។ អ្នកមានជំងឺលើសឈាមឬមាន QT Interval វែងគួរប្រុងប្រយ័ត្ននិងពិចារណាមុននឹងទទួលទានភេសជ្ជជៈបង្កើនថាមពល»៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018