ទទួលទាន សាច់កែច្នៃច្រើន បង្កើនអត្រាស្លាប់ មុនអាយុ
|
April 20, 2013 (11:21:41)
|
[ 1544 ] |
|
|
|
|
តាមការសិក្សាមួយ ដែលធ្វើលើមនុស្ស ជាងកន្លះលាននាក់ នៅទូទាំងទ្វីបអឺរ៉ុប បានរកឃើញថា ទទួលទានអាហារ សំបូរដោយសាច់កែច្នៃច្រើន មានដូចជា សាច់ក្រក សាច់ជ្រូកបីជាន់ប្រឡាក់គ្រឿង (bacon) ភ្លៅជ្រូកប្រឡាក់គ្រឿង (Ham) គឺជាមូលហេតុធ្វើឱ្យអ្នក ឆាប់ស្លាប់មុនអាយុ ដោយជំងឺផ្សេងៗ ក្នុងនោះមាន ជំងឺបេះដូងនិងមហារីកជាដើម ។
សរសេរនៅក្នុងព្រឹត្តិប័ត្រ BMC Medicine ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា អំបិលនិងសារធាតុគីមីផ្សេងៗដែលគេប្រើដើម្បីរក្សាទុកសាច់ឱ្យបានយូរគឺជាដើមចមបំផ្លាញសុខភាព ។ ដូច្នេះ អ្នកដែលនិយមទទួលទានសាច់កែច្នៃស្ទើរគ្រប់ពេលបាយគឺស្មើដូចពួកគេកំពុងជក់បារីបន្តកន្ទុយ ឬក៏ជាមនុស្សធាត់លើសទម្ងន់អញ្ចឹងដែរ ។
សាស្ត្រាចារ្យ Sabine Rohrmann មកពីសាកលវិទ្យាល័យ University of Zurich បានថ្លែងថា៖«ការប្រើប្រាស់សាច់ច្រើនក្នុងរបបអាហារប្រចាំថ្ងៃ ជាពិសេសសាច់កែច្នៃគឺធ្វើឱ្យបែបបទជីវិតរស់នៅប្រចាំថ្ងៃរបស់យើងពុំប្រកបដោយសុខុមាលភាព ។ ជាការពិតហើយដែលថា បោះបង់ចោលការជក់បារីសំខាន់ជាងកាត់បន្ថយការទទួលទានសាច់ ប៉ុន្តែខ្លួនខ្ញុំផ្ទាល់យល់ថា បង្កើនការទទួលទានសាច់ជាពិសេសសាច់កែច្នៃគឺមានន័យស្មើការបង្កើនហានិភ័យដល់សុខភាពជាទូទៅ ។ វិធីល្អគឺកាត់បន្ថយទាំង២មុខ »។ ទោះជាយ៉ាងនេះក្តី លោកស្រីសាស្ត្រាចារ្យបានបញ្ជាក់ថា ប្រសិនជាគេទទួលទានសាច់កែច្នៃមិនលើសពី២០ក្រាមក្នុងមួយថ្ងៃ នោះអត្រាស្លាប់មុនអាយុអាចការពារបាន៣ភាគរយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|