អាហ្រ្វិកខាងត្បូងរកឃើញ សំបុកផ្តាសាយបក្សី H7N1
|
April 16, 2013 (09:20:31)
|
[ 1632 ] |
|
|
|
|
សំបុកជំងឺឆ្លងផ្តាសាយបក្សីមួយបង្កឡើងដោយវីរុសអម្បូរថ្មី H7N1 ត្រូវបានរកឃើញលើសត្វអូទ្រីស នៅទ្វីបអាហ្វ្រិក ធ្វើឲ្យកក្រើកក្តីបារម្ភអំពីការផ្ទុះឡើងគ្រោះមហន្តរាយសាកលលោក ពេលចំនួនមនុស្សស្លាប់ដោយសារផ្តាសាយ H7N9 នៅចិន គិតមកដល់ថ្ងៃទី១០ ខែមេសា បានឡើងដល់ ៩ នាក់ ។
តាមព័ត៌មានថ្មីបំផុត លទ្ធផលត្រួតពិនិត្យសំណកពីបណ្តាកសិដ្ឋាននៅជិត Oudtstroorn មជ្ឈមណ្ឌលរបស់វិស័យឧស្សាហកម្មនាំចេញសត្វអូទ្រីសអាហ្វ្រិកខាងត្បូង បង្ហាញថា មានវត្តមានវីរុស H7N1 ។ ថ្វីត្បិតដូច្នេះ រដ្ឋអំណាចនៅកន្លែងកើតមានសំបុកផ្តាសាយ A\H7N1 ប្រកាសថា វីរុសនេះឆ្លងរាលដាលតែក្នុងសត្វ និងមិនឥទ្ធិពលដល់មនុស្សទេ។
ថ្ងៃទី៩ មេសា ក្រសួងកសិកម្មខេត្ត Cape ខាងលិច ឲ្យដឹងថា ជំងឺផ្តាសាយបង្កការរារាំងដល់ការរស់នៅរបស់ពពួកបក្សីធំៗ និងវិស័យផលិតកម្មនៅតំបន់នេះ ។ នាង Marna Sinclair ពេទ្យសត្វរដ្ឋមួយរូប នៅ Oudtstoon បានឲ្យដឹងថា តំបន់នេះធ្លាប់លេចចេញវីរុស H7N1 តែពុំទាន់មានសញ្ញាណាបង្ហាញថា អម្បូរវីរុសនេះ មានពាក់ព័ន្ធដល់សំបុកជំងឺ H7N9 នៅប្រទេសចិនបច្ចុប្បន្ន, ក្រៅពីនេះ វីរុសមិនឆ្លងមកមនុស្ស។
២ឆ្នាំមុន អាហ្វ្រិកខាងត្បូងបានកម្ទេចសត្វអូទ្រីស ១០,០០០ ក្បាល ក្រោយការផ្ទុះជំងឺផ្តាសាយបក្សីមួយមិនឥទ្ធិពលដល់មនុស្ស, តម្រូវឲ្យប្រទេសនេះត្រូវផ្អាកការនាំចេញសាច់អូទ្រីសជាបណ្តោះអាសន្ន ទៅកាន់សហគមន៍អឺរ៉ុប។
ក្នុងការវិវត្តន៍ប្រែប្រួលមួយផ្សេង H7N9 បានសម្លាប់មនុស្ស ៩ នាក់ នៅប្រទេសចិន, ៣១ នាក់ ឆ្លងជំងឺ គិតត្រឹមថ្ងៃទី១០ មេសា យោងតាមតួលេខផ្លូវការពីគណៈកម្មការសុខភាព និងផែនការគ្រួសារជាតិចិន។
Reuters បានឲ្យដឹងដែរថា ក្នុងថ្ងៃទី១០ មេសា នេះ ចិនបានចាប់ខ្លួនមនុស្សតិចបំផុត ១០ នាក់ ដែល "បង្ហោះព័តមានមិនពិត" អំពីជំងឺផ្តាសាយ H7N9 លើបណ្តាញអ៊ីនធើណែត បង្កឲ្យកើតមានភាពចលាចល។
ក្នុងពេលពួកអ្នកវិទ្យាសាស្ត្រពិភពលោក បានថ្លែងសរសើរចិនថា ប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការគ្រប់គ្រងសំបុកជំងឺ H7N9 នោះប្រជាជនចិនខ្លួនឯងបែរជាកំពុងមន្ទិលសង្ស័យអំពីព័ត៌មានផ្តល់ដោយរដ្ឋាភិបាល ។ មុននេះ១០ឆ្នាំ ប្រទេសនេះ បានប្រឹងប្រែងបិទបាំងសំបុកជំងឺ SARS ដែលផ្ទុះឡើងក្នុងឆ្នាំ២០០៣ បណ្តាលឲ្យ SARS ក្លាយជាគ្រោះមហន្តរាយឆ្លងរាលដាលដល់មនុស្សជាង ៨០០០ នាក់ លើទូទាំងពិភពលោក។
សហគមន៍អ៊ីនធើរណែតបានចោទជាសំណួរថា ហេតុអ្វីរដ្ឋាភិបាលរង់ចាំដល់ ១ សប្តាហ៍ ទើបប្រកាសពីជំងឺឆ្លង? ចម្លើយដែលទទួលបាន គឺពួកមន្ត្រីសុខាភិបាលត្រូវការមានពេលវេលា ដើម្បីកំណត់ប្រភេទរីរុស ដែលមុននេះពុំទាន់ធ្លាប់ឆ្លងមកមនុស្ស ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|