ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី អ្នកទេសចរ ទៅកម្សាន្ដកុះករ នៅអាងទឹកត្រពាំងថ្ម
|
April 20, 2013 (08:59:46)
|
[ 1452 ] |
|
|
|
|
រមណីយដ្ឋានធម្មជាតិ អាងទឹកត្រពាំងថ្ម ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ (១៤ដល់១៦មេសា ២០១៣) ដែលទើបរំលងទៅនេះ មានមនុស្សម្នា ទៅកម្សាន្ដច្រើនកុះករ គឺច្រើនជាងឆ្នាំទៅមិញ។ នៅក្នុងផ្ទៃទឹកដេរដាស ដោយអ្នកទេសចរ លេងទឹកកម្សាន្ដ ជាមួយពោង ពោះវៀនកង់រថយន្ដ ។ រមណីយដ្ឋាននេះស្ថិតក្នុងស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ។
អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឱ្យដឹងថា ភ្ញៀវទេសចរដែលទៅកម្សាន្ដនៅអាងទឹកត្រពាំងថ្មមានទាំងអ្នកក្នុងខេត្ដ និងមកពីខេត្ដផ្សេងៗ ។ តាមការប៉ាន់ប្រមាណ គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ គឺមានភ្ញៀវទេសចរទៅកម្សាន្ដនៅអាងទឹកត្រពាំងថ្មច្រើនជាងឆ្នាំទៅមិញ ។
ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់គឺមានលក្ខណៈល្អប្រសើរ ដោយសារកម្លាំងការពារសន្ដិសុខមាននគរបាលទេសចរខេត្ដ នគរបាលស្រុក កងរាជអាវុធហត្ថស្រុក និងកម្លាំងប្រជាការពារយកចិត្ដទុកដាក់ក្នុងភារកិច្ចរបស់ខ្លួន ។
សមត្ថកិច្ចរក្សាបានសណ្ដាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅអាងទឹកត្រពាំងថ្ម ។ ចំពោះម្ហូបអាហារនៅទីនោះ មានតម្លៃសមរម្យដែលភ្ញៀវទេសចរអាចទទួលយកបាន ។
បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីខេត្ដសៀមរាប ដល់ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ បត់ខាងស្ដាំដៃ ឬបើធ្វើដំណើរចេញពីទីរួមខេត្ដបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៦ បត់ខាងឆ្វេងដៃ ឃើញរូបសំណាកយាយរវៃសូត្រ នោះនឹងមានផ្លូវមួយឆ្ពោះទៅខាងជើងគឺជាផ្លូវចូលទៅអាងទឹកត្រពាំងថ្ម មានចម្ងាយពីទីរួមស្រុកភ្នំស្រុកប្រមាណ ៧ទៅ៨គីឡូម៉ែត្រ ។
អាងទឹកត្រពាំងថ្មមានផ្ទៃទឹកធំល្វឹងល្វើយផ្ដល់សក្ដានុពលផ្នែកកសិកម្មចំនួន២ស្រុក គឺស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ។ ក្រៅពីនេះអាងទឹកត្រពាំងថ្មជារមណីយដ្ឋានធម្មជាតិមានសត្វក្រៀលកក្រហម ដែលជាសត្វដ៏កម្រនៅលើពិភពលោក ។ រមណីយដ្ឋានដ៏ប្រណីតនេះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិច្រើនទៅលេងកម្សាន្ដ ខណៈមានផ្លូវកៅស៊ូងាយស្រួលធ្វើដំណើរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|