. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

.
ភ្ញៀវជិតប្រាំពីរម៉ឺននាក់ ចូលមកកម្សាន្ត ខេត្តកំពត នាឱកាស បុណ្យ ចូលឆ្នាំថ្មី
April 20, 2013 (08:55:00) [ 1563 ]
 
 
នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ ទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តកំពត ប្រមាណ​ជិត​ប្រាំពីរ​ម៉ឺន​នាក់​។ ជាមួយគ្នានេះដែរ បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា កាលពី​ឆ្នាំមុន ស្ថានភាព​លើ​ដងផ្លូវ​ធ្វើដំណើរ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង ដោយ​មនុស្ស​បាត់បង់​ជីវិត ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មានតែ​ម្នាក់​ប៉ុណ្ណោះ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានឱ្យដឹងថា រយៈពេល​បី​ថ្ងៃ គិតពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៣ នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី ភ្ញៀវ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្ត កំពត មាន​ចំនួន ៦៩.១២៨ នាក់ ក្នុងនោះ​ទេសចរ​បរទេស មាន​ចំនួន ១.៣៧៦ នាក់​។

​លោក​ប្រធាន បន្តថា ទោះបី​អំឡុងពេល​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី មាន​ភាព​រំខាន​ដោយ​ការធ្លាក់​ភ្លៀង​ក្តី ប៉ុន្តែ​មិនបាន​រាំងស្ទះ ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ មកកាន់​ខេត្ត​ភាគ​និរតី​នេះ​ទេ ព្រោះ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង មុន​ជាមួយនឹង​ការជួសជុល ស្ថាបនា​បានល្អ​ស្អាត ពិសេស​ផ្លូវ​ក្នុង​ក្រុង​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​លើផ្លូវ​ធ្វើដំណើរ​វិញ លោក​វរសេនីយ៍ទោ ណុប សារ៉េត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប្រាប់​ឱ្យដឹងថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ៥​លើក ក្នុងនោះ ពីរ​ករណី​បណ្តាលមកពី អ្នកបញ្ជា​យានយន្ត​ស្រវឹង ពីរ​ករណី​មកពី​ការប្រើប្រាស់​ល្បឿន​ហួសកំណត់ និង​មួយ​ករណី​ទៀត​កើត​មកពី​ការ​ជែង​មិន​ប្រយ័ត្ន​។

​លោកនាយ​ការិយាល័យ​បញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ទាំង​ប្រាំ​ករណី​នោះ ធ្វើឱ្យ​បាត់​បង់ជីវិត​មនុស្សម្នា​ក់ របួសធ្ងន់​ប្រាំ​នាក់ ស្រាល​បីនាក់ ជាមួយនឹង​ការ​ខូ​ត​ខាត​ម៉ូតូ​ក្នុង​កម្រិតធ្ងន់​មួយគ្រឿង រថយន្ត​ខូច​ធ្ងន់​មួយគ្រឿង និង​កម្រិត​ស្រាល​មួយគ្រឿង​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ពិ ធី​បុណ្យចូលឆ្នាំ​កន្លងទៅ អ្នក​បាត់​បង់ជីវិត​ឆ្នាំនេះ មាន​ចំនួន​តិចជាង ខណៈដែល​ឆ្នាំ​កន្លងទៅ មនុស្ស​បាត់បង់​ជីវិត​អស់​ចំនួន​ពីរ​នាក់ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ប្រាំ​ករណី​ដូចគ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter