បុណ្យចូលឆ្នាំ៣ថ្ងៃ នៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរណ៍ មកលេងជាង៥៦ម៉ឺននាក់
|
April 20, 2013 (08:51:07)
|
[ 1486 ] |
|
|
|
|
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤, ១៥ និង១៦ មេសា ២០១៣ នេះបន្ទាប់ពីជួបជុំក្រុមគ្រួសារនាំយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ រាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមនានាហើយនោះ បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បាននាំគ្នាទៅលេងទៅតាមរមណីយដ្ឋាននានាទាំងរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃយ៉ាងសប្បាយរីករាយ ។
លោកកែវ សិរីវុធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានជំរាបជូនថា នៅខេត្តពោធិ៍សាត់ នេះមានរមណីយដ្ឋានជាច្រើន ដូចជា រមណីួដ្ឋានអូរដា, ល្បាក់កំរោញ, ឈើតោកនៅស្រុកភ្នំក្រវាញ, ទឹកធ្លាក់ច្រកល្អៀង, ត្រាំម្នាស់, ភ្នំលាំងត្រាច, កំពង់លួង, ស្រុកក្រគរ, ទំនប់ដំណាក់អំពិល, កោះថាស បូជនីយដ្ឋានឧកញ៉ាឃ្លាំងមឿង និងកោះសំពៅមាសក្នុងក្រុងពោធិ៍សាត់ ជាដើម។ ប៉ុន្តែក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទាំងនោះគេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនចូលចិត្តទៅលេងរមណីយដ្ឋានទឹកថ្លាច្រកល្អៀង ល្បាក់កំរោញ និងទំនប់ដំណាក់អំពិល ព្រោះនៅទីនោះផ្លូវ ស្រួលធ្វើដំណើរមានទឹកមុជ និងម្លប់ឈើត្រជាក់ ។ ចំណែកកន្លែងផ្សេងទៀតដូចជា អូរដាផ្លូវខូចស្ពានបាត់មិនអាចធ្វើដំណើរទៅបានភ្នំលាំងត្រាច មានតែផ្ទាំងថ្ម និងម្លប់ដើមឈើ, កំពង់លួងបានតែរដូវភ្នំបិណ្ឌទេ, កោះថាសក្ស័យធុនដោយសារពុំមានទឹកជុំវិញអចិន្ត្រៃយ៍ គឺពឹងផ្អែកលើទំនប់ដំណាក់អំពិល៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|