លោតរាំ ដើម្បីបញ្ចៀស រោគផ្លូវចិត្ត
April 04, 2013 (12:07:52)
[ 1593 ]
តាមការពិសោធន៍របស់ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ New England (អូស្ត្រាលី) បានបញ្ជាក់ថា ការលោតរាំ មានប្រយោជន៍សម្រាប់ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ។
ក្នុងការស្រាវជ្រាវមួយ មានការចូលរួមរបស់អ្នកស្ម័គ្រចិត្ត ៤១នាក់ មានអាយុពី ១៨ ដល់ ៧៣ឆ្នាំ ច្រើនតែត្អូញ ត្អែរថា ពេលណា ពួកគេក៏មានអារម្មណ៍មិនសូវស្រួលខ្លួន, ខ្វាយខ្វល់,តានតឹង និងមានការប្រឈមនឹងការកើតរោគផ្លូវចិត្ត។ ពួកអ្នកចិត្តសាស្ត្រ បានពិសោធន៍ក្នុងការព្យាបាលឱ្យពួកគេដោយវិធីលោតរាំ ។ អ្នកទាំងនេះ ត្រូវបានចែកជាពីរក្រុម, មួយក្រុមចូលរួមការលោតរាំ តាមចង្វាក់ Tango មួយថ្ងៃ មួយម៉ោងកន្លះ ក្នុងរយៈពេលពីរសប្តាហ៍ ហើយមួយក្រុមទៀត ឱ្យប្រើថ្នាំផ្គូរផ្គង ប្រៀបធៀបរវាងវិធីសាស្ត្រទាំងពីរ។
លទ្ធផលគឺ នៅក្រុមទីមួយ, ពួកវេជ្ជបណ្ឌិត បានសង្កេតឃើញថា មានការថយចុះទាំងស្រុងនូវរោគសញ្ញាស្ត្រេស, មិននៅគេងមិនលក់ដូចមុន ហើយគុណភាពជីវិត ត្រូវបានកែប្រែប្រសើរឡើង។ ចំណែកនៅក្រុមទីពីរ ផ្ទុយមកវិញ ស្ថាន ភាព ឬនៅដូចដើម ឬក៏មាននិន្នាការអាក្រក់ឡើង៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018