ស្ពានកំពង់ក្ដី
|
April 08, 2013 (11:21:50)
|
[ 1669 ] |
|
|
|
|
នៅសម័យអង្គរវិស័យនយោបាយក្រៅប្រទេសរបស់ប្រទេសកម្ពុជា គឺផ្ដោតអត្ថិភាពទៅលើនយោបាយយ៉ាងសកម្មផ្នែកទូត និងការពារជាតិទប់ទល់នឹងបរទេសនៅជុំវិញ ។ ជាការពិតណាស់ដែលការធ្វើដំណើរពីប្រទេសចិន ទៅកាន់ប្រទេសកម្ពុជា ដូចករណីលោកជីវតាក្វាន់ជាដើម ។ ទន្ទឹមនឹងនេះ ការចល័តទ័ពក៏តម្រូវឲ្យមានការសាងសង់ផ្លូវ យុទ្ធសាស្ត្រមួយចំនួនទៅកាន់នគរចម្ប៉ា និងឥណ្ណាមជាដើម ។
ផ្លូវគមនាគមន៍ដែលយើងចាត់ទុកសំខាន់ហើយសំបូរបែបជាងគេនោះ គឺផ្លូវគមនាគមន៍ទាំងឡាយដែលសាងសង់ ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.ត.ទី១២ ដើមទី១៣នៃ គ.ស. ។ យើងហ៊ានអះអាងដូច្នេះ គឺដោយសារមានស្ពានធំ ដូចជាស្ពានកំពង់ក្ដីជាដើម ដែលជាស្ពានមួយយ៉ាងសំខាន់ក្នុងចំណោមស្ពានទាំងឡាយដែលផ្សារភ្ជាប់ទីក្រុងអង្គរធំ ទៅជីវអាណាខេត្តផ្សេងៗ ដូចជាកំពង់ធំ កំពង់ចាម និងកណ្ដាលជាដើម ។ យើងឯកភាពទៅលើការសន្និដ្ឋានថា ស្ពាននេះធ្វើឡើងសម្រាប់ដឹកជញ្ជូនទ័ពដំរី សេះ និងថ្មើរជើង ក៏ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវតួនាទីសេដ្ឋកិច្ចនេះដែរ ពោលគឺសម្រាប់វិស័យពាណិជ្ជកម្ម ។
ស្ពានបុរាណកំពង់ក្ដី ឬប្រទឹស ដែលធ្វើអំពីថ្មបាយក្រៀម ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ មានកំពស់ ២៧ម៉ែត្រ ទទឹង ១០,៣ម៉ែត្រ និងប្រវែងប្រមាណជា ១១៥ម៉ែត្រ ហើយស្ថិតនៅទិសខាងត្បូងឆៀងខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៦ ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងសៀមរាប ។ ស្ពាននេះមានសសរចំនួន ២០ ហើយសសរនីមួយៗមានកម្រាស់ ១.៥ម៉ែត្រ ទៅ២ម៉ែត្រ ហើយម្យ៉ាងវិញទៀត មានទ្វារទឹកស្ថិតរវាងចន្លោះ។ បើប្រៀបធៀបទៅនឹងស្ពានទ័ពទៅខេត្តបន្ទាយមានជ័យដែលមានបណ្ដោយ ១៤៩ម៉ែត្រ និងទទឹង១៤ម៉ែត្រ អិបនៅខេត្តពិមាយ ស្ពានរបស់យើងជាស្ពានទី២ ដែលសំខាន់ជាងគេ សូមរំលឹកថា ទូទាំងប្រទេសកម្ពុជា ស្ពានតូចធំទាំងឡាយដែលបានគ្របដណ្ដប់លើផែនដីខ្មែរនាសម័យអង្គរដែលសេសសល់រហូតដល់មានចំនួនមិនតិច ១០០ស្ពានទេ ។ នេះសរឲ្យឃើញថា ស្ពានទាំងនោះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃវិស័យស្ថាបត្យកម្មដែលគេមិនត្រូវមើលរំលង ហើយវាក៏ជាផ្នែកមួយនៃខឿនវប្បធម៌ជាតិខ្មែរផងដែរ ។
សូមជម្រាបផងដែរថា ស្ពានកំពង់ក្ដីសាងសង់អំពីថ្មបាយក្រៀម រចនាបថបាយ័ន ហើយមានក្បាច់ដែលតុបតែងដោយរូបនាគនៅក្បាលស្ពាន ។ ការរៀបថ្មដាក់បន្តប់លើគ្នាប្រើអ័ក្សដើម្បីទ្រលំនឹងហៅថា vault។ ចន្លោះពិសេសនៅសសរមួយទៀត គឺការហូរទឹក។
សូមជម្រាបផងដែរថា កត្តាដែលអនុញ្ញាតឲ្យយើងសន្និដ្ឋានបានថា ស្ពានកំពង់ក្តី គឺជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ បណ្តាលមកពីកត្តាពីរចម្បង គឺ ១- ក្បាច់ក្បូរដែលលំអរស្ពាននោះ ដូចជាក្បាលនាគ រូបរាងនៃទេវរូប និងគ្រុឌ ជាដើម ដែលជាលក្ខណៈសិល្បៈបែបបាយ័នយ៉ាងពិតប្រាកដ។ ទី២- នាគរាជញី-ឈ្មោលទាំងពីរ ដែលជាបង្កាន់ដៃនៃស្ពានមិនមែនស្ថិតនៅក្នុងឥរយាបថលូនជាប់និងដី ដូចករណីនាគនៅប្រាសាទបាគង និងប្រាសាទ ព្រះវិហារ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី១ ពោលគឺចុងស.វទី៩ ដើមស.វទី១០។ ខាងលើនេះ គឺជាភស្តុតាងបញ្ជាក់ នៅចំណាស់ស្ពានកំពង់ក្តីដោយសុក្រិត្យ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|