ភ្ញៀវទេសចរចម្រុះជាតិសាសន៍កើនឡើង១៦,៤៤% សម្រាប់ត្រីមាសដើមឆ្នាំ២០១៣ ប្រៀបធៀបត្រីមាសដើមឆ្នាំ២០១២
|
April 08, 2013 (11:09:13)
|
[ 1886 ] |
|
|
|
|
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់ត្រីមាសដើមឆ្នាំ២០១៣ មានការកើនឡើង១៦,៤៤% បើប្រៀបធៀបទៅនឹងត្រីមាសដើមឆ្នាំ២០១២ នាពេលកន្លងមក ហើយភ្ញៀវដែលឈរលំដាប់លេខ១គឺភ្ញៀវថៃ ។
លោកជុង ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យកោះ សន្តិភាពដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ មេសា ២០១៣ថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទៅទស្សនាតាមបណ្ដាខេត្តមួយចំនួនដែលភាគច្រើនទៅខេត្តសៀមរាប នៅត្រី មាសដើមឆ្នាំ២០១៣នេះ មានការកើនឡើង១៦,៤៤% បើប្រៀបធៀបនឹងត្រីមាសដើមឆ្នាំដូចគ្នា កាលពីឆ្នាំ២០១២ ដោយត្រីមាសដើមឆ្នាំ២០១៣នេះ មានភ្ញៀវសរុប១៧៧៦៤៤នាក់ ចំណែកភ្ញៀវសរុបកាលពីត្រីមាសដើមឆ្នាំ២០១២មានត្រឹមតែ១៥២៥៥០នាក់តែប៉ុណ្ណោះ ។
លោកជុង ឡឹម បន្តថា ភ្ញៀវចម្រុះជាតិសាសន៍ខាងលើដែលលើកមកធ្វើការប្រៀបធៀបរវាងត្រីមាសដើមឆ្នាំ២០១៣ នឹងត្រីមាសដើមឆ្នាំដូចគ្នាក្នុងឆ្នាំ២០១២ភ្ញៀវថៃឈរលំដាប់លេខ១, ភ្ញៀវរុស្សីលេខ២, ភ្ញៀវកូរ៉េលេខ៣,ភ្ញៀវអង់គ្លេសលេខ៤ ឯភ្ញៀវឈរលំដាប់លេខ៥គឺភ្ញៀវជប៉ុន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|