មន្ត្រីទេសចរណ៍ និងអ្នកគ្រប់គ្រង រមណីយដ្ឋាន ចំនួន៤១នាក់ក្លាយជាគ្រូបង្គោល
|
March 25, 2013 (12:27:37)
|
[ 1555 ] |
|
|
|
|
ដោយទទួលបានការបណ្តុះបណ្តាលអស់រយៈពេល៣៦ម៉ោងដែលរៀបចំឡើងដោយអង្គការ PSE មន្ត្រីទេសចរណ៍ និងអ្នកគ្រប់គ្រងរមណីយដ្ឋានធំៗចំនួន៤១នាក់មកពីបណ្តាខេត្ត-រាជធានី បានក្លាយជាគ្រូបង្គោលលើផ្នែកជំនាញសេវាកម្មធ្វើម្ហូបអាហារ និងភេសជ្ជៈ។
ថ្លែងនៅក្នុងពិធីបិទវគ្គនិងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមកាលពីថ្ងៃទី១៥ មីនា នៅ អង្គការ PSE លោកសំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍លើកឡើងថា អង្គការដើម្បីភាពញញឹមនៃកុមារ(PSE)គឺជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជដ៏ល្អនិងមានគុណភាព ព្រោះធនធានមនុស្សដែលបានបណ្តុះបណ្តាលដោយ PSE គឺត្រូវបានទីផ្សារទេសចរណ៍ទទួលយកទៅបម្រើការងារលើផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ។ ទន្ទឹមនោះ យុវនារីម្នាក់អាយុ២២ឆ្នាំ ដែលទទួលបានការបណ្តុះបណ្តាលពី PSE ទទួលបានវិញ្ញាបនបត្រស្តង់ដាអាស៊ានផ្នែកចុងភៅយ៉ាងពូកែបំផុត ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងទេសចរណ៍មានតម្រូវការលើការងារបណ្តុះបណ្តាលមុខជំនាញលើសេវាកម្មទេសចរណ៍ឱ្យបានយ៉ាងតិច៦ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដើម្បីឱ្យសមស្របតាមកំណើនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជាប្រមាណ៧លាននាក់នៅឆ្នាំ២០២០ ខាងមុខ ។ លោកក៏បានណែនាំសិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលនិងក្លាយជាគ្រូបង្គោលគឺធ្វើយ៉ាងណាចែករំលែកនូវចំណេះដឹងរបស់ខ្លួនទៅអ្នកដទៃទៀតដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងសេវាកម្មទេសចរណ៍ ។
តំណាងអង្គការ PSE លោកអ៊ុក សុវណ្ណ មានប្រសាសន៍ថា មុខជំនាញផ្សេងៗនៅវិទ្យាស្ថាននេះគឺរួមមានប្រតិបត្តិការផ្នែកម្ហូបអាហារនិងភេសជ្ជៈ ការរៀបចំនិងបម្រើសេវាកម្មប្រកបដោយស្តង់ដាក្នុងកម្មវិធីផ្សេងៗរួមទាំងការរៀបចំភោជនីយដ្ឋានជាដើម ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|