. . . . . .
.
ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩

.
ភូមិ​និម្មិត​អង្គរ​សង្ក្រាន្ត​ កំពុង​ដំណើរការ​សាងសង់
April 11, 2016 (11:57:18) [ 545 ]
 
 
ខេត្តសៀមរាប ៖ ក្រោយ​ពី​រៀបចំ​ពិធី​ក្រុង​ពលី បួងសួង​សុំ​សេចក្តីសុខ សម្រាប់​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​រួម​មក ដំណើរការ​សាងសង់​ភូមិ​និ​មិ្ម​ត គិត​ត្រឹម​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៦ បាន​ប្រមាណ​២០%​ហើយ ។ ភូមិ​និម្មិត​នេះ មា​នទី​តាំងនៅ​ខាងជើង​ប្រាសាទបាយ័ន ជាទី​កន្លែង​សម្រាប់​លេង​កម្សាន្ត របាំ ល្បែង​ប្រពៃណី ។ ក្រុម​ជាង​ធ្វើ​សកម្មភាព​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន ដោយ​ការ​សាងសង់​ភូមិ​និម្មិត​នេះ គឺ​ធ្វើ​ទៅ​តាម​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ជំនាន់​ដើម និង​បច្ចុប្បន្ន​ទាំង​នៅ​តំបន់​ទំនាប និង​ខ្ពង់រាប សំខាន់​ទាក់ទង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប ។ លេច​រូបរាង​លំនៅ​ដ្ឋា​ន​របស់​ប្រជា​នេសាទ​នៅ​រស់​តំបន់​ទន្លេសាប ក្នុង​ឃុំ​កំពុង​ភ្លុក និង​កំពង់​ឃ្លាំង នៃ​ទឹកដី​ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​របស់​ក្រុម​ជាង​ថា ការ​សាងសង់​នេះ​បាន​ដំណើរការ ចេញ​រូបរាង​ជា​បន្តបន្ទាប់ ។ នៅ​ធ្វើ​រោងដោល ផ្សេង​ៗ​ទៀត និង​រៀបចំ​ទីកន្លែង​លេងល្បែង​ប្រជាប្រិយ ដែល​ដូនតា​ខ្មែរ​យើង​បន្សល់​ទុក​តរៀង​មក ក្នុង​បំណង​បង្ហាញ​ដល់​អ្នកទេសចរ​ជាតិ អន្តរជាតិ​ដែល​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ ។ ការ​សាងសង់​បង្ហាញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឱ្យ​បាន​យល់​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៅ​តំបន់​ឧទ្យាន​អង្គរ​រំលេច​ឱ្យ​ឃើញ​ពី​សម័យកាល​មួយ​ដែល​ខ្មែរ អាច​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ធំ​មហិមា រហូត​បាន​ក្លាយជា​មរតក​ដ៏​អស្ចារ្យ​របស់​មនុស្សជាតិ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ទាំងនេះ​ក៏​ផ្តោត​លើ​ការ​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ និង​ការងារ​អភិរក្ស​ក្នុង​បរិវេណ​ភូមិ​និម្មិត សម្រាប់​ការ​រាំ​កម្សាន្ត​របស់​មហាជន អ្នក​ចូល​ទស្សនា​កម្សាន្ត ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​យើង ។

ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ចំនួន​៣​លើក​កន្លង​មក ភូមិ​និម្មិត​គឺជា​ទីតាំង​ដ៏​មានការ​ទាក់ទាញ​មួយ​ក្នុង​ចំណោម​កម្មវិធី​ដ៏​ល្អជា​ច្រើន​ទៀត ក្រៅពី​ការ​ដាក់​តាំង​នំអន្សម​យក្ស ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន ដែល​ជា​ជោគជ័យ​មួយ​របស់​កម្ពុជា​យើង ។

ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត ជា​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​ជួបជុំ​យុវជន និង​មហាជន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ និង​ធ្វើ​ឱ្យ​មាន​ភាព​រស់​រវើក​នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ខ្មែរ​យើង នៅ​លើ​ទីតាំង​បេតិកភណ្ឌ​រូបិយ ។ ការ​ពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​អន្តរជាតិ ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង​ប្រជាជាតិ​លើ​សាកលលោក ។

អង្គរ​សង្ក្រាន្ដ​ផ្តល់​ឱកាស​ឱ្យ​យុវជន ប្រជាពលរដ្ឋ អ្នកទេសចរ​ជាតិ អន្តរជាតិ បាន​ឈ្វែ​ង​យល់​យល់ អំពី​ភាព​រុងរឿង​ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា នា​សម័យ​មហានគរ មក​ដល់​បច្ចុប្បន្ន និង​បន្ត​ថែរក្សា កេរ​មរ​ត​ឱ្យ​បាន​គង់វង្ស និង​បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter