. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ក្រសួងទេសចរណ៍ ​រៀបចំ​ពិធីសូត្រមន្ត​លើករាសី​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី
April 11, 2016 (11:40:12) [ 1413 ]
 
 
រាជធានី​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ បាន​រៀបចំ​ពី​ធី​សូត្រ​មន្ត​លើករាសី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ពិធី​នេះ​មានការ​ចូលរួម​ពី​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ក្រសួង​ជា​ច្រើន​រូប​ទៀត ។

លោក ថោ​ង ខុន ថ្លែង​ថា ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ព្រោះ​ជា​ទំនៀមទម្លាប់​និង​ជា​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ​នៃ​ឆ្នាំ​ចាស់ ហើយ​នាំ​មក​នូវ​ពរ​ជ័យ​សិរី​សួស្តី និង​ជោគជ័យ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ។ ពិធី​នេះ ក៏​បាន​បង្ហាញ​នូវ​ការ​គោរព​និង​រក្សា​ដោយ​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី វប្បធម៌ ដ៏​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ពិធី​ខាងលើ​នេះ ក៏​មាន​រៀបចំ​នូវ​ពិធីសូត្រមន្ត ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​ព្រមទាំង​មានការ​សម្តែង​របាំ​ជូនពរ និង​របាំ​ត្រុដិ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ឆ្នាំ​នេះ​មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់ទី​១៦ ខែមេសា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter