. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​បៃតង​និង​ទីក្រុង​ស្អាត
February 26, 2016 (06:10:47) [ 1221 ]
 
 
រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ព័ត៌មាន ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី «​ទេសចរណ៍​និង​ទីក្រុង​ស្អាត​» តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​សង្គម ។ កិច្ច​ពិភាក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​ថ្លែង​ថា «​កិច្ចប្រជុំ​នេះ​ផ្តោត​ជា​សំខាន់​លើ ការ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី ទេសចរណ៍​បៃតង​និង​ទីក្រុង​ស្អាត យុវជន​និង​ទីក្រុង​ស្អាត ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​ប្រកួតប្រជែង​សម្អាត​កម្ពុជា (Cambodia Clean up Challeges) ជ័យ​លា​ភី សម្តេច​តេ​ជោ​នា​នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​នេះ ។ ទន្ទឹម​នោះ ក៏​ជា​ការ​ត្រៀម​លក្ខណសម្បត្តិ​ក្នុង​ការ​ទទួល​ប័ណ្ណសរសើរ អាស៊ាន​ទេសចរណ៍ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ផង​ដែរ​» ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថ្លែង​ទៀត​ថា កិច្ច​ពិភាក្សា​នេះ​គឺ​ដោយ​យោង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ជំរុញ​ឲ្យ​រួម​គ្នា​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​បៃតង ទីក្រុង​ស្អាត សម្រាប់​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់ ក៏​ដូច​ជា​ប្រទេស​នៅ​លើ​សកលលោក​។ លោក​បន្ត​ថា ការ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ទេសចរណ៍​បៃតង​ទីក្រុង​ស្អាត​នេះ ក៏​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានការ​យល់​ដឹង​បន្ថែម​ទៀត ប្រយោជន៍​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ថា នឹង​ជំរុញ​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ ទាំង​រដ្ឋ​និង​ឯកជន ខិតខំ​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ជួយ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍ បរិស្ថាន អនាម័យ ដល់​សាធារណជន​ឲ្យ​ចូលរួម​លើកកម្ពស់​ថែរក្សា​បរិស្ថាន អនាម័យ​ក្នុង​ទីក្រុង​ឲ្យ​បាន​ស្អាត​ល្អ ធ្វើ​ឲ្យ​ទីក្រុង​របស់​កម្ពុជា​ក្លាយជា​ទីក្រុង​ស្អាត បៃតង​នា​ពេល​ខាង​មុខ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​ក្រសួងទេសចរណ៍​និង​ស្ថាប័ន​ពាក់ព័ន្ធ មានការ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ចំពោះ​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ដែល​បាន​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​ទីក្រុង ដើម្បី​ឲ្យ​ពួក​គេ​មានការ​ប្រកួតប្រជែង​លើ​បញ្ហា​នេះ ។

តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​សន្យា​ផង​ដែរ​ថា នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​សម្អាត​បរិស្ថាន​នៅ​តាម​ទីប្រជុំជន ទី​សាធារណៈ និង​នៅ​តាម​រមណីយដ្ឋាន​នានា ក៏​ដូច​ជា​ចូលរួម​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត លើកកម្ពស់​ការ​យល់​ដឹង​ដល់​យុវជន និង​ប្រជាជន​គ្រប់​ផ្នែក ទាំង​ទេសចរណ៍ បរិស្ថាន សណ្តាប់ធ្នាប់​សាធារណៈ សោ​ភ​ណ័​ភាព​ទីក្រុង និង​ច្បាប់​ចរាចរណ៍​ជាដើម ។ នេះ​ជា​វត្ថុបំណង​ដែល​ទទូច​ចង់បាន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter