. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
នាវា​ខ្នាត​យក្ស​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ មក​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ ជា​បន្ដបន្ទាប់
January 04, 2016 (03:29:24) [ 1939 ]
 
 
ខេត្ត​ព្រះ​សីហ​នុ ៖ សន្ដិភាព ស្ថិរភាព នយោបាយ និង​យុទ្ធសាស្ត្រ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​មានការ​កើនឡើង​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវ​អាកាស ។

ជាក់ស្ដែង នាវា​ទេសចរណ៍​ខ្នាត​យក្ស​១​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍​មក​ពី​ប្រទេស​ថៃ បាន​ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ​ម្សិលមិញ​នេះ ហើយ​បាន​បន្តដំណើរ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​។

លោក​វរៈសេនីយ៍ឯក ស៊ា​ង ឡេ​ង ប្រធាន​នគរបាល​អន្តោប្រវេសន៍​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​៖ « នាវា​នេះ​ឈ្មោះ SUPERSTARVIRGO សញ្ជាតិ​បា​ហា​ម៉ា ដែល​មាន​នាវិក​នៅ​លើ​នាវា​ចំនួន​១.២៥៩​នាក់ ក្នុង​នោះ​មាន​នាវិក​ស្រី​មាន​ចំនួន​៤៦០​នាក់ » ។

លោក​បន្ដ​ថា ៖ « នាវា​នេះ​មាន​បណ្តោយ ២៦៨​ម៉ែត្រ ទទឹង​៣២​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​៧,៩​ម៉ែត្រ បាន​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១.៨១២​នាក់ ដែល​មាន​២២​សញ្ជាតិ ក្នុង​នោះ​មាន​ស្ត្រី​៩៩៩​នាក់ ហើយ​ភ្ញៀវ​ច្រើន​ជាងគេ​គឺ​មាន ចិន នូ​វែ​ល​សេ​ឡង់ ហុងកុង អូស្ត្រាលី និង​ឥណ្ឌា » ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មក ក៏​មាន​នាវា​ទេសចរណ៍​ខ្នាត​យក្ស​១​គ្រឿង​ទៀត មានឈ្មោះ​AIDA BELLA សញ្ជាតិ​អុ​ី​តា​លី បាន​ចូល​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ហើយ​បាន​បន្ដដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង​៦​ល្ងាច​នា​ថ្ងៃ​ដដែល ។ នាវា​នេះ មាន​បណ្តោយ​២៣០​ម៉ែត្រ ទទឹង​៣២​ម៉ែត្រ និង​ជម្រៅ​ទឹក​៧,៨​ម៉ែត្រ ដោយ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម ដឹក​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​១៩៩១​នាក់ ក្នុង​នោះ​ស្ត្រីភេទ​ចំនួន​១០០១​នាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ស៊ា​ង ឡេ​ង ។

គួរ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ កន្លង​មក មាន​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ចំនួន​៤​គ្រឿង​ហើយ​ដែល​បាន​ចូល​ចត​ជា​បន្តបន្ទាប់​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ដោយ​នាំ​មក​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៥០៤០​នាក់ បាន​មក​ទស្សនា​កម្សាន្ដ​ក្នុង​ទឹកដី​ខេត្ត​នាយ​សមុទ្រ​មួយ​នេះ ស្រប​ពេល​ដែល​បុណ្យចូលឆ្នាំ​សកល​បាន​ចូល​មក​ដល់ ។ ទន្ទឹម​នឹង​នេះ ពួក​គេ​បាន​ស្វែង​យល់​ពី​សក្តានុពល​នៃ​ទឹកដី​សុវណ្ណ​ភូមិ និង​ទស្សនា​តាម​តំបន់​ទេសចរណ៍​នានា និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ពិភពលោក​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិស​នារ​តី » ។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ធ្លាប់​ប្រាប់​កោះសន្ដិភាព​ថា​៖ «​ជា​មធ្យម​មាន​កប៉ាល​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន​៣​គ្រឿងក្នុង​១​ខែ​បាន​ចូល​សំចត​នៅ​កំពង់​ផែ ។ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ដែល​មក​ទស្សនា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តាម​នាវា​ភាគច្រើន​គឺ​មក​ពី​អា​មេ​រិ​ក អូ​សេ​អា​នី អង់​គេ្ល​ស អូស្ត្រាលី កា​ណា​ដា នូ​វែ​ល​សេ​ឡង់ ស្វ៊ី​ស អា​ល្លឺ​ម៉​ង់ និង​បារាំង ហើយ​ពួក​គេ​បាន​ចំណាយពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​លំហែកាយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម ។​» ។

លោក​បន្ដ​ថា ៖ «​ក្រុម​ភ្ញៀវ​ទេសចរ​តាម​នាវា​ទាំង​អស់នោះ​ចាប់អារម្មណ៍​លើ​វប្បធម៌​ប្រពៃណី​ខ្មែរ ឆ្នេរសមុទ្រ ភាពរ​ស់រាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ រួម​ជាមួយនឹង​សេវាកម្ម​ផ្សេង​ៗ​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​សន្តិសុខ សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ត្រូវ​បានការ​ពារ​យ៉ាង​ហ្មត់ចត់ » ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter