. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
មរតកសាសន៍​ពុំ​អាច​ស្មាន​ដល់ និង​មេរៀន​ទទួលបាន​ពី​ក្មេងស្រី​ក្រីក្រ​ម្នាក់
September 21, 2015 (03:13:16) [ 1355 ]
 
 
៣០​ឆ្នាំមុន នា​រាត្រី​ដ៏​សែន​ត្រជាក់ ភរិយា​របស់​សេដ្ឋី​ម្នាក់ បាន​ភ្លេចខ្លួន​ធ្វើ​ជ្រុះ​កាបូប​ក្នុង​មន្ទីរពេទ្យ។ សេដ្ឋី​រូបនេះពិត ជា​ខ្វាយខ្វល់​យ៉ាងខ្លាំង ប្រញាប់​វិល​ត្រលប់មក​ស្វែងរក​ភ្លាម។ ព្រោះថា ក្នុងនោះ ក្រៅពី​លុយកាក់​ខ្លះៗ នៅមាន​មូលប្បទានប័ត្រ​តម្លៃ ១០ លាន​ដុល្លារ រួមជាមួយ​របាយការណ៍​ព័ត៌មាន​សម្ងាត់​ដ៏​សែន​មានតម្លៃ​លើ​ទីផ្សារ។​

​ពេលមកដល់​មន្ទីរពេទ្យ លោក​ប្រញាប់​រត់​ចូលទៅក្នុង​បន្ទប់ ហើយក៏​ក្រឡេកឃើញ​ក្មេងស្រី​ស្គមស្គាំង​ម្នាក់ កំពុង​ញ័រ​ទទ្រើត ព្រោះ​រងារ ហើយ​ក្នុង​ដៃ​កំពុង​ឱប​ជាប់​កាបូប​ដែល​ភរិយា​របស់គាត់​ជ្រុះ​បាត់។​

​ក្មេងស្រី​នោះ​ឈ្មោះ លី​ញ​លី​ញ នាង​មក​ទីនោះ ដើម្បី​ថែទាំ​ម្តាយ​កំពុងមាន​ជំងឺ​ជា​ទម្ងន់។ ម្តាយ និង​កូនស្រី​រស់នៅ​ពឹងផ្អែក​គ្នា​ទៅវិញ​មក ព្រោះ​ស្ថានភាព​ទីទ័ល អ្វីៗ​បាន​ត្រូវ​លក់​ដើម្បី​មើលជំងឺ ហើយ​ថ្ងៃស្អែក ប្រសិន​ពុំមាន​លុយ​បង់ថ្លៃ​មន្ទីរពេទ្យ ពួកគេ​បង្ខំចិត្ត​ត្រូវ​ចាកចេញ​...។​

​យប់នោះ នាង​តូច​កំពុង​ដើរ​បណ្តើរ បន់ស្រន់​ទេវតា​បណ្តើរ សូម​ឲ្យ​មាន​សប្បុរស​ជនណាម្នាក់​ជួយ​ដល់​ខ្លួន។ ពេល​នោះឯង ដែល​នាង​ឃើញ​ស្ត្រី​ម្នាក់​ធ្លាក់​ជ្រុះ​កាបូប​ដោយ​ពុំ​ដឹងខ្លួន។ នាង​នៅតែ​ម្នាក់ឯង ក៏​ស្ទុះ​ទៅ​រើ​សវា រួច​បែរមក​ប្រញាប់រ​ត់រក​ម្ចាស់​កាបូប​ដើម្បី​សង។ ប៉ុន្តែ នាង​តាម​ពុំទាន់ ព្រោះ​ស្ត្រី​រូបនោះ បាន​ប្រញាប់​ចូល​រថយន្ត​ចាក​ចេញ ទៅ​បាត់។​

​នាង​ក៏​ឱប​កាបូប​វិល​មក​បន្ទប់​ម្តាយ​សំ​រាន​ក្នុង​មន្ទីរពេទ្យ។ អ្នក​ទាំង​២ ក៏​បើក​កាបូប​មើល ហើយ​ពិតជា​ស្រឡាំងកាំង ​នឹង​លុយកាក់​មាន​ក្នុងនោះ ។ ពួកគេ​ឃើញ​វា អាច​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ព្យាបាល​ជំងឺ តែ​ម្តាយ​របស់​នាង​បាន​ប្រាប់​ ទៅ​កូន​ថាៈ អ្នក​ជ្រុះ​កាបូ​បក​នេះ គេ​កំពុង​ខ្វាយខ្វល់​ណាស់​! កូន​យក​វា​ទៅ​អង្គុយ​ចំ​នៅ​ច្រកទ្វា​ចូល​មន្ទីរពេទ្យ​មើល ហើយ​រង់ចាំ​គេ​មករក​ប្រគល់​ឲ្យ​គេ​វិញ។​

ថ្វីត្បិតតែ​សេដ្ឋី​រូបនេះ បាន​ជួយ​គ្រប់យ៉ាង តែ​ស្ត្រី​ជា​ម្តាយ​ពុំបាន​ជាសះស្បើយ​ទេ។ គាត់​បានទទួល​មរណភាព ហើយ​សេដ្ឋី​ក៏​ទទួល​នាង​តូច​យកមក​ចិញ្ចឹម​ឲ្យ​រៀនសូត្រ។ ១​រយៈ​ក្រោយមក ជាមួយ​ព័ត៌មាន​សម្ងាត់ និង​មូលប្បទានប័ត្រ ១០ លាន​ដុល្លារ បានធ្វើ​ឲ្យ​មុខ​ជំនួញ​របស់គាត់​ទទួលជោគជ័យ​ដ៏​សម្បើម ក្លាយជា​មហាសេដ្ឋី​ម្នាក់។​

នាង​តូច​បាន​សិក្សា​ចប់​សកល​វិទ្យាល័យ ហើយក៏​វិល​ត្រលប់​ជួយ​ឪពុកចិញ្ចឹម​ក្នុង​ការងារ​ជំនួញ ។ អំឡុង​ពេលនោះ នាង​ពុំ​បានទទួល​មុខតំណែង​អ្វី​ឡើយ ប៉ុន្តែ បទពិសោធន៍​ល្បិចកល​ជំនួញ ត្រូវបាន​ឪពុកចិញ្ចឹម​ផ្ទេរ​ឲ្យ​យ៉ាង​ស្ងៀម ស្ងាត់ ។ នាង​បាន​ក្លាយជា​ពាណិជ្ជករ​ដ៏​ប៉ិនប្រសប់​ម្នាក់ ដល់​ថ្នាក់​មហាសេដ្ឋី​តែង​ប្រឹក្សា​យោបល់​របស់​នាង។​

មុនពេល​ស្លាប់ ម​ហេ​សេដ្ឋី​បាន​សរសេរ​មរ​ត​សាសន៍​មួយ ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល និង​ស្ទើរ​ពុំ​ជឿ។ គាត់​សរសេរថាៈ "​មុនពេល​ខ្ញុំ​ស្គាល់​ម្តាយ​នាង និង​នាង​តូច លី​ញ លី​ញ ពេលនោះ ខ្ញុំ​មាន​លុយ​ក្រាស់ក្រែល​ដែរ​ហើយ។ ប៉ុន្តែ ពេល​ជួបនឹង​នាង​តូច នៅមុខ​គ្រែពេទ្យ ដែល​ម្តាយ​របស់​នាង​សំរាក ទើប​ខ្ញុំ​ដឹងថា ពួកគេ​ជា​អ្នកមាន​បំផុត ព្រោះ​ទឹកចិត្ត ​របស់​ពួកគេ បាន​ឈរ​ដល់​ស្តង់ដារ '​ធ្វើជា​មនុស្ស​' ដែល​ពុំ​ងាយ​ឈោង​ចាប់បាន ហើយ​វា​ក៏​ជា​ចំណុច​ដែល​ពាណិជ្ជករ​ពួក​ខ្ញុំ​ខ្វះខាត​បំផុត ។ ពួកគេ​បានធ្វើ​ឲ្យ​ខ្ញុំ​ស្វាង​ស្មារតី​ដឹងថា សម្បត្តិ​ធំ​បំផុត​របស់​មនុស្ស គឺ​សិ​ល៌​ធម៌​"។​

"​ខ្ញុំ​ទទួល​ចិញ្ចឹម លី​ញ លី​ញ ពុំមែន​ដើម្បី​ជាការ​សងគុណ​ទេ ហើយក៏​ពុំមែន​ជាការ​អាណិត អាសូរ​ដែរ តែ​ចង់​ទទួល បាន​នូវ​គំរូ​១​ពី​របៀប​ធ្វើជា​មនុស្ស ។ ពេល​មាន​ប្រការនេះ​នៅក្បែរ បណ្តាល​ឲ្យ​ខ្ញុំ​វៀងវៃ ចាប់យក​ឱកាស ហើយ​ដឹង ថា អ្វី​គួរ និង​ពុំគួរ​ធ្វើ ។ លុយ​ណា​ដែល​គួរ និង​ពុំគួរ​ទទួលយក ។ នោះឯង​ជា​គន្លឹះ​ជួយ​ឲ្យ​បុព្វហេតុ​ក្រោយមក​របស់ខ្ញុំ ឈានដល់​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​ម -​ខ្ញុំ​បាន​ក្លាយជា​មហាសេដ្ឋី ។ ពេល​ខ្ញុំ​ចាក​ចេញទៅ ទ្រ​ព​សម្បត្តិ​ទាំងអស់​នឹងត្រូវ​ប្រគល់ ​ឲ្យ លី​ញ លី​ញ បន្តវេន ។ បែបនេះ ទើប​បុព្វហេតុ​របស់ខ្ញុំ បន្ត​ថ្កុំថ្កើង​រុងរឿងឈាន ដល់​ជោគជ័យ​កំរិត​កំពូល។ ខ្ញុំ​ជឿជាក់​យ៉ាង​ពិសេស​ថា កូនប្រុស​ដ៏​ឆ្លាត​វៃ​តែ​១​គត់ នឹង​យល់បាន​ពី​ទឹកចិត្ត​របស់​ឪពុក​វា។​"

​ពេលដែល​កូនប្រុស​របស់គាត់​វិល​មកពី​បរទេស ក៏បាន​អាន​មរតកសាសន៍​នោះ ហើយ​ចុះហត្ថលេខា ដោយ​ពុំ​រារែក​ចិត្ត​បន្តិច​ណា​ឡើយ ។ ប៉ុន្តែ គាត់​បាន​សរសេរ​ពាក្យ ២ បន្ទាត់​គឺៈ "​ខ្ញុំ​យល់ព្រម​ការ​ឲ្យ លី​ញ លី​ញ បន្ត​មរតក​របស់​ឪពុក​ខ្ញុំ ខ្ញុំ​មាន​សំណូមពរ​តែ​១​គត់ គឺ លី​ញ លី​ញ មេត្តា​ធ្វើជា​ភរិយា​របស់ខ្ញុំ​"។​

បន្ទាប់ពី​ឃើញ​បងប្រុស​ចិញ្ចឹម​ចុះ​ហេ​ត្ថ​លេខា នាង​ក៏​ចុះហត្ថលេខា​អម​នឹង​ប្រយោគ​យ៉ាងខ្លីៈ "​ខ្ញុំ​ទទួលយក​ទ្រព្យសម្បតិ​ទាំងស្រុង ដែល​ឪពុកចិញ្ចឹម​ប្រគល់​ឲ្យ រួមទាំង​កូនប្រុស​របស់គាត់​"។

​ប្រិយមិត្ត​! តើ​ប្រិ​យម​ត្តិ​យល់​យ៉ាងណាដែរ?៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter