. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
សួន​ឱទ្យានដ៏​ចម្លែក៖ អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​ជីក​កាយ​រក​ត្បូង​ពេជ្រ ហើយ​បើ​ឃើញ​អាច​យកទៅ​ផ្ទះ​បាន​
September 01, 2015 (09:58:45) [ 1436 ]
 
 
សួន​​ឱទ្យាន១​ដ៏​ចម្លែក​នៅ​អាមេរិក បានអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​មក​ជីក​កកាយ​រក​ត្បូង​ពេជ្រ​ស្រេច​តែ​ចិត្ត និង​អាច​យកចេញ​ទៅដោយ​ពុំ​តម្រូវ​ឲ្យ​បង់ក​ម្រៃ​អ្វី​ទាំងអស់។​​

ឱទ្យានចម្លែក​នេះ​មាន​ឈ្មោះថាCrater of Diamondsឬគេ​ហៅថាឱទ្យានត្បូង​ពេជ្រ ស្ថិតនៅ Murfreesboro, Arkansas អាមេរិក។​

ឱទ្យាន Crater of Diamonds មាន​ផ្ទៃក្រឡា ៣៧០ ហិកតា ក្នុងនោះ ១០ ហិកតា ជា​តំបន់​ទុក​សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​ជីក​រក​ត្បូង​ពេជ្រ បំណង​ឲ្យ​ពួកគេ​បានទទួល​នូវ​អារម្មណ៍​ពិតៗ ក្នុងការ​ស្វែងរក​រ៉ែ។

ប្រសិនបើ​គេ​កកាយ​រកឃើញ​នោះ នឹង​អនុញ្ញាត​ឲ្យ​យក​ចេញទៅ ដោយ​ពុំ​តម្រូវ​ឲ្យ​បង់​កម្រៃ​អ្វី​ទាំងអស់។​​ហេតុ​នេះឯងធ្វើ​ឲ្យវា​ក្លាយជា​កន្លែង​ទាក់ទាញ​បំផុត។ទោះបីជា​រដូវ រងារ ឬ ក្តៅ មេឃ​ក្តៅ ឬ ភ្លៀង ក៏មាន​មនុស្ស​ជាច្រើន​បានមក​កាន់ Arkansas ដើម្បី​ជីក​រក​ត្បូង​ពេជ្រ។​​

ឱទ្យាន​នេះ​បាន​កត់ត្រា​ទុក​នូវ​មនុស្ស​ជាច្រើន ដែលមាន​សំណាង​រកបាន​ពេជ្រ។ ជា​មធ្យម ក្នុង​១​ឆ្នាំៗ មាន​ត្បូង​ពេជ្រ​ប្រមាណ ៦០០ គ្រាប់ ត្រូវបាន​គេ​កកាយ​រកឃើញ​នៅទីនេះ។

ថ្វីត្បិតតែ​មាន​ត្បូង​ពេជ្រ​រាប់រយ​គ្រាប់ បាន​ត្រូវ​រកឃើញ​រៀងរាល់ឆ្នាំ​ក្តី ប៉ុន្តែ ពុំមែន​អ្នកណាៗ​ក៏​សុទ្ធសឹង​ទទួលបាន​ភ​ព្វ​សំណាង​ធរណី​ផ្តល់​ឲ្យ​ដែរ។តាម​ព័ត៌មាន​ដែល​ចុះផ្សាយ​ រាប់ពាន់​ឆ្នាំមុន ទីនេះ​ជា​មាត់​ភ្នំភ្លើង ទើប​ក្រៅពី​ពេជ្រ វា​នៅមាន​ផ្ទុក​ត្បូងថ្ម​មានតម្លៃ​ដទៃទៀត ។​

ឱទ្យាននេះ​បើកទ្វា​សេរី ហើយ​ភ្ញៀវទេសចរ​អាច​ជួល​ឧបករណ៍​បាន ប្រសិន​គេ​ពុំបាន​យក មក។ ភាពអំណត់ ព្យាយាម និង​សំណាង នោះ​អ្នក​អាច​ក្លាយជា​ម្ចាស់​នៃ​ត្បូងដ៏មាន​តម្លៃ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter