. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ខេត្តស្ទឹងត្រែង គេ​រំពឹង​ថា នឹង​មាន​ពិធីបុណ្យ​ទន្លេ
April 03, 2015 (06:12:52) [ 1834 ]
 
 
ស្ទឹង​ត្រែង​: ស្ទឹង​ត្រែង គឺជា​ខេត្ត​មួយ ដែល​បាន​ត​ភ្ជាប់​ស្ពាន ផ្លូវ​ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តព្រះវិហារ​ខេត្តសៀមរាប​ក្រុង​អង្គរ​។ ពី​ស្ទឹង​ត្រែង ទៅ​កាន់​វត្ត​ភូ​ប្រទេស​ឡាវ និង​ទៅ​កាន់​ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី​។

កា​រត​ភ្ជាប់​ស្ពាន ផ្លូវ នៅ​ស្ទឹង​ត្រែង​នេះ គេ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នា​ពេល​ខាង​មុខ​។

នេះ​បើ​តាម​ការ​អះអាង​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ នៅ​សាលា ​ខេត្ត ស្ទឹងត្រែង​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ខេត្ត​ភូមិភាគ​ឦសាន មាន​សក្តានុពល​ច្រើន ដើម្បី​ទាក់ទាញ​ដល់​វិស័យ​ទេសចរ ជា​ពិសេស​នោះ​គឺ​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ និង ​ខេត្ត ស្ទឹងត្រែង​។

សត្វ​ផ្សោត គឺជា​ប្រភេទ​សត្វ​មួយ​ដ៏​កម្រ នៅ​លើ​សកលលោក ហើយ​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍ ទើប​មានការ​រៀបចំ​ធ្វើ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តក្រចេះ​។

ការ​រៀបចំ​បុណ្យ​ទន្លេ​គឺជា​ប្រព្រឹត្តិការណ៍​ផ្លែ​ក ហើយ​ក៏​ជា​ផែនការ​ជា​យុទ្ធសាស្ត្រ និង​គោលបំណង​ច្បាស់លាស់​។

លោក​ថោ​ង​ខុន មាន​ប្រសាសន៍​ថា ដោយសារ​តែ​ទន្លេមេគង្គ​ជា​តំបន់​មួយ ដែល​មានការ​យកចិត្តទុកដាក់​ពី​គ្រប់​តំបន់ និង​សកលលោក​។

ក្នុង​នោះ ក៏​មាន​គណៈកម្មការ​ជាតិ ទន្លេ មេគង្គ​និង​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​មាន ៥​ប្រទេស បូក​នឹង​ចិន​។ ៥​ប្រទេស​បូក​នឹង ជប៉ុន​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បន្ត​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​មានការ​យកចិត្តទុកដាក់​ទៅ​លើ​តំបន់​ទេសចរណ៍​ផង​ដែរ​។ រាល់​ការ​ប្រជុំ​ម្តង​ៗ​សុទ្ធតែ​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​។

អ៊ីចឹង យើង​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​តាម​ដង​ទន្លេមេគង្គ មានការ​អភិវឌ្ឍន៍ ឱ្យ​ប្រែ​ក្លាយទៅ ជា​គោលដៅ​ទេសចរណ៍​។

លោក ថោ​ង ខុន និយាយ​ថា តាម​ដង​ទន្លេមេគង្គ មាន​សក្តានុពល​ច្រើន​ណាស់ ក្នុង​នោះ មាន​ទាំង​វប្បធម៌ និង​ប្រវត្តិ សាស្ត្រ​។ ជា​ពិសេស​សត្វ​ផ្សោត ក្នុង​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង សម្រាប់​ទាក់ទាញ​ផ្នែក​ទេសចរណ៍​។

បើ​យើង​ថែរក្សា​សត្វ​ផ្សោត​នៅ​បាន​ល្អ វា​អាច​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​បុណ្យ​ទន្លេ​។ ការ​រៀបចំ​បុណ្យ​ទន្លេ​ឡើង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខេត្ត​ជាប់​តាម​ដង​ទន្លេ មានការ​យល់​ដឹង​ខ្ពស់​ថែរក្សា​សត្វ​ផ្សោត​។

ផ្សព្វផ្សាយ ធ្វើការ​អភិរក្ស​ធនធាន​តាម​ដង​ទន្លេ​ឱ្យ​បាន​ល្អ​។ ពេល​មានការ​រៀបចំ​ពិធីបុណ្យ​ទន្លេ ធ្វើ​ឱ្យ​ប្រជាជន ក៏​មានការ​សប្បាយចិត្ត និង​បាន​ប្រាក់​ចំណូល​។

លោក​ថោ​ង​ខុន បាន​បញ្ជាក់​ថា​ពិធីបុណ្យ​ទន្លេ នៅ​ក្នុង​ខេត្តក្រចេះ កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ប្រជាជន​ចូលរួម​ទស្សនា​ប្រហែល ២០​ម៉ឺន​នាក់​។ ហើយ​ក្នុង​មួយ​នាក់ អាច​ត្រូវ​ចំណាយ​មិន​ក្រោម​ពី ៥០ ដុល្លារ​ទេ ក្នុង​រយៈពេល ៣ ទៅ ៤ ថ្ងៃ​។ អ៊ីចឹង ប្រាក់​ចំណូល ដែល​ទទួល​បាន​ប្រហែលជា ១០ លាន​ដុល្លារ​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ ការ​រៀបចំ​ពិធីបុណ្យ​ទន្លេ នឹង​ធ្វើ​ឡើង​ក្នុង​ខេត្តកំពង់ចាម​។

ដោយឡែក ខេត្តស្ទឹងត្រែង គឺជា​ខេត្ត​មួយ​មាន​សក្តានុពល​ច្រើន តាម​ដង​ទន្លេមេគង្គ ហើយ​ក៏​នឹង​អាច​រៀបចំ​ពិធី បុណ្យ​ទន្លេ ដូច​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​ដែរ​។

លោក អ៊​ន់ ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរ​ខេត្តស្ទឹងត្រែង បាន​និយាយ​ថា ខេត្ត​នេះ មាន​ជនជាតិ​ដើម​ភាគតិច ១១ ជនជាតិ និង​មានការ​រស់នៅ​មាន​តាម​ទំនៀមទម្លាប់​ប្រពៃណី ខុស​ៗ​គ្នា​។ ខេត្ត​ភាគ​ឦសាន​មួយ​នេះ មាន​ទន្លេ​ចំនួន ៤ គឺ​ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក​។

នៅ​តាម​ដង​ទន្លេ​នីមួយ​ៗ សម្បូរ​ណ៍ ទៅ​ដោយ​ព្រៃ​លិច​ទឹក និង​សក្តានុពល​ជា​ច្រើន​ទៀត​។ ជា​ពិសេស​តំបន់​រាំ​សារ នៅ​តាម​ដង​ទន្លេមេគង្គ និង​តំបន់​ព្រៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តស្ទឹងត្រែង បាន​អះអាង​ថា នៅ​ឆ្នាំ​២០១៥ តំបន់​អេកូ​ទេសចរ​ចំនួន ២១​កន្លែង គ្រោង​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​ចំពោះ​សក្តានុពល​ទាំងនោះ​។

លោក អ៊​ន់ ប៉ោ​សឿ​ន បាន​អះអាង​ថា តំបន់​ទេសចរ ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ បច្ចុប្បន្ន គឺ​តាម​ដង​ទន្លេសេកុង​។ នៅ​តំបន់​ទឹកថ្លា​បុប្ផា​ភ្លុក ស្រុក​សៀម​បូក អន្លង់​ផ្សោត ឃុំ​ព្រះ​រំកិល និង​បូ​រី​អូរ​ស្វាយ ជាដើម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 201 នាក់
  Flag Counter
Flag Counter