. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ប្រាសាទគុហ៍នគរនៅ​ខេត្តកំពង់ធំ ជា​មណ្ឌល គួរ​ជាទី​ចាប់ អារម្មណ៍​របស់​​ភ្ញៀវ​អន្តរជាតិ
March 14, 2015 (12:08:12) [ 1433 ]
 
 
ប្រាសាទគុហ៍នគរ​ជា​ប្រាសាទ​ដ៏​ល្អ​មួយ ស្ថិត​នៅ​ភូមិ ត្រដក់​ពង ឃុំ​ពង្រ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ជា​មណ្ឌល គួរ​ជាទី​ចាប់ អារម្មណ៍​របស់​ភ្ញៀវ​អន្តរជាតិ ហើយ​ត្រូវ​បាន​ទទួល​ការ​ យកចិត្ត​ទុកដាក់ ​ថែរក្សា​ការពារ​ពីអាជ្ញាធរមូលដ្ឋាន ​ភូមិ​-​ឃុំ គណៈក​ម្មា​ធិ​ការ​វត្ត និង​ឆ្មាំ​ការពារ​ប្រាសាទ​ទៀត​ផង​។ ប្រាសាទ គុ​ហ៍ន​គរ​ជា​កន្លែង​ទស្សនា ដ៏​ល្អ​ប្រណីត​មួយ បន្ទាប់​ពី​ប្រាសាទ​សម្បូណ៌​ព្រៃ គុ​ហ៍ និង តំបន់​ភ្នំ​ស​ន្ទុ​ក ។

ប្រាសាទគុហ៍នគរ កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ១ ក្នុង​សតវត្សរ៍​ទី ១១ តាម​រចនាបថ​ឃ្លាំង ។ ប្រាសាទ នេះ​កសាង​លើ​ដី​រាបស្មើ លើ​ខឿន​តែ មួយ​រាង​ចតុកោណកែង ធ្វើ​អំពី​ថ្មបាយក្រៀម និង ថ្មភក់ បែរមុខ​ទៅ​ទិស ខាងកើត មាន​កំពែង​ព័ទ្ធ​ជុំវិញ លាតសន្ធឹង​ពី​កើត​ទៅ​លិច មាន​បណ្តោយ​ប្រវែង ៣៥ ម៉ែត្រ ទទឹង ២៥ ម៉ែត្រ មាន​គោ​បុ​រៈ ( ទ្វារ ឆ្លងកាត់​កំពែង​ប្រាសាទ ) ចំនួន​បី ។ គោ​បុ​រៈ​ខាងកើត​កម្ពស់ ៩ ម៉ែត្រ មាន​ទ្វារ​ចូល​ចំនួន ៣ កន្លែង ។ ទ្វារ​កណ្តាល មាន​លក្ខណៈ​តូច​ចង្អៀត ហើយ​ងងឹត​បន្តិច និង មាននៅ​សងខាង​ចំនួន​ពីរ ទៀត ។ គោ​បុ​រៈ​ខាងលិច​មាន​ទំហំ​តូច មាន​ទ្វារ​មួយ​ចូល​ទៅ​ខាងក្នុង តែ​មិន​អាច​ចេញ​ទៅ​ខាងក្រៅ​បាន ទេ ។ គោ​បុ​រៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះ​វិហារ​មិន ស្ថិត​នៅ​ចំ​កណ្តាល​កំពែង​ទេ មាន​ទ្វារ​ចូល​ពី​ប្រាសាទ ទៅ​ខាងក្នុង តែ​មិន​អាច​ចេញ​ទៅ​ក្រៅ​កំពែង​បាន​ទេ មាន​តែ ចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅ​ខាង ក្រៅ​សម្រាប់​បង្ហូរ​ទឹកមន្ត​នៅ​ពេល​គេ​ធ្វើ​ពិធី​ស្រោច ទឹក​នៅ​លើ​សិវលិង្គ ( ស្ថា​ណា​ទ្រោ​នី )​។

នៅ​ចំ​កណ្តាល​មាន​ប៉ម​ខ្ពស់​ទោល​មួយ មាន បន្ទប់ និង យ៉​យ៉ាង​វែង​ចេញ​ទៅ​ទិស​ខាងកើត ហើយ នៅ​ចំ​ពីមុខ​មាន សសរ​ពេជ្រ​រាង ៨ ជ្រុង​នៅ​សងខាង ។ នៅ​ផ្នែក​ខាងលើ​នៃ​សរសេរ​មាន​តុបតែង​ជា​ក្បាច់ ខ្លួន​នាគ​ព័ទ្ធ​កោង​ដោយ បញ្ចោ​ញ​ក្បាល​ទៅ​សងខាង​ពាំ​ផ្កាចន្ទន៍​។​នៅ​លើស​សរ​ពេជ្រ​នេះ​មាន​ផ្តែរ​មួយ ផ្ទាំង​រចនា​ដោយ​ក្បាច់​ផុស ហើយ​នៅ​ចំ​កណ្តាល​ផ្តែរ​នោះ​មាន​រូប​ព្រះឥន្ទ្រ​ជិះ​ដំរី​ក្បាល​បី ។ តួ​ប៉ម​កណ្តាល នេះ​ត្រូវ​បាន​តុបតែង​លម្អ​ចាប់ពី​ក្រោម រហូត​ដល់​ខាងលើ ។ នៅ​ខាងលើ​កំពូល​មាន​ក្បាច់​ត្របកឈូក​ច្រើន ជាន់​ដែល​តំណាង​ឱ្យ​ចក្រវាល​ទាំងមូល ។

នៅ​ក្បែរ​តួ​ប៉ម ( ទិសអាគ្នេយ៍ ) ក្បែរ​គោ​បុ​រៈ ខាងកើត​មាន​ហោត្រៃ​ទោល​មួយ ( បណ្ណាល័យ ) ធ្វើ អំពី​ថ្មបាយក្រៀម បែរមុខ​ទៅ​ទិស​ខាងលិច​បញ្ច្រាស ទិស​របស់​ប្រាសាទ មាន​កម្ពស់​មធ្យម​សង់​លើ​ខឿន កម្ពស់ ១ ម៉ែត្រ ។ នៅ​ខាងកើត​ប្រាសាទ​មាន​ស្ពាន​ហាល​មួយ​ដែល​ក្រាល ដោយ​ថ្មបាយក្រៀម​ឆ្លងកាត់​ស្រះ ដែល​មើលទៅ ស្រះ​នេះ​ហាក់ដូចជា​គេ​ជីក​ព័ទ្ធ​ជុំវិញ​ប្រាសាទ តែ ក្រោយមក​ត្រូវ​បាន​លុប​ដើម្បី​យក​ទីធ្លា​សម្រាប់​កសាង វត្ត​ទៅ​វិញ ។ ហេតុ​ដូចនេះ​ហើយ​បានជា​យើង​ឃើញ ថា តួ​ប្រាសាទ​ទាំងមូល​ហាក់​ស្ថិត​នៅ​ក្នុង​ទីធ្លា​របស់ វត្ត ។

(​កាលពីដើម​នៅ​ខាង​មុខ​ប្រាសាទ​នេះ​មាន​ស្រះ មួយ​យ៉ាង​ធំ​ដែល​ទប់​ទំនប់​ព័ទ្ធ​ជុំវិញ ហើយ​មាន​ស្ពាន ហាល​មួយ​ពី​ទិស​ខាងលិច​ស្រះ​ដែល​ត​ភ្ជាប់​ពី​តួ​ប្រាសាទ ឆ្លងកាត់​តាម​ស្ពាន​ហាល​នេះ ។ បច្ចុប្បន្ន​ទំនប់ ស្រះ តួ​ស្រះ និង ទីធ្លា​ជុំវិញ​ក្បែរ​ៗ​នោះ​ត្រូវ​បាន​ក្លាយ ទៅ​ជា​តំបន់ កប់ខ្មោច​ទាំងអស់ នៅ​សម័យ​ថ្មី​ៗ​ក្រោយ​ៗ​នេះ ធ្វើ​ឱ្យ​រូបរាង​ស្រះ​ទាំង មូល​ត្រូវ​បាន​កែប្រែ​ទាំងស្រុង ។ ចំណែក​នៅ​ទីធ្លា ខាងត្បូង​ស្រះ​នោះ​វិញ ពី​ដើម​មាន​ដើមឈើ​ធំ​ៗ​ដុះ យ៉ាងច្រើន មាន​ម្លប់​ត្រឈឹងត្រឈៃ​សម្រាប់​ជា​កន្លែង សមាធិ​របស់​តា​យាយ ក៏​ក្លាយទៅជា រហោស្ថាន​កប់ខ្មោច​ដូច​គ្នា​ដែរ​។​)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter