. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទីក្រុង​កម្សាន្ត​វាលខ្សាច់​ដ៏ស្រស់ស្អាត​មួយ​គ្មានពីរលើលោក ធានាថា ចម្លែកភ្នែក
March 04, 2015 (12:58:35) [ 1342 ]
 
 
នៅ​ចំ​កណ្ដាលវាល​ខ្សាច់ ដែល​ជា​កន្លែង​ក្ដៅ​បំផុត​មួយ​នៅ​លើ​ពិភពលោក បែរជា​មាន​ទីក្រុង​រមណីយដ្ឋាន​កម្សាន្ត មាន​ដើមឈើ​ពោរពេញ​ដោយ​ស្លឹក​ខៀវស្រងាត់ ព្រមទាំង​បឹង​មួយ​យ៉ាង​ធំ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ ទីក្រុង​ដ៏​អស្ចារ្យ​នេះ ឈ្មោះ​ថា Huacachina មា​នទី​តាំងនៅ​លើ​វាល​ខ្សាច់​មួយ ភាគ​និរតី​ប្រទេស​ប៉េ​រូ ដែល​មាន​ចម្ងាយ​ត្រឹម ៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង Ica ។ អ្នកទេសចរ អាច​ធ្វើ​ដំណើរ​ទៅ​ដល់ទី​នោះ ដើម្បី​ងូតទឹក​លេង មើល​ថ្ងៃ​លិច ព្រមទាំង​ទស្សនា​លំនៅ​ឋាន​ទាំង ៩៦​កន្លែង ដែល​បើក​អាជីវកម្ម​ខ្នាត​តូច ដើម្បី​បម្រើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។

នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ទីក្រុង​និម្មិត​នេះ គឺជា​កន្លែង​ពេញ​និយម​សម្រាប់​អ្នកមាន មក​ងូតទឹក​លំហែកាយ​លេង ព្រោះ​​ពួក​គេ​គិត​ថា​ទឹក​នេះ​អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ ប៉ុន្តែ​ក្រោយមក​ត្រូវ​គេ​ទុក​ចោល​អស់​មួយ​រយៈ​។ យ៉ាង​ណា​មិញ បន្ទាប់​ពី​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​សា​ជា​ថ្មី ទីក្រុង​នេះ​ចាប់ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ម្ដងទៀត ហើយ​អ្នក​រស់​នៅ​ក្នុង​តំបន់​ក៏​ប្រកប​មុខ​ជំនួញ​ដោយ​ពឹងផ្អែក​លើ​វិស័យ ទេសចរណ៍​។

ដោយសារ​តែ​អ្នក​រស់នៅ​ក្នុង​ទីក្រុង សាងសង់​អណ្ដូង​ដើម្បី​ទាញ​យក​ទឹក​ពីក្រោម​ដី បូក​រួម​ទាំង​រំហួត​ទឹក​ដែល​កើតឡើង​ពី​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ផង ធ្វើ​ឲ្យ​កម្រិត​ទឹក​បឹង​ស្រក​ចុះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ បឹង​ត្រូវ​គេ​បំពេញបន្ថែម​ឡើង​វិញ ដោយ​ទឹក​ដែល​យក​មក​ពី​ទីក្រុង Ica​។ ទីក្រុង​ដ៏​អស្ចារ្យ Huacachina ត្រូវ​អះអាង​ថា​ជា​តំបន់​មរតក​វប្បធម៌​របស់​ប្រទេស ដោយ​វិទ្យាស្ថាន​វប្បធម៌​ជាតិ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter