. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
អ្នកគ្រូ នាង ផល្លា ជាប់​ក្នុង​បញ្ជី ១០ រូប ចុងក្រោយ សម្រាប់​​ទទួលពាន​រង្វាន់​​គ្រូ​ឆ្នើម​​ពិភពលោក ឆ្នាំ​២០១៥
February 15, 2015 (11:07:39) [ 1310 ]
 
 
ភ្នំពេញ: អ្នកគ្រូ នាង ផល្លា ត្រូវបាន​ជ្រើសរើស​ជាប់​ក្នុង​បញ្ជី​ចុងក្រោយ ក្នុងចំណោម​គ្រូបង្រៀន ១០ រូប សម្រាប់​ទទួល​ពាន​រង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ១ លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​កម្មវិធី​ពានរង្វាន់​គ្រូ​ឆ្នើម​ពិភពលោក ‪‎Global Teacher Prize‬ នៃ​មូលនិធិ VARKEY Foundation​។ ការប្រកាស​លទ្ធផល​ចុងក្រោយ នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា អារ៉ាប់​រួម​។​

​បេក្ខជន​គ្រូបង្រៀន​ឆ្នើម​ទាំង ១០ រូបនេះ ត្រូវបាន​ជ្រើសរើស​ចេញពី​បេក្ខជន​សរុប ៥០ រូប​។ គ្រូបង្រៀន​ឆ្នើម​ទាំង ១០ រូប ត្រូវបាន​ប្រកាស​ក្នុង​គេហទំព័រ Global Teacher Prize នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​បេក្ខជន​ទាំង ១០ រូប​ចុងក្រោយ​នោះ រួមមាន អ្នកគ្រូ នាង ផល្លា ជា​គ្រូបង្រៀន​កុមារ​ពិការភ្នែក គ ថ្លង់ ក្នុងប្រទេស​កម្ពុជា​ជិត ៣០ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៨៦ គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក​ចំនួន ៣ រូប និង​មកពី​អង់គ្លេស ឥណ្ឌា អាហ្គានីស្ថាន ម៉ាឡេស៊ី ហៃ​ទី និង​ប្រទេស​កេ​ន​យ៉ា​។​

​ក្នុងនាម​ជា​គ្រូបង្រៀន​កុមារ​ពិការភ្នែក គ ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី អ្នកគ្រូ នាង ផល្លា សព្វថ្ងៃ មាន​អាយុ​ជាង ៥០ ឆ្នាំ សង្ឃឹមថា អ្នកគ្រូ នឹង​ឈ្នះ​ជ័យលាភី​។ ប្រសិនជា​ឈ្នះ​ជ័យលាភី ទឹកប្រាក់ ១ លាន​ដុល្លារ​នោះ​មែន អ្នកគ្រូ នាង ផល្លា ប្រកាស​ជាមុន​ថា អ្នកគ្រូ​នឹង​យកលុយ​ទាំងនោះ ទៅ​ដាក់​ក្នុង​អង្គការ​គ្រួសារ​ថ្មី ដើម្បី​ជួយ​អប់រំ​កុមារ​ពិការ​នៅ​កម្ពុជា​បន្តទៀត​។​

​អ្នកគ្រូ នាង ផល្លា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ទីក្រុង​ឌូ​បៃ នៅ​ថ្ងៃទី​១៤​មិនា ដើម្បី​ទៅ​ចូលរួម​ការប្រកាស​លទ្ធ​ផល​ចុងក្រោយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter