. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឡូយមែន! នៅខ្មែរ​​យើង​​មាន​រថយន្ត​ក្រុង​​ ដែល​អ្នក​​ដំណើរ​​អាច​ដេក ​​បាន​យ៉ាង​រំភើយ
January 30, 2015 (09:27:33) [ 1539 ]
 
 
ប្រទេសកម្ពុជាយើង​ កំពុងតែ​​អភិវឌ្ឍន៍ ទៅ​មុខជា​​បណ្តើរៗហើយ​ ពីមួយថ្ងៃទៅមួយថ្ងៃ​​ យើង​សង្កេត​ឃើញ​ថា ​មាន​ប្រែ​ប្រួល​ គ្រប់ក្រសួងស្ថាប័ន មិន​ត្រឹមតែប៉ុណ្ណោះ​ សេវាកម្ម​ឡាន​ក្រុង ​ក៏មាន​ការ​ផ្លាស់ប្តូរដែរ។​​

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ​ក្នុង​រាជធានី​ភ្នំពេញ​យីហោ ​វីរៈ​​​ប៊ុន​ថាំ​​ អេច​ប្រេស​ បាន​អះអាង​ថា​ ក្រុមហ៊ុន​ខ្លួន​ជា​ក្រុមហ៊ុន​​ផ្ដល់​សេវា​រថយន្តក្រុង​ថ្មី ​​ហើយ​ប្លែក​​ ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​រៀបចំ​គ្រែ​ពូក​ ​​ទូរទស្សន៍ និង​​មាន​ផ្ដល់​​សេវា​ Wifi ដោយ​ដឹក​អ្នកដំណើរ​ ទៅ​ខេត្ត​​កំពុង​មាន​ សក្ដានុពល​មួយ​ចំនួន​ ក្នុង​ប្រទេស និង​ធ្លាយ​ដល់​ប្រទេសជិតខាង​​​ទៀត​ផង។ ​​

​គិត​មក​ទល់​ពេលនេះ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​​វីរៈ​​​ប៊ុន​ថាំ​​អេច​ប្រេស​ បាន​ដំណើរ​ការ​​អស់​រយៈពេល​ជាង​ ៨​ឆ្នាំ​មក​ហើយ ​​ហើយ​​ការ​ផ្ដល់​សេវា​រថយន្តក្រុង​ដែល​មាន​រៀបចំ​គ្រែ​ពូក​​ ​បាន​ប្រហែល ​​៣​ឆ្នាំ​​ហើយ​ដែរ។ ​​

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​​រថយន្ត​ដឹក​អ្នក​ដំណើរ​​​​​ខាង​លើ​ លោក នៅ គា​វី​រៈ ឲ្យ​ព័ត៌មាន​យើង​​ដឹង​ថា តាម​ពិត​ទៅ​ក្រុមហ៊ុន​លោក​បាន​ផ្តល់​សេវា​រថយន្តក្រុង​ដែល​មាន​រៀបចំ​បន្ទប់ ​មាន​គ្រែ​ពូក​ ទូរទស្សន៍ កន្លែង​សម្រាប់​សាក​ទូរស័ព្ទ​ និង​មាន​​ផ្ដល់​ WiFi ​នេះ ​អស់​រយៈពេល​បី​ឆ្នាំ​ហើយ​គ្រាន់តែ​ថា មហាជន​នៅ​មិន​ទាន់​បាន​ទទួល​បាន​ដំណឹង​នេះ​គ្រប់​ៗ​គ្នា​​ប៉ុណ្ណោះ​។​

​អ្នកគ្រប់គ្រង​រូប​នេះ​ បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​​​លោក​ ​មាន​ផ្ដល់​សេវា​រថយន្ត​ចែកចេញជា​បី​ប្រភេទ គឺ​ទី​១ ប្រភេទ​រថយន្ត​ធំ​ពីរ​ជាន់ ​Hotel Bus ដែល​មាន​បន្ទប់​គេង​គ្រែ​ពូក និង ប្រភេទ​រថយន្ត​ដែល​អាច​ទម្រេត​ខ្លួន​បាន​ ​30​ដឺ​ក្រេ ពោល​គឺ ផ្អែក​បាន​ពាក់កណ្ដាល​ខ្លួន ​(Sleeping Bad) និង​រថយន្ត​មួយ​ប្រភេទ​ទៀត​គឺ រថយន្ត​ដែល​មាន​កន្លែង​សម្រាប់​អង្គុយ​ធម្មតា​ដែល​យើង​ហៅថា Sitting Bus​។​

​លោក វីរៈ​បញ្ជាក់​ថា សម្រាប់​តម្លៃ​វិញ ប្រភេទ​រថយន្ត​ធំ​ពីរ​ជាន់ Hotel Bus តម្លៃ​ចន្លោះ​ពី​១០-១១$ សម្រាប់​ការ​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត សៀមរាប ​​ខេត្ត​ព្រះសីហនុ​ និង​ប៉ោយប៉ែត ។ ឯ​ប្រភេទ​រថយន្ត Sleeping Bad និង Sitting Bus វិញ តម្លៃ​ចន្លោះ​ពី​៧-៩$ សម្រាប់​ការ​ធ្វើដំណើរ​ទៅ​ខេត្ត​ទាំង​បី​ខាងលើ និង​អាច​ធ្លាយ​ដល់​ប្រទេស​ជិតខាង​។​ ​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​​វីរៈ​​​ប៊ុន​ថាំ​​អេច​ប្រេស​ ​​ទទួល​បាន​ភ្ញៀវ​​បាន​ចំនួន​ចន្លោះ​ពី​២០០-​៣០០​​នាក់​ក្នុង​មួយថ្ងៃ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 235 នាក់
  Flag Counter
Flag Counter