. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
ច្នៃ​ប្រដាប់​ស្ទូច​ទៅ​ជា​សណ្ឋាគារ​​ប្រណីត​!
January 09, 2015 (08:46:46) [ 1233 ]
 
 
អ្នកនឹង​ត្រូវតែ​អើត​ក​របស់​អ្នក​ទើប​មើលឃើញ​ដល់​បន្ទប់​ជាន់​លើ​បង្អស់​នៃ​សណ្ឋាគារ​ដ៏​ឆើតឆាយ​មួយ​នេះ បន្ទាប់ពី​ស្ថាបត្យករ​ប្រកបដោយ​មហិច្ឆតា​បាន​សង់វា​ទៅជា​សំណង់​មេកា​និក​ចាស់​បំផុត និង​ខ្ពស់បំផុត​មួយ​របស់​ពិភពលោក​។

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៦ ខែមករា ប្រដាប់​ស្ទូច​ដ៏​ធំ​ក្នុង​ទីក្រុង​អាំ​ស្ទែ​ដាំ​របស់​ហូ​ឡង់​នេះ​មាន​បន្ទប់​សណ្ឋាគារ​ប្រណីត​ចំនួន ៣ អាងទឹក​ស្ប៉ា​មួយ និង​ស្ទូ​ឌី​យ៉ូ​ផ្សាយ​ទូរទស្សន៍​មួយ បម្រុង​ទុក​សម្រាប់​អ្នក​ឈប់សម្រាក​វិស្សមកាល ដែល​មិន​ខ្លាច​កម្ពស់​នៅក្នុង​ទីក្រុង​ហូ​ឡង់​មួយ​នេះ​។​

​ប្រដាប់​ស្ទូច​ប្រើ​នៅ​សមុទ្រ​កម្ពស់ ៥០ ម៉ែត្រ ដែល​ស្ថិត​ក្នុងចំណោម​ប្រដាប់​ស្ទូច​ចាស់​បំផុត និង​ខ្ពស់បំផុត​របស់​ពិភពលោក​មួយ​នេះ ត្រូវបាន​ទុកចោល​ឡើង​ពុក​បន្ទាប់ពី​ត្រូវបាន​ចាត់ទុកថា "​មិនអាច​" ប្រើការ​លែង​បាន​តទៅទៀត​នោះ​។

​ប៉ុន្តែ​តែ ៣ ឆ្នាំក្រោយ​ប៉ុណ្ណោះ ប្រដាប់​ស្ទូច​នេះ​បាន​កំពុង​ទទួលភ្ញៀវ​លំដាប់​ខ្ពស់​ដោយសារតែ​បន្ទប់​វិល​ដ៏​ឆើតឆាយ​របស់​វា​រចនា​ម៉ូត​ដោយ​ពួក​អ្នក​រចនា​ម៉ូត​ខាងក្នុង​ដ៏​កំពូល​មួយក្រុម និង អាងទឹក​មើលឃើញ​ទេសភាព​ធំ​ទូលាយ​របស់​វា ដែល​ឥឡូវ​ត្រូវគេ​ហៅថា​សណ្ឋាគារ Faralda ក្នុង​ទីក្រុង​អាំ​ស្ទែ​ដាំ​។

​ប្រដាប់​ស្ទូច​ទម្ងន់ ២៥០ តោន ស្ថិតនៅ​ទីតាំង NDSM ជាប់មាត់​ច្រាំងទន្លេ Ij ត្រូវបាន​ជួយសង្គ្រោះ បើទោះបីជា​ការបង្កើត​សណ្ឋាគារ​ត្រូវបាន​គេ​ច្រានចោល ថា "​មិនអាច​ទៅរួច​ទេ​តាមន័យ​បច្ចេកទេស​" នេះ​បើ​ផ្អែក​តាម​អ្នកនាំពាក្យ​របស់​សណ្ឋាគា​រ​នេះ​ឈ្មោះ លោក Edwin Kornmann Rudi​។

​លោក Rudi បាន​និយាយថា "​ប៉ុន្តែ​ក្រោយ​មានការ​រៀបចំ​អស់​រាប់​ឆ្នាំ គ្មាន​សញ្ញា​ណាមួយ​ត្រូវ​វិលត្រឡប់​ថយក្រោយ​វិញ​ទេ​។ គ្មាន​ទីកន្លែង​ផ្សេង​ណាមួយ​ក្នុង​ពិភពលោក​ដែលមាន​អ្វីមួយ​ដែល​ពិសេស ធំ​ហើយ​ខ្ពស់ ដូច​សណ្ឋាគារ​នេះនោះ​ឡើយ​។ ការ​បង្កើតជា​សណ្ឋាគារ​នេះ​បានបញ្ចប់​នូវ​ការតស៊ូ​ប្រឆាំងនឹង​ការ​ពុកផុយ​ប្រដាប់​ស្ទូច​របស់​កំពង់ផែ​ប្រវត្តិសាស្ត្រ​នេះ​។ ប្រដាប់​ស្ទូច​ឈ្មោះ Grand Dame នេះ​ទីបំផុត​បាន​ឈានដល់​គោលដៅ​របស់​វា​ក្នុងនាម​ជា​សណ្ឋាគារ​ដង​ស្ទូច​ហ៊ឺហា​បំផុត​ក្នុង​ពិភពលោក​។ វា​ក៏​ជាទី​តាំង​សម្រាប់​អាពាហ៍ពិពាហ៍​ដែល​គេ​និយម​និយាយ​ច្រើន​បំផុត​ក្នុងប្រទេស​ហូ​ឡង់​ផងដែរ​។ យើង​មាន​មនុស្ស​មក​រៀបការ​នៅ​បន្ទប់​ស្ទូ​ឌី​យ៉ូ ដេក​នៅក្នុង​បន្ទប់​មួយ​ក្នុងចំណោម​បន្ទប់​ទាំងបី និង​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នៅក្នុង​អាងទឹក​ក្តៅ​ឧណ្ហៗ​នៅលើ​កំពូល​នៃ​ប្រដាប់​ស្ទូច​នេះ​"​។

​បន្ទប់​សណ្ឋាគារ​ទាំងបី​នេះ​មានតម្លៃ​ថ្លៃ​បំផុត​ក្នុងប្រទេស​ហូ​ឡង់ ក្រោយពី​ពួក​អ្នក​អភិវឌ្ឍ​បាន​ចំណាយលុយ ៦៦ ម៉ឺន​ផោន (៩៩,៩៣ ម៉ឺន​ដុល្លារ​) សាងសង់​បន្ទប់​នីមួយៗ ដោយ​គិតថ្លៃ​ពី​អតិថិជន​វិញ​ម្នាក់ ៣៤០ ផោន (៥១៥ ដុល្លារ​) សម្រាប់​ការ​ស្នាក់នៅ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 5 នាក់
  Flag Counter
Flag Counter