. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ភ្ញៀវទេសចរ​ជាង ៦ ម៉ឺន​នាក់ មកលេង​​​បុណ្យ​ឆ្លង​ឆ្នាំ នៅ​ក្រុង​​ព្រះសីហនុ​
January 07, 2015 (07:01:44) [ 1261 ]
 
 
ព្រះសីហនុ: លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នកយកព័ត៌មានយើង​ ប្រចាំ​នៅ​ក្រុងព្រះសីហនុ ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល ឆ្នាំ​២០១៤-២០១៥ រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ៦ ម៉ឺន​នាក់ បាន​មកលេង​កម្សាន្ត នៅ​តំបន់​ឆ្នេរសមុទ្រខេត្ត​ព្រះសីហនុ ក៏ដូចជា​តាម​រមណីយ​ដ្ឋា​ន និង​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ ផងដែរ​។​

​លោក​ក៏​រំពឹងថា ភ្ញៀវទេសចរ នឹងមាន​ចំនួន​កើនឡើង នៅ​រសៀល​ថ្ងៃទី​៣១​ធ្នូ​នេះ ប៉ុន្តែ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ ដោយសារតែ​ចំនួន​ភ្ញៀវទេសចរ ចេះតែ​បន្ត​ចូល មក​បន្ថែមទៀត​។​

​លោក​បាន​អះអាងថា ប្រទេសជាតិ មាន​សុខសន្តិភាព រួមផ្សំ​ការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការរៀបចំ​សេវាកម្ម ជូន​អ្នកទេសចរ មានដំណើរ​ការល្អប្រសើ​រ ជាង​ឆ្នាំមុនៗ​ទៅទៀត ក៏ដូចជា​ការលក់ដូរ​មិនមាន​ការដំឡើងថ្លៃ កន្លែង​លក់​អាហារ មាន​រៀបចំ​ជា​សៀវភៅ កំណត់​តម្លៃ​មុខម្ហូប ច្បាស់លាស់ ទទួលស្គាល់ ដោយ​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ហើយ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​ផ្សេងៗ ក៏​ដូចគ្នា​ដែរ គឺមាន​ភ្ញៀវទេសចរ ចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់ ហើយ​រក្សាបាន នៅ​តម្លៃ​ប្រាកដប្រជា តាម​ការប្រកាស​របស់ អាជ្ញាធរខេត្ត​ព្រះសីហនុ ពោលគឺ​ប្រជាពលរដ្ឋ ដែលជា​អាជីវករ មានការ​យល់ដឹង​ល្អប្រសើរ​ជាង​មុន ពាក់ព័ន្ធ​លើ​សេវាកម្ម បម្រើភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​លោក​បាន​បញ្ជាក់ដែរថា នៅក្នុង​ខណៈពេលដែល មាន​ភ្ញៀវទេសចរ មក​ដើរលេង​កម្សាន្ត​នោះ ក៏មាន​ការទប់ស្កាត់​ប​ទ​ល្មើស អំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ដោយមាន​ការ ការពារ​ពី សំណាក់​កងសន្តិសុខ ប៉ូលិស និង​កងរាជអាវុធហត្ថ ។ ហើយ​ចំណែក​ប្រជាពលរដ្ឋ អ្នក​ដែល​ប្រក​បរបរ អាជីវកម្ម​ផ្សេងៗ ក៏មាន​ការសប្បាយរីករាយ​ជាមួយ​សេវាកម្ម​របស់ខ្លួន ដោយមាន​ការសហការ ជាមួយ​អាជ្ញាធរ ខេត្ត​ព្រះសីហនុ បានល្អ​ប្រសើរ ៕

ប្រភព៖ CEN
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 130 នាក់
  Flag Counter
Flag Counter