. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
បុណ្យ​​សមុទ្រ​​ធ្វើ​​នៅ​​កោះ​កុង​ ចាប់​ផ្តើម​​នៅ​ថ្ងៃទី១២ ធ្នូ​នេះ​
December 15, 2014 (13:07:50) [ 1258 ]
 
 
លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​បានរៀបចំ​បង្ហាញ​នូវ​ទស្សនីយភាព និង ការកម្សាន្តផ្សេងៗទៀត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម។ ក្នុងនោះ​រួមមាន​ដូចជា កា​រៀបចំ​ប្រកួត​កីឡា​ចំនួន១៥ ប្រភេទ ពិព័រណ៍​ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ​ចម្រុះ​ជាតិ​សាសន៍ និង ការបង្ហាញ​ផ្ទាំងទស្សនីយភាព​អំពី​ប្រវត្តិ​ខេត្តកោះកុង​ជាដើម។ បើតាម​លោក​ថោង ខុន អាជ្ញាធរ​ក៏បាន​រឹតបន្តឹង​សន្តិសុខ សណ្តាប់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ផងដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី១២ធ្នូ​នេះ បានចេញ​សារលិខិត​មួយ​សម្តែង​ការអបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៣ ឆ្នាំ២០១៤នេះ។ ក្នុង​សារលិខិត​នោះ លោក​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អភិ​វ​ឌ្ឈ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់ស្អាត។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធី​សមុទ្រ​ជា​រៀងរាល់​ឆ្នាំនេះ នឹង​ក្លាយជា​ការលើកកម្ពស់​នូ​វ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ផ្នែក ដើម្បី​គោលដៅ​រួម​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ។

សូមបញ្ជាក់ថា នេះ គឺជា​លើក​ទី​បី​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​ឡើង។ កាលពី​ឆ្នាំ២០១២ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ចំណែក​នៅក្នុង​ឆ្នាំ២០១៣ បានរៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្ត​កែប។

លោក​ថោង ខុន បាន​រំពឹងថា ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅក្នុង​ខេត្តកោះកុង​នេះ នឹង​ទទួល​ភ្ញៀវទេសចរ​ច្រើនជាង​ខេត្ត​ពីរ​ផ្សេងទៀត ព្រោះថា ខេត្តកោះកុង​ជាប់​នឹង​ប្រទេស​ថៃ​ដែល​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​ថៃ១ម៉ឺន​នាក់ នឹង​ឆ្លងដែន​មក​ទស្សនា​បុណ្យ​សមុទ្រ​នេះ។ យ៉ាងណាក៏ដោយ លោក​ថោង ខុន បាន​បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី៤ ឆ្នាំ២០១៥ នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្តកំពត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter