. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
UNESCO ប្រគល់​សៀវភៅ​ស្បែក​ធំ ដល់​ក្រសួង​វប្បធម៌​
October 13, 2014 (05:34:36) [ 1402 ]
 
 
ភ្នំពេញ: ​សៀវភៅ​ដែលមាន​ចំណងជើង​ថា "​ស្បែក​ធំ​" ជា​ស្នាដៃ​និពន្ធ​របស់លោក គង់ វីរៈ និង​លោក ព្រាប ច​ន្ទ័​ម៉ា​រ៉ា ត្រូវបាន​អង្គការ UNESCO ប្រគល់អោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ​។ ពិធី​ប្រគល់ និង​ទទួល​សៀវភៅ​ស្បែក​ធំ​នោះ បានរៀបចំ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤ នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោកស្រី អាន ឡឺ​មែត្រ (Anne Lemaistre) តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា មានប្រសាសន៍​នាឱកាស​នោះ​ថា បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​យ៍ ច្រើន​មាន​ភាពផុយស្រួយ និង​ងាយ​ទទួលរង​គ្រោះ​បាត់បង់​រូប​ជាង​បេ​តិក​ភ​ណ្ឌ័​វប្បធម៌​រូបី​យ៍ ជាពិសេស​ចំពោះ​បណ្តា​ប្រទេស​កំពុង​អ​វិ​វ​ឌ្ឍ​។

​លោកស្រី​បន្តថា អ​សមភាព​ក្នុង​ពាណិជ្ជកម្ម​សាកលភាវូបនីយកម្ម និង​លំហូរ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​គំហុក​មួយ ធ្វើ​អោយគេ​មិនអាច​ជៀសផុត បាន​ពី​ការផ្លាស់ប្តូរ​វប្បធម៌​គ្នា​រវាង​ប្រទេស​ឧស្សាហកម្ម និង​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​បានធ្វើអោយ​ប្រជាជាតិ​ទាំងអស់​នៅលើ​ពិភពលោក​យក​គំរូ​តាមៗ​គ្នា​។​

​លោកស្រី បាន​បញ្ជាក់ថា កម្លាំង​ដ៏​ស្ងៀមស្ងាត់​នេះ កំពុងមាន​ឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។ ប្រទេស​កម្ពុជា ក៏​មិនអាច​គេច​ផុតពី​ឥទ្ធិពល​នេះ​បានដែរ​។ ក្នុង​វិបត្តិ​នេះ ល្ខោន​ស្រមោល​ស្បែក​ធំ ក៏ត្រូវ​បានប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូ​ជា​ស្នាដៃឯក ផ្នែក​វោហា​កោសល្យ​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ និង​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ ចាប់តាំងពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០០៨ មក​។

​យ៉ាងណាក៏ដោយ​នៅក្នុង​ក្របខណ្ឌ​នៃ​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី តាមរយៈ​ការងារ​ពង្រឹងសមត្ថភាព​ថ្នាក់ជាតិ និង​ដោយ​បានទទួល​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​កម្មវិធី​កសាង​សមត្ថភាព​នៅក្នុង​ប្រទេស​កម្ពុជា ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​ភ្នំពេញ ដោយមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​វប្បធម៌ និង ​វិចិត្រ សិល្បៈ​រួមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​សិល្បៈ ក៏បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល ​ដើម្បី​ផ្ទេរ​ចំណេះ​ជំនាញ និង​ប្រពៃណី​នៃ​ល្ខោន​ស្រមោល​ស្បែក​ធំ ទៅដល់​យុវជន​ជំនាន់​ក្រោយ​នៅ​ភ្នំពេញ និង​សៀមរាប​។​
​ ​
​ចំណែក​លោកស្រី ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា នៅ​កម្ពុ​ជាមាន​សិល្បៈ​បែប​សម្តែង​ច្រើន​ប្រភេទ ទាំង​តន្ត្រី​របាំ ល្ខោន ការនិទាន និង​សូត្រ ជាដើម​។ មាន​មរតក​ប្រពៃណី​ខ្លះ ត្រូវ​បាត់បង់​ដោយ​ប្រការ​ផ្សេងៗ តាម​កាលៈទេសៈ​ក្នុង​ប្រវត្តិ​ដ៏​វែងឆ្ងាយ​របស់​ស្រុក​ខ្មែរ​។

​លោកស្រី សង្កត់ធ្ងន់ថា ស្បែក​ធំ​ក៏​ជា​សិល្បៈ​មួយបែប​ដែរ ក្នុងចំណោម​សិល្បៈ​បុរាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ជា​សិល្បៈ​មាន​លក្ខណៈ​ជាទី​សក្ការៈ​ជ្រាលជ្រៅ​ក្នុងសង្គម​ខ្មែរ​។​
​ ​
​លោកស្រី​រដ្ឋមន្ត្រី​បន្តថា បច្ចុប្បន្ន ការដែល​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​វិស័យ​បេតិកភណ្ឌ​ក្នុង​ពិភពលោក គ្រា​ដែល​យើង​យល់ឃើញថា បេតិកភណ្ឌ​អរូបី ដែល​ទាក់ទង​នឹង​ចំណេះដឹង​របៀប​ប្រពៃណី និង​សកម្មភាព​សិល្បៈ​ផ្សេងៗ​ប្រកបដោយ​ទេពកោសល្យ​របស់​មនុស្ស​ងាយ​ទទួលរង​ការបាត់បង់​ខ្លាំង ហើយ​ពិបាក​នឹង​ស្តារឡើងវិញ​ទៀតផង​។ ដូច្នេះហើយ​សព្វថ្ងៃនេះ គេ​ជំរុញអោយមាន​ការយក​ចិត្ត​ទុកដាក់​គាំទ្រ​លើក​តម្លៃ​បង្កលក្ខណៈ​អោយមាន​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​បណ្តុះបណ្តាល​បន្ត ដើម្បី​ថែរក្សា​អោយ​មរតក​ទាំងនោះ​គង់វង្ស​នៅ​ជា​អង្វែង​តទៅទៀត​។​
​ ​
​លោកស្រី បញ្ជាក់ថា ស្បែក​ធំ​ដែលមាន​តម្លៃ​ជា​សិល្បៈ​ផង ជា​ប្រពៃណី​ផង និង​ជា​ជំនឿ​ដ៏​ថ្លៃថ្លា​ផង បាន​អង្គការ​យូណេស្កូ បានប្រកាស​ចូល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ នៅ​ឆ្នាំ​២០០៥​។ ចំណែក​ការស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​នេះ គឺជា​ការ​ចងក្រង​ឯកសារ និង​ជា​ឱកាស​ផ្សព្វផ្សាយ​សិល្បៈ​ស្បែក​ធំ​នៅ​កម្ពុជា អោយ​កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន​ទូទៅ​ក៏ដូចជា​បរទេស​នានា​ដែរ​។ ​លោកស្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​ជួយឧបត្ថម្ភ​ថវិកា និង​អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា ដែល​យកចិត្តទុកដាក់​ជួយ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង ដើម្បី​វិស័យ​វប្បធម៌​ខ្មែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter