. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
សណ្ឋាគារ​រាង​ដូច​ព្រះអាទិត្យ​រះ ​នៅ​ចិន​ល្បី​ថា​នាំ​សំណាង ​ចំពោះ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​
October 13, 2014 (05:26:05) [ 1348 ]
 
 
សណ្ឋាគារ​នេះ​ត្រូវការ​អ្នក​រចនា​ម៉ូត ៦០ នាក់​ដើម្បី​បង្កើត​វា​ឡើង​, ប្រើប្រាស់​កម្មករ ៩.៣០០ នាក់ ដើម្បី​សាងសង់ និង ដាក់​កញ្ចក់​អស់​ចំនួន ១ ម៉ឺន​ផ្ទាំង​។ ប៉ុន្តែ​សណ្ឋាគារ Yanqi Lake Kempinski ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ក្រុង​ប៉េកាំង​មួយ​នេះ​ទីបំផុត​ជិត​បើកទ្វារ​ស្វាគមន៍​សាធារណជន​ហើយ​។​

​ដោយមាន​រាង​ដូច​ព្រះអាទិត្យ​រះ សណ្ឋាគារ​នេះ​ត្រូវគេ​និយាយថា​ជា​សញ្ញា​តំណាង​ឲ្យ​ភាព​ចំរុងចម្រើន ខណៈ​ច្រកចូល​រាង​ដូច​ឌី​ស​ចម្រៀង​ដ៏​ប្លែក​តំណាង​ទ្រព្យ​លាភ​ក្នុង​វប្បធម៌​ចិន​។ សំណង់​សណ្ឋាគារ ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ​ប្រណីត​របស់​អឺរ៉ុប Kempinski នេះ មាន​កម្ពស់ ៩៧ ម៉ែត្រ​, មាន ២១ ជាន់​, ព្រមទាំង​មាន​កន្លែង​ស្ប៉ា បន្ទប់​ប្រជុំ និង​ភោជនីយដ្ឋាន​ចំនួន ១៤​។ សណ្ឋាគារ​នេះ​ត្រូវគេ​និយាយថា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​រយៈពេល ៤៦ ថ្ងៃ​ទៀត​។

​សណ្ឋាគារ ដែលមាន​ទីតាំង​លើ​ផ្ទៃដី ១៤ គីឡូម៉ែត្រ​ការ៉េ​នៅ​ចំ​កណ្តាល​បឹង Yanqi ដ៏​ស្រស់ត្រកាល​ក្នុង​ក្រុង​ប៉េកាំង​នេះ មាន​បន្ទប់​ភ្ញៀវ​សរុប​ចំនួន ៥៩៥ បន្ទប់​។ ​បឹង Yanqi ខ្លួនឯង​ផ្ទាល់​មាន​ទីតាំង​ស្ថិតនៅ​ជើងភ្នំ Yanshan ស្ថិតនៅ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ខេត្ត Huairou​។ តំបន់​នេះ​ទាក់ទាញ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​រៀងរាល់ឆ្នាំ​។ មហា​កំផែង Mutianyu ដែលជា​កន្លែង​ទាក់ទាញ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ពេញនិយម បាន​ស្វាគមន៍​ភ្ញៀវ ២,៧៩ លាន​នាក់​ជា​កាលពី​ឆ្នាំមុន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 235 នាក់
  Flag Counter
Flag Counter