. . . . . .
.
ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩

.
ប្រភព​នៃ​ឈ្មោះ​ក្រុម​ប្រាសាទ​​ស្រី​គ្រប់លក្ខណ៍ នៅ​ខេត្តកំពង់ធំ​
September 01, 2014 (10:31:37) [ 522 ]
 
 
នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម័យ​ចេនឡា​ពី​ចុង​សតវត្ស​ទី​៦ ដល់​សតវត្ស​ទី​៨ វិស័យ​ស្ថាបត្យកម្ម​មាន​ភាព​លូតលាស់​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​ក្រែ​លែង ។ ក្នុងនោះ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ដែលជា​សំណង់​សាសនា​ដ៏​ពិសិដ្ឋ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ដូច​ករណី​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ដែល​បាន​សាងសង់ឡើង ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្មញសាសនា ជាពិសេស​គណ​សិវ និង​វិស្ណុ​និយម ។​

​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ស្ថិតនៅ​ខាងស្តាំ ហើយ​ឆ្ងាយ​ពី​ដង​ផ្លូវលំ ទៅកាន់​ក្រុម​ប្រាសាទ​តា​មាន ប្រមាណ​ជា​៦០០​ម៉ែត្រ ។ ម្យ៉ាងវិញទៀត ក្រុម​ប្រាសាទ​ខាងលើនេះ​ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុម​ប្រាសាទ​មួយក្រុម​ទៀត ដែលមាន​ឈ្មោះថា ក្រុម​ប្រាសាទ​របង​រមាស ពោលគឺ​ត្រឹមតែ​១០០​ម៉ែត្រ នៅ​ទិស​ត្បូង​ឆៀង​ខាងកើត​តែប៉ុណ្ណោះ ។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​យើង​នៅ​ឆ្នាំ​១៩៩៤-១៩៩៥ ក្នុងខណៈ ដែល​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំងនោះ មិនទាន់​ត្រូវបាន​ឆ្ការ​នៅឡើយ​ដោយ​អភិរក្ស​ដ្ឋា​ន​អង្គរ ក្រោម​ការដឹកនាំ​របស់​លោក អួ​ង វន ។ មាន យើង​ជា​អ្នកទទួលបន្ទុក​ខាង​ផ្នែក​ការពារ​បេតិកភណ្ឌ​ជាតិ ។​

​តើ​ឈ្មោះ​នៃ​ក្រុម​ប្រាសាទ​គ្រប់លក្ខណ៍​ខាងលើនេះ ដែលជា​រួមមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​ទាំងអស់​ចំនួន​៦​គឺ K9, K11, K12, K13 និង K16 នោះ មាន​អត្ថន័យ​យ៉ាងដូចម្តេច ហើយ​មាន​ប្រភព​មកពីណា​ដែរ ។

ជាបឋម​អ្វីដែល​គួរកត់សម្គាល់ គឺថា តាំងពី​បុរាណកាល​មក ប្រជាជន​ខ្មែរ​ដែល​រស់​នៅតាម​ភូមិ​ស្រុក ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ពិសេស​ក្បែរ​ប្រាសាទបុរាណ​បាក់បែក បាន​យកឈ្មោះ​របស់​មនុស្ស ទេវតា រុក្ខជាតិ ភ្នំ ឬ​ពណ៌ ជាដើម ដើម្បី​តាំង​ឈ្មោះ ឲ្យ​ប្រាសាទ​យ៉ាង ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ។ ដូចនេះ​តាមរយៈ​ការ​ស្រាវ​ជ្រាវ​ក៏​ដូច​ការ​ស៊ើបសួរ​ព័ត៌មាន​ពី​អ្នកស្រុក​កន្លងមក (១៩៩៣-១៩៩៧) បាន​ឲ្យ​ដឹងថា ឈ្មោះ ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍​​ខាងលើនេះ មិនមែនជា​រឿង​ចៃដន្យ​កើតឡើង​ដោយ​ខ្លួ​ឯង ។ ក៏ប៉ុន្តែ​ជាប់​ពាក់ ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា​បែប​ព្រហ្ម​ណ៍​និយម​ទៅវិញ ។ បើ​និយាយ​ម្យ៉ាងទៀត ការតាំង​ឈ្មោះ​ស្រី​គ្រប់លក្ខណ៍ ដូច្នេះ​ហាក់ដូចជា​សមស្រប​ទៅនឹង បរិបទ​វប្បធម៌​របស់​ប្រជាជន​ខ្មែរ​រស់នៅ​ទីនោះ ដែល​ពីមុន​បាន​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ដើម្បី​ងាយស្រួល និង​សម្គាល់​លក្ខណៈ​របស់​ប្រាង្គ ប្រាសាទ​ទាំងនោះ ស្របតាម​និ​ន្ន​នា​ការ​មនោ​គម​វិទ្យា​សាសនា ។ ខាងលើនេះ គឺ​ការ​ប៉ាន់ស្មាន​ក្នុងដំណាក់កាល​ដំបូង ដែល​បន្ទាប់មក​ក៏ត្រូវ បាន​គូសបញ្ជាក់​តាមរយៈ​រប​ក​គំហើញ​ខាង បុរាណវិទ្យា គឺ​រូបចម្លាក់ ។ សូម​រំលឹកថា ឈ្មោះ​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ គឺជា​ឈ្មោះ​សំដៅទៅ លើ​ព្រះអាទិទេព ភេទ​ស្រី​មួយអង្គ ដែល​គេ​បាន​ធ្លាក់​នៅលើ​ស៊ុមទ្វារ​ថ្ម​នៃ​ប្រាសាទ K10 ដែលជា​ប្រាសាទ​សំខាន់​ជាងគេ​ក្នុង​បណ្តា ប្រាសាទ​នានា ដោយមាន​ហោត្រៃ​ពីរ ឆ្វេង ស្តាំ អម​សងខាង ។

តួនាទី​ចម្បង​របស់​ប្រាសាទ​នេះ​ក៏ត្រូវ​បានបង្ហាញ ឬ​ឆ្លុះបញ្ចាំង​តាមរយៈ​អត្ថបទ សិលាចារឹក ដ៏​វែង​មួយ​ជា​ភាសា​សំស្ក្រឹត​​ចា​រលើ​សសរស្តម្ភ​ខាងជើង​នៃ​ប្រាសាទ​ដែលមាន​មុខ​បែរ​ទៅ​ទិសខាងកើត​ដែរ ។ ត្រង់នេះ បើ​ធ្វើការ​ពិចារណា គេ​នឹង​ឃើញថា ការតាំង​ឈ្មោះ​បែបនេះ ក៏​ដោយសារតែ​ចម្លាក់​ខាងលើនេះ ដែល​តំណាង​ឲ្យ​ព្រះ នាង​យមុនា ឬ​ព្រះ​នាង​គង្គា​មកពី ឥណ្ឌា​ដែលជា​ទេពធីតា​នៃ​ទន្លេ​បឹងបួរ​ប្រកបដោយ​គុណសម្បត្តិ​គ្រប់ប្រការ ឬ​គ្រប់ លក្ខណៈ ។​

​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការតាំង​ឈ្មោះ​នៃ​ក្រុម​ប្រាសាទ​ឥដ្ឋ​នា​សម័យ​បុ​រេ​អង្គរ ខាងលើនេះ ត្រូវបាន​អនុវត្តន៍​ឡើង​ដោយសារ តែ​ជំនឿ​លើ​ព្រះ​បារមី​ជ័យ​ចេស្តា​របស់​ព្រះអាទិទេព​ភេទ​ស្រី​ដែរ ។ ព្រោះ​ប្រជាជន​ខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ តែងតែ​គោរពបូជា ព្រះអាទិទេព​អង្គ​នេះ ដែល​ក្រៅពី​សោភ័ណភាព ឬ​សម្រស់ និង ចរិយា​សម្បត្តិ​ឥតខ្ចោះ​របស់​ស្ត្រីភេទ ដែលជា​តម្លៃ​សកល​នោះ ព្រះ​នាង​ក៏​តំណាង​ឲ្យ​ភាព​ផូ​ផង់​នៃ​ជីវិត​ផងដែរ ។​

​កាន់តែច្បាស់​ជាង​នេះ នៅមាន​លក្ខណៈពិសេស​មួយ​ទៀត ដែល​គប្បី​ត្រូវ​លើក​បង្ហាញ​នៅទីនេះ​ដែរ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​និមិត្តរូប ប្រាកដ​របស់​ចម្លាក់​ខាងលើ គឺ​ព្រះ​នាង​តំណាង​ឲ្យ​ទឹក​ដែលជា​ប្រភព​នៃ​ជីវិត ។ កុំភ្លេចថា ចំពោះ​ខ្មែរ​បុរាណ ទឹក​គឺជា​ជីវិត ហើយ​ទីណា​មាន ទឹក​គឺមាន​ជីវិត ។ ហើយ​ទឹក​នៅទីនេះ​តំណាង​ដោយ​រូប​សត្វ​អណ្តើក​ដែល​ព្រះ​នាង​ជាន់​ពីលើ​ជា​សក្ខីកម្ម​ស្រាប់ ។ បើតាម​ប្រសាសន៍​របស់​អ្នក ស្រុកភូមិ​ចាស់ៗ ពី​សម័យ​ដើម​គេ​រមែងតែ​មក​ទីនេះ​បន់ស្រន់​អង្វរ​រក​ព្រះ​នាង ដើម្បី​សូម​ទឹកភ្លៀង​ធ្វើស្រែ​ចំការ ដោយមាន​កា​រប​ញ្ជូ​ល​រូប​ថែម ទៀតផង (​តុលា ១៩៩៤) ។ តែ​ឥឡូវនេះ​ក្រោយពី​ឆ្នាំ​១៩៧០ ប្រពៃណី​នេះ​ក៏ត្រូវ​អាសាបង់​ទៅ ។​

​រួម​សេចក្តី​មក ការ​ឆ្លាក់​រូប​ព្រះ​នាង​គង្គា​ដែល​ប្រថាប់​ឈរ​ក្រោម​ឆ័​ត្រ ហើយ​ជើង​ជាន់​លើស​ត្វ​អណ្តើក នៅលើ​ប្រអប់ទ្វារ​នៃ​ប្រាសាទ ដែល​អ្នកស្រុក​ចាត់ទុក​ថា ជា​ព្រះ​នាង​ស្រី​គ្រប់លក្ខណ​នោះ និង​ការតាំង​ឈ្មោះ នៃ​ក្រុម​ប្រាសាទ​នេះ​ថា ជា​ក្រុម​ប្រាសាទ​ស្រី​គ្រប់លក្ខណ បញ្ជាក់​យ៉ាងច្បាស់​ផងដែរ​អំពី​តួនាទី និង​សារសំខាន់​នៃ​ប្រាង្គ​ប្រាសាទខ្មែរ ដែល​បង្កប់​នូវ​អត្ថន័យ​ស៊ីជម្រៅ​គួរ​ឲ្យ​យកចិត្តទុកដាក់​ជាទីបំផុត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 41 នាក់
  Flag Counter
Flag Counter