. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តោ​ចាស់​ជាងគេ​បំផុត​នៅ​ ខេត្តក្រចេះ​
August 29, 2014 (10:10:40) [ 1471 ]
 
 
ដូច​សិលាចារឹក ដោយ​ផ្អែកលើ​បដិមា​សាស្ត្រ យើង​ក៏​អាច​បញ្ជាក់​អំពី​សារសំខាន់​នៃ​ចម្លាក់​តោ​ថ្ម​បុរាណ​មួយ ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​ចំហៀង​វត្ត​សសរ​មួយរយ ពោលគឺ ក្បែរ​ចេតិយ​ព្រះ​នាង​ក្រពុំ​ឈូក នៅ​ខេត្តក្រចេះ ។ វត្ថុ​សិល្បៈ​នេះ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ​បង្ហាញ​អំពី​លក្ខណៈ​អរិយធម៌​ខ្មែរ​បុរាណ​ក្នុង​តំបន់​។​

​ថ្វីត្បិតតែ​យើង​សង្កេតឃើញថា គ្មាន​សិលាចារឹក ដែល​ឆ្លា​ក់នៅ​ផ្នែក​ខាងក្រោម​នៃ​ចម្លាក់​នេះ​ទេ ឬក៏​វត្ត​មាននៃ​សមាស ធាតុ​តុបតែង​ផ្សេងៗ​ឯទៀត ដូចជា​សសរ​ពេជ្រ ឬ​ក្បាច់​ផ្តែរ សម្រាប់​កំណត់​អាយុកាល​នៃ​រូបចម្លាក់​សិង្ហតោ​ខាងលើនេះ​ក្តី ក៏ប៉ុន្តែ​ដោយ​ផ្អែកលើ​ការវិភាគ​នៃលក្ខណៈ ឬ​ភិនភាគ​នៃ​ចម្លាក់​ខាងលើនេះ យើង​អាច​ស្គាល់​នូវ​អាយុកាល​របស់​វា​យ៉ាង​ប្រាកដ​ដែរ​។​

​សូមជម្រាបថា បើ​យើង​សិក្សា​ប្រៀបធៀប​ចម្លាក់​តោ​នៅ​វត្ត​សសរ​១០០ ទៅ​និង​ចម្លាក់​តោ​មួយចំនួន​ឯទៀត នៅ​អង្គរបុរី​នា​សម័យ​ហ្វូ​-​ណន (​នគរ​ភ្នំ​) ឬក៏​តោ​នៅ​ក្រុម​ប្រាសាទតោ នៅ​សម្បូ​ណ៍​ព្រៃ​គុក (​ឥសាន​បុ​រៈ​) នា​សម័យ​ចេនឡា យើង​បាន​សម្គាល់​នូវ​ភាពស្រដៀងគ្នា​យ៉ាង​ជិតដិត​ផ្នែក​ទម្រង់​គួរ​ឲ្យ​ចាប់អារម្មណ៍​។ បើ​និយាយ​ម្យ៉ាងទៀត ដោយ​ប្រើប្រាស់​បច្ចេកទេស គឺ​ការសិក្សា​ប្រៀបធៀប​ខាងលើ យើង​អាច​ឃើញ​ពី​ចំណាស់​នៃ​ចម្លាក់​របស់​យើង ដែល​បាន​ស្ថាបនា​ឡើង ក្នុង​រយៈពេល​តែមួយ ឬក៏​ក្រោយនេះ​បន្តិច ពោលគឺ​ចុង​ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧ ដែលជា​សម័យ​កាល ដែល​ចម្លាក់​សិង្ហតោ​នេះ​ត្រូវបាន​កសាងឡើង​។​

​ចំពោះ​យើង ចម្លាក់​បុរាណ​ខាងលើនេះ ពិតជា​ស្ថិតក្នុង​រចនា​ប័​ថ្ម​ថលា​បរិ​វ័ត បើ​យើង​ផ្អែកលើ​ក្បាច់​ផ្តែរ​មួយចំនួន ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​នេះ​។ មានន័យថា ចម្លាក់​សឹង្ហ​តោ​របស់​យើង​ត្រូវបាន​កសាងឡើង​មុន​រចនា​ប័​ថ្ម​តោ​នៅ​សម្បូ​ណ៍​ព្រៃ​គុក នា​ដើម​សម័យ​ចេនឡា​បន្តិច​។

​ពាក់ព័ន្ធ​ទៅនឹង​អត្ថប្រយោជន៍​នៃ​សត្វ​តោ​នេះ ត្រូវ​ជ្រាបថា វត្តមាន​របស់​ចម្លាក់​បុរាណ​នេះ បានផ្តល់​នូវ​ព័ត៌មាន​មួយ ទៀត​ស្តីពី​ជំនឿ​សាសនា នា​សម័យ​នោះ ដោយហេតុថា វា​ជា​ហេតុផល​បង្ហាញ​ឲ្យ​ឃើញ​ជា​ប្រយោល​ថា មាន​វត្តមាន​របស់​ប្រាង្គ​ប្រាសាទ​នៅ​ទីនោះ​។ កុំភ្លេចថា ជាទូទៅ បុព្វការី​ជន​ខ្មែរ លំអ​ក្លោងទ្វារ​ចូលកាន់​ប្រាសាទ​ដោយ​សត្វ​តោ ដែលជា​សត្វ​អច្ឆរិយៈ ក្នុង​បំណង​បង្ការ​រាល់​ឧបទ្រពចង្រៃ ដែល​អាច​យាយី​បូជនីយដ្ឋាន​។​

​ដូចនេះ ទោះបី​ចា​ប្រាសាទ​ឥដ្ឋ​ចុង​សម័យ​នគរ​ភ្នំ ដើម​សម័យ​ចេនឡា​ត្រូវបាន​បាត់បង់​ទៅហើយ​ក្តី ក៏ប៉ុន្តែ​វត្តមាន​របស់​ចម្លាក់​នេះ អាច​ផ្តល់នូវ​ព័ត៌មាន​ស្តីពី​ទិដ្ឋភាព​សង្គម​មួយចំនួន​ទាក់ទិន​ទៅនឹង​វិស័យ​ជំនឿ និង​សិល្ប​ស្ថាបត្យកម្ម​បុរាណ​យ៉ាង​ជាក់ច្បាស់ ពោលគឺ វា​ផ្តល់នូវ​ឫសកែវ​ប្រវត្តិសាស្ត្រ​នៃ​ខេត្តក្រចេះ​ផងដែរ​។​

​សូម​រំឭក​បន្ថែមទៀត​ថា ការនិយម​សត្វ​តោ ត្រូវបាន​អនុវត្តន៍​រហូតដល់​ប​ច្ចុ​ប្បន្ន​ភាព ដូច​ករណី​នៅតាម​ក្លោងទ្វារវត្ត​អារាម​ខ្មែរ​ជា​ភ័ស្តុតាង​ស្រាប់​។ ម្យ៉ាងវិញទៀត ពាក្យ​សឹង្ហ​គឺជា​ពាក្យ​សំស្ក្រឹត ឯ​ពាក្យ​តោ​វិញ គឺជា​ភាសា​ចិន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter