. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
រូង​ដង្ហើម​នាគ​នៅ​វិហារ​​​ចិន​លើ​កំពូល​​ភ្នំ​រាជទ្រព្យ​
August 18, 2014 (04:32:59) [ 1380 ]
 
 
មានរឿង​តំណាល​តៗ​គ្នា​ថា ប្រទេស​ចិន និង​ប្រទេស​ខ្មែរ​ធ្លាប់ជា​ប្រទេសជិតខាង ហើយ​ជនជាតិ​ចិន​ដែលមាន​ហាង​ចូ​វ ដាក់​ប្រទេស​ខ្មែរ​ជា​ស្រុក​ចំណុះ​របស់ខ្លួន គេ​ជឿថា បើ​សត្វ​នាគ​ផុស​ឡើង នៅ​ប្រទេស​ណា​ប្រទេស​នោះ​នឹងមាន​ភាព​រុងរឿង​ថ្កើ​ន​ថ្កាន​អស្ចារ្យ ហើយ​ប្រទេស​នោះ​ពិតជា​នឹង​ក្លាយទៅជា​មហាអំណាច​ពុំខាន ។ ដូច្នេះហើយ​ដែល​មហិច្ឆតា​ត្រួតត្រា​លើ​ប្រទេស​កម្ពុជា​មិន​ចង់​ឲ្យ​មាន​នាគ​ផុស​ឡើង​នៅ​ប្រទេស​នេះ​ទេ ។ ដូច្នេះហើយ​ពួកគេ​ក៏បាន​ចូលគាល់​ព្រះ​មហាក្សត្រ​ខ្មែរ សូម​សាងសង់​ព្រះពុទ្ធ​រូប​មួយ​ដ៏​ធំ​បិទ​រូង​ដង្ហើម​នាគ​នេះ ។​

​នៅលើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ មាន​រូងភ្នំ​មួយ​យ៉ាងជ្រៅ​មួយ​ស្រឡូង​ទៅ​ក្រោម ហើយ​រូងភ្នំ​នេះ​ស្ថិតក្រោម​ប​ល័​ង្ល​តំកល់​ព្រះពុទ្ធ​អង្គ​មួយ​ដ៏​ធំ ដែលមាន​ឈ្មោះថា វិជ័យ ដែល​បែកបាក់​ខ្ទេចខ្ទាំ នៅសល់តែ​ព្រះ​ព្នេ​ន (១៩៩៣)​។ នៅលើ​កំពូល​ភ្នំ​មានខ្លួន និង​ក្បាល​នាគ​នៅ​ត្រូវ​ត្រង់​ចេ​ត្សី​ត្រី​ត្រឹ​ង្ស កន្ទុយ​នៅត្រង់​ព្រះពុទ្ធ​ចូល​ព្រះ​និ​ពា​ន្វ ។ ដូច្នេះ​ពួក​ចិន​រក​វិធី​មក​សន្ធប់​រ័​ន្ធ​នាគ​ខាងលើនេះ ដើម្បី​កុំ​ឲ្យ​ប្រទេស​នេះ​រីកចំរើន ដូច្នេះ​បាន​គេ​មក​សាង​ព្រះវិហារ (​ចិន​) នេះ​ឡើង​ដើម្បី​ទុកជា​សក្ការៈបូជា ។​

នៅក្រោយ​សម័យអង្គរ មានការ​សាងសង់​វិហារ​អដ្ឋរស្ស ប៉ុន្តែ​នៅសល់តែ​សីមា និង​ព្រះពុទ្ធ​ខូច ព្រោះ​ព្រះវិហារ​ត្រូវ​បែកបាក់​អស់​ទៅ ។​ ​លុះ​មកដល់​សម័យ​លង្វែក​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អង្គចន្ទរាជា ទ្រង់​បង្គាប់​ឲ្យ​សាងសង់​ព្រះ​វិហារ​​នេះ​ថ្មី​ឡើងវិញ ។ ក្រោយ​មកដល់​រជ្ជកាល​ព្រះបាទ​នរោត្តម ស្តេច​អង្គ​នេះ​ក៏បាន​ជួស​ជុស​ព្រះវិហារ​នេះ​ឡើង​ថ្មី​ម្តងទៀត ដោយមាន​សម្តេច​សង្ឃរា​ជ​ទៀង​មកកាន់​កាប់​ផ្ទាល់ ។ វិហារ​ថ្មី​ត្រូវបាន​សម្ភោ​ទ​បុណ្យបញ្ចុះសីមា​នៅ​ឆ្នាំ ១៩១១ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ។

​អ្វីមួយ​ដែល​បាន​កត់ត្រា ដោយ​សិលាចារឹក​មួយ​នៅ​បែក​ខាងលិច​នៃ​ជញ្ជាំង​ព្រះវិហារ​អដ្ឋរស្ស​ជិត​ជណ្តើរ​ឡើងកាន់​ព្រះ​វិហារ​នេះ ។​​ ​ក្នុង​ពុទ្ធសករាជ​២៤៥៤ មហាសករាជ ១៨៣៣ ចុល្លសករាជ ១២៧៣ ឆ្នាំកុរ ត្រី​ស័ក ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១១ រោជ ខែអស្សុជ ត្រូវ​នឹង ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩១១ ព្រះបាទ​ស៊ីសុវត្ថិ​ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​កសាង​ហើយ​ធ្វើ​បុណ្យ​បញ្ចុះសីមា មាន​ព្រះវិហារ​អដ្ឋរស្ស គឺជា​សម្បត្តិ​ព្រះមហា​សង្ឃរាជ​ព្រះនាម​ថា​ទៀង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter