. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ផ្លូវដ៏ស្រស់ស្អាតទាំង១០ នៅលើ​​ពិភពលោក
July 30, 2014 (10:12:22) [ 1515 ]
 
 
យោងតាមគេហទំព័ររបស់ CARSROUTE បានឲ្យ​​ដឹងថា ផ្លូវបើកបរដ៏ល្អបំផុត នៅក្នុង​​ពិភពលោក គឺជាផ្លូវដែល​មាន​លក្ខណៈ កោងលំបាក ស្មុគស្មាញហើយ​​មានប្រវែងឆ្ងាយ និងពុំសូវមាន​​ចរាចរណ៍ កកស្ទះ ប៉ុន្តែមានទេសភា​ដ៏ស្រស់​អស្ចារ្យ ដែលមើលទៅ គួរឲ្យ​​ទាក់ទាញ ចំនាប់អារម្មណ៍​​ របស់អ្នកធ្វើដំណើរ ។

ផ្លូវទាំងនេះ ប្រហែលជាអាចឲ្យ​​អ្នកបើកបរ ឈឺក្បាល ដោយសារ​​តែសណ្ឋានភាពនៃផ្លូវ ប៉ុន្តែអ្នកនឹងមាន​​អារម្មណ៍ ស្រស់ស្រាយដ៏មិន​​គួរឲ្យជឿ បន្ទាប់ពីអ្នកបានធ្វើដំណើរ នៅលើផ្លូវនេះរួច ព្រោះអ្នកប្រកដជាចង់ព្យាយាម សាក​ល្បង​ជាមួយ នឹងការបើកបររបស់អ្នកម្ដងទៀត ។ ខាងក្រោមនេះ គឺជាផ្លូវដ៏ស្រស់​​ស្អាតទាំង១០ នៅក្នុងពិភព​​លោក ៖

១. ផ្លូវ Transfagarasan នៃរដ្ឋរូម៉ានី
ជាផ្លូវដ៏ខ្ពស់បំផុត ដែលមើលទៅ​​គួរឲ្យ ទាក់ទាញបំផុត ហើយវាក៏​​ជាផ្លូវ យុទ្ធសាស្រ្ត​​យោធាមួយ ដែលត្រូវបាន​សាង​សង់ឡើង ដោយអតីតមេដឹងនាំ ផ្តាច់ការមួយរូប​គឺ​ លោក Nicolas Ceausescu នៅក្នុងកំទ្បុង​ឆ្នាំ១៩៧០ រហូតដល់​១៩៧៤ ។

២. ផ្លូវ Stelvio Pass ប្រទេសអ៊ីតាលី
ជាផ្លូវនៅលើភ្នំ ដែលស្ថិតនៅក្នុង រយៈកម្ពស់​​ប្រហែលជា ២.៧៥៧ម៉ែត្រ ហើយមាន​លក្ខណៈកោង និងចោតខ្លាំង ព្រមទាំងមានរាងដូចជា ដង្កៀបគាប់​​សក់ចំនួន៤៨ ។

៣. ផ្លូវ Lysebotn ប្រទេសន័រវែស
Lysebotn គឺជាផ្លូវមួយ ដែលត្រូវបាន​​គេចាត់ទុកថាជា ផ្លូវដ៏អស្ចារ្យជាង​​គេបំផុត នៅក្នុងទ្វីបអឺរ៉ុប និងមានរាង​ដូច​ដង្កៀប គាប់សក់ចំនួន២៧ ព្រមទាំង​​មានផ្លូវរូងក្នុងដីប្រវែង ១.១គីទ្បូម៉ែត មើលទៅមាន​​លក្ខណៈកោង និងចោត​បន្តិច ។

៤. ផ្លូវភ្នំ Jebel Hafeet ប្រទេសអារ៉ាប់
Jebel Hafeet គឺជាផ្លូវភ្នំមួយនៅក្នុង ប្រទេស​​អារ៉ាប់ ដែលមានរយៈ​​កម្ពស់ ១.២១៩ ម៉ែត្រ និងក៏ជាផ្លូវមួយ ដែលមាន​ទិដ្ឋភាពនៃវាល ខ្សាច់ដ៏ស្រស់ស្អាត ហើយចុង​​បញ្ចប់នៃផ្លូវមាន ចំណត​​រថយន្តមួយ ដែលមានសណ្ឋាគារ​មួយ ព្រម​ទាំងព្រះបរមរាជវាំងមួយ ដែលជាកម្ម​​សិទ្ធិរបស់អ្នក គ្រប់គ្រងរបស់​ប្រទេសនេះ ។

៥. ផ្លូវ Col de Turini ប្រទេសបារាំង
ជាផ្លូវដ៏ស្រស់ល្អឯកមួយ ដែលមានទេស​ភាពគួរឲ្យ ចំនាប់អារម្មណ៍ និងមានរាង​ដូចតង្កៀប កៀបសក់​ចំនួន៣៤ ។

៦. ផ្លូវ Los Caracoles Pass នៃភ្នំ Andes
Los Caracoles គឺជាផ្លូវកោង និងចោតមួយ ឆ្លងកាត់តំបន់​ភ្នំដែលមានដីក្រឆេត​ក្រឆូត និងក៏ជាផ្លូវតភ្ជាប់ រវាង​ប្រទេស​ឈីលី និងអាហ្សង់ទីន ។

៧. ផ្លូវ San Bernardino Pass ប្រទេសស្វ៊ីស
ជាផ្លូវមួយ ដែលតភ្ជាប់ទីក្រុងស្វីស​តាមរយៈរដ្ឋ Misox និង Hinterrhein ហើយវាក៏​ជាផ្នែកមួយ នៃផ្លូវដ៏ធំ​បំផុតរបស់ ពិភពលោកផងដែរ ។ ផ្លូវនេះមានលក្ខណៈ​រលូន ហើយមានរាងដូចជា តង្កៀប​កៀបសក់ និងមានចម្ងាយ​ប្រមាណ ២០៦៥ម៉ែត ។

៨. ផ្លូវរូងក្នុងដី Guoliang ប្រទេសចិន
Guoliang ត្រូវបានសាង​សង់ឡើង ដោយអ្នកភូមិក្នុង​ស្រុកចំនួន ១៣ ហើយប្រើរយៈ​ពេលអស់ប្រាំឆ្នាំ មានទីតាំង​នៅក្នុងភ្នំ Taihang ក្នុងខេត្ត Hunan​ ប្រទេសចិន ។ ផ្លូវនេះមាន​ប្រវែង ១២០០ម៉ែត និងកម្ពស់ ៥ម៉ែត។ វាមិនត្រឹម​តែជាផ្លូវមួយ ដែលមានលក្ខណៈ ស្រស់ស្អាតនោះទេ តែវាក៏ជាផ្លូវដ៏​​គ្រោះថ្នាក់ ផងដែរនៅក្នុង​​ពិភពលោក ។

៩. ផ្លូវ Trollstigen ប្រទេស Norway
ជាផ្លូវភ្នំដ៏ចោតមួយ ដែលមានទីតាំង​​ស្ថិតនៅក្នុងតំបន់ Rauma។ វាមាន​​លក្ខណៈដូចជាតង្កៀប កៀបសក់​​ចំនួន ១១ ព្រមទាំងមានទឹកជ្រោះធ្លាក់ នៅរយៈកំពស់​​ប្រមាណ ៣២០ ម៉ែតនៅខាង​​ក្រោមភ្នំ ។

១០. ផ្លូវ North Yungas ប្រទេសបូលីវី
ជាផ្លូវដែលតភ្ជាប់ពីរដ្ឋធានី La Paz និង Coroico ចូលជ្រៅទៅ​ក្នុងប្រទេសបូលីវី។ វាត្រូវបាន​គេឲ្យ ឈ្មោះថា ជាផ្លូវ​នៃសេចក្ដីស្លាប់ផងដែរ ព្រោះសណ្ឋានភាព​នៃផ្លូវមាន លក្ខណៈគ្រោះថ្នាក់បំផុត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter