. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
រមណីយដ្ឋានកោះរ៉ុង ស្ថានសួគ៌ល្អឯកគ្មានពីរ
June 28, 2014 (11:52:38) [ 2527 ]
 
 
ព្រះសីហនុៈ នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​គេ​ទទួលស្គាល់​ថា គឺជា​ខេត្ត​មួយ​ដែល មាន​កោះ​ធម្មជាតិ​ប្រមាណ​ជាង​៣០​កោះ ក្នុង នោះ​ក៏​មាន​កោះរ៉ុង​មួយ​ផងដែរ ដែល ចំនួន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក ទស្សនា​កោះ​នេះ​កើនឡើង​ជា​លំដាប់​។

យោងតាម​របាយការណ៍​របស់​ក្រសួង ទេសចរណ៍​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា​កាលពី​សប្តាហ៍​មុន បានឱ្យដឹង​ថា​នៅ​ឆ្នាំ​២០១៤​នេះ​មាន​ភ្ញៀវទេសចរ​មក​ទស្សនា​កោះរ៉ុង​ពី​៣០០​ទៅ​៥០០​នាក់ ដែល​ចំនួន​នេះ​បាន​កើនឡើង​ជា​លំដាប់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ​។​

កោះរ៉ុង​គឺជា​កោះ​ធម្មជាតិ​ដែល​មាន​ផ្ទៃ ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ និង​មាន ទេសភាព​ស្អាត​ប្លែក​បើ​ប្រៀបធៀប​នឹង​កោះ​មួយ​ចំនួន​នៅលើ​ទឹកដី​ខេត្ត ព្រះសីហនុ ហើយ​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កោះ ដែល​មាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត បំផុត​នៅ ឥណ្ឌូចិន​ថែមទៀត​ផង​។​


កោះរ៉ុង​ជា​កោះ​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​មាន ផ្ទៃ​ដី​គ្របដណ្តប់​៧៨ គីឡូម៉ែត្រ​ការ៉េ​មាន​បណ្តោយ​ប្រវែង​១៥​គីឡូម៉ែត្រ ទទឹង​ប្រមាណ​៩​គីឡូម៉ែត្រ​និង​មាន​ចំណុច​ខ្ពស់​បំផុត​របស់​កោះមាន កម្ពស់​១៣៣​ម៉ែត្រ​ពី​នីវ៉ូ​ទឹកសមុទ្រ​។ ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​កំពង់ផែ​ទៅកាន់​កោះរ៉ុង​ដោយ​កាណូត​ល្បឿន​លឿន​នោះ គឺ​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជា​៣០​នាទី​នឹង​បាន​ទៅ​ដល់​កោះរុង​ជាមិនខាន​។ កោះ​នេះ​មាន ប្រជាជន​ជាង​១៦០០​នាក់​។​
ឆ្នេរ​កោះរ៉ុង កម្ពុជា ត្រូវបាន​គេហទំព័រ CNN ចាត់​ចំណាត់ថ្នាក់​លេខ ៥២ ក្នុងចំណោម​ឆ្នេរ​ស្អាត​បំផុត​ទាំង ១០០ ជុំវិញ​ពិភពលោក។ ទោះជា​បែបនេះ​ក្ដី ការចាត់​ចំណាត់ថ្នាក់ របស់ CNN មិនមែនធ្វើឡើង​តាមចិត្ត​នឹកឃើញ​នោះទេ។ និយាយ​ឲ្យ​ងាយ​យល់ ការចាត់​ចំណាត់ថ្នាក់​ឆ្នេរ​របស់ CNN ធ្វើឡើង​តាមរយៈ​ការ​ចោទសួរ​ពីចំណាប់ អារម្មណ៍ អ្នកដែលចូលចិត្ត​ធ្វើដំណើរ​ច្រើន​ ទូទាំង​ពិភពលោក។ ចម្លើយ​ពី​អ្នកអាន​តាម​អ៊ីនធឺណិតការស្រាវជ្រាវ និង​ភស្តុតាង​មួយចំនួនទៀត​ទម្រាំ​អាច​សម្រិត សម្រាំង ​បាន​បេក្ខភាព​ឆ្នេរ ល្អ​បំផុត​ចំនួន ១០០ នេះ។

(ខ្មែរដេលី,ខ្មែរសម័យថ្មី)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter