. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឧទ្យានគំរូ​​លក្ខណៈ 6D ពីនាវា ទីតានិក ចាប់ផ្តើម​​សាង សង់នៅចិន
June 04, 2014 (11:54:00) [ 1357 ]
 
 
ដើមអម្ពិល, ស៊ីឈួន, (ស៊ិនហួ) ៖ ឧទ្យានគំរូ ដែលមាន​​​​ឈ្មោះថា មេឌីទែរ៉ាណេ បានចាប់ផ្តើម​​ការសាងសង់ ហើយ កាល ពីថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែឧសភា ស្ថិតនៅខេត្ត​​ស៊ីឈួន ភាគនិរតី​​ប្រទេសចិន ដែល នឹងបំពាក់ទៅ ដោយរូប​ចម្លងគំរូ​ដើម របស់នាវាទីតានិក ដោយក្នុងនោះ ក៏​​មានទាំងការ​​និមិត្តជា សកម្មភាពនាវាបុក​​ផ្ទាំងទឹកកក ព្រមទាំងឆ្នេរខ្សាច់​​​សប្បនិមិត្តឲ្យ​ដូច​ទៅនឹង Trumman Show ផងដែរ។

នាវាដែលនឹងចំណាយ​​ទឹកប្រាក់កសាង​​រហូតដល់ ២៥៦លាន​​ដុល្លារ និង ឆ្នេរខ្សាច់​​សប្បនិមិត្ត បង្កើត ឡើងដោយ​មនុស្សនេះ នឹងកា្លយជាគោល​​ដៅពីរសំខាន់ៗ​​បន្ថែមទៀត ក្នុងការទាក់ ទាញភ្ញៀវ​​ទេសចរ មកទស្សនានៅរម្មនីយ​ ដ្ឋាន Romandisea Seven Star International Cultural Tourism Resort ដែលក្នុងនោះ​​ក៏មានកសាង ព្រះវិហារគំរូ​​ទីក្រុងវីយ៉ែន, អាងងូតទឹក តាមបែបតួកគី, និង អ្វីដែលគ្រប់ គ្នាហៅថា​ គំរូប្រភេទ 6D ស្ទើរតែស្អាត​ជាងវត្ថុពិតទៅទៀត។

បើតាមការអះអាងពី​​ប្រធានក្រុម​​ហ៊ុនសាងសង់​​ខាងលើនេះ បានបញ្ជាក់ថា វាជាការ ពង្រីក សេចក្តី ស្រឡាញ់ និង ចងចាំរឿងដែល​​ទាក់ទងនឹងការលិច​​នាវាទីតានិក ហើយប្រការនេះ នឹងនាំឲ្យមនុស្ស លោកយល់​​កាន់តែច្បាស់ពី “ក្តីស្រឡាញ់ជា​​សកល និង ញាណ​​ទទួលខុស ត្រូវខ្ពស់អំឡុង ពេលដែលនាវា​​ទីតានិកលិច។ វាក៏បង្ហាញផង​ដែរពី​អារ្យ​ធម៌រុងរឿង​​របស់​​មនុស្ស កាលពីជាង ១០០ឆ្នាំមុននោះ។”

គួរបញ្ជាក់ថានាវាទីតានិក បានលិចនៅ​​ក្នុងមហាសាគរ​​អាត្លង់ទិក កាលពីថ្ងៃទិ១៥ ខែមេសា ឆ្នាំ ១៩១២ ពេល​កំពុង​ធ្វើដំណើរពីចក្រភព​​អង់គ្លេស ទៅកាន់​​សហរដ្ឋអាម៉េរិក។ ដោយឡែក ការសាង​​សង់គំរូ នាវានេះនឹងយកលំនាំ​តាម​ទាំងស្រុងពីក្នុង​​ខ្សែភាព​យន្ត ទីតានិក ដែលបាន ថតនៅឆ្នាំ ១៩៩៧។ ចំពោះការ​​សម្តែង 6D វិញ ក្រុមហ៊ុននឹង​បន្ថែម​មនុស្សពិត​​រាប់រយនាក់ នៅនឹងកន្លែង​​តែម្តង ដើម្បី សម្តែងជា​​សម្លេង (Sound Track) ឲ្យដូចនឹងពេល​លិចនាវា​ពិតៗ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 240 នាក់
  Flag Counter
Flag Counter