. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
ក្រសួងបង្ហាញ តួរលេខភ្ញៀវ ទេសចរណ៍ធ្លាក់ចុះ ក្រោយថៃ-វៀតណាម ជួបបញ្ហា
June 04, 2014 (11:41:54) [ 1259 ]
 
 
ដើមអម្ពិល,ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤នេះ បានបង្ហាញពីចំនួន ភ្ញៀវទេស ចរណ៍ មក ទស្សនាកម្ពុជា មានការធ្លាក់ចុះ ក្រោយពីប្រទេសថៃ ធ្វើរដ្ឋប្រហារ និងប្រកាសប្រើច្បាប់ អាជ្ញាសឹក ព្រមទាំងប្រទេសវៀតណាម មានប្រជាជន រាប់ពាន់ធ្វើបាតុកម្មប្រឆាំងចិន។

យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ស្តីពីការ សម្រួលការធ្វើដំណើរ និងដឹក ជញ្ជូនភ្ញៀវទេសចរ និង អ្នកធ្វើដំណើរ នៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងច្រកទ្វារព្រំដែន អន្តរជាតិផ្សេងទៀត ដែលបាន ចែកជូនដល់ ដៃអ្នកសារព័ត៌មាននៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំ​ពេញអង្គគណៈ កម្មការ អន្តរក្រសួង បានឲ្យដឹងថា ខណៈប្រទេសថៃបាន ប្រកាសប្រើច្បាប់អាជ្ញាសឹកដោយ បានធ្វើរដ្ឋប្រកាសពីថ្ងៃទី២២ ឧសភា បានធ្វើឲ្យភ្ញៀវទេសចរ ដែលធ្វើដំណើរតាម ផ្លូវគោកឆ្លងកាត់ប្រទេសថៃ មកកម្ពុជាមិនហ៊ាន​ធ្វើដំណើរមក ដោយខ្លាចគ្រោះថ្នាក់ជាយ ថាហេតុនៅពេលពួកគេឆ្លងកាត់ ប្រទេសនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងច្រកទ្វារមួយចំនួនទៀត។

របាយការណ៍ខាងលើបន្តថា ដោយឡែកភ្ញៀវទេសចរណ៍ ដែលធ្វើការដំណើ រតាមផ្លូវអាកាស មិនមានបញ្ហាអ្វីទេ ដោយពួកគេ​បានធ្វើដំណើរត្រង់ សំដៅចូលមកកម្ពុជាតែម្តង។ សព្វថ្ងៃភ្ញៀវ ទេសចរណ៍ធ្វើ​ដំណើរចូលមកកម្ពុជា ទាំងផ្លូវគោក ទឹក អាកាសមានចំនួន ៣៨ភាគរយ នៃចំនួនភ្ញៀវទេសចរណ៍សរុប។

របាយការណ៍​ដដែលបន្ថែមថា “ពេលថៃមានវិបត្តិ ចំនួនភ្ញៀវទេសចរនៅថៃ មានការធ្លាក់ចុះ កម្ពុជាយើងក៏ ទទួល ផលប៉ះពាល់ដែរ ហើយនៅក្នុងរយៈពេលនេះ តួរលេខក៏មាន ការធ្លាក់ចុះ”។

ដោយឡែកនៅ​ប្រទេសវៀតណាមវិញ បន្ទាប់ពីមានប្រជាជន​វៀតណាម រាប់ពាន់នាក់ធ្វើ បាតុកម្មប្រឆាំងចិន ដោយ សារបញ្ហាសមុទ្រចិន ខាងត្បូង មិនមានផលប៉ះពាល់ដល់ ភ្ញៀវទេសចរឡើយ គឺចំនួននៅដដែល។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល​៤ខែដើមឆ្នាំ២០១៤ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន១.៦០០.៦១២នាក់ ជាមួយនឹងកំណើន៦,៨ភាគរយ។ ដោយសារ ស្ថានភាពនយោបាយ​នៅថៃ មានភាពវឹកវរ ក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ច្រកទ្វារប៉ោយប៉ែតទទួល បានភ្ញៀវទេសចបរទេស ចំនួន១៥៣.៤៦៧នាក់ មានថយចុះ១៣,៦០ ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៣ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter