. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ពានរង្វាន់ អគារខ្ពស់ និង ប្រណីត ជាងគេ លើលោក បានទៅ ទីក្រុងឡុងដ៍
May 25, 2014 (09:23:31) [ 1387 ]
 
 
(ដើមអម្ពិល, ស៊ីអិនអិន) ៖ សារព័ត៌មាន​​ស៊ីអិនអិន បានចេញ​​ផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៤ នេះថា អគារ ហ្សាដ (Shard) បានក្លាយជា​ម្ចាស់ពានរង្វាន់ នៃស្ថាបត្យកម្ម កំពូលលើ​លោក ប្រចាំឆ្នាំពី​ក្រុមហ៊ុន Emporis Building and Construction ដែលមាន​មូលដ្ឋាននៅទីក្រុង ហេមប៊ឺហ្គ ក្នុងពិធីប្រគល់​ពានដែលបាន​ប្រារព្ធឡើង កាលពី​​ពេលថ្មីៗនេះ។

ពានរង្វាន់ដូចខាង​លើនេះ ត្រូវបានប្រគល់ជូន​ជារៀងរាល់ឆ្នាំ ដល់​អគារល្អប្រណីតនានា លើសកលលោក តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ក្រោមការកាត់​​សេចក្តី យ៉ាងយកចិត្តទុកដាក់ពីក្រុម អ្នកជំនាញ​កាត់ក្តីលើស្ថាបត្យ​កម្មទូទាំង​សកល​លោក។

សម្រាប់អគារ ហ្សាដ នេះមានកម្ពស់ ១០០ម៉ែត្រ បានបញ្ចប់ការសាងសង់ កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។ អ្នកនាំ​ពាក្យរបស់ Emporis អះអាងថា “ការសាងសង់ អគារ ហ្សាដ ត្រូវបាន បញ្ចប់លើទីតាំង​មានភាពរឹងមាំ​យ៉ាងពិសេស ជាពិសេសនោះ គឺវាសមសម​ស្របតាមតម្រូវការ នៃគំនិតបង្កើតថ្មី​ផងដែរ។ ដូច្នេះវាត្រូវ​បានទទួល ស្គាល់ភ្លាមៗ​ថា​ជាបដិរូបថ្មី នៃទីក្រុងឡុងដ៍ នៃចក្រភព​អង់គ្លេស។”

គួរបញ្ជាក់ថា ក្រៅពីអគារលេខ ១ នៅទីក្រុង​ឡុងដ៍នេះ លេខ ២ វិញ បានទៅលើ DC Tower 1 នៃទីក្រុងវីយែន ប្រទេសអូទ្រីស។ ទិន្នន័យក្រុមហ៊ុន​​បង្ហាញថា ចាប់តាំង ពីឆ្នាំ ២០០៨ មក អគារប្រណីត​ជាច្រើននៅអឺរ៉ុប បានទទួល​ពានរង្វាន់អន្តរជាតិនេះ យ៉ាងហោច​ណាស់ ក៏ស្ថិតក្នុងតារាង​កំពូលទាំង ១០ដែរ ប៉ុន្តែសម្រាប់​នៅអាម៉េរិក ខាងជើង​វិញ គឺមិនមានអគារ​​ណាមួយ បានជាប់លេខ​នោះឡើយ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 229 នាក់
  Flag Counter
Flag Counter