. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
Charter Flight ហោះហើរ ពីទីក្រុងតូក្យូមកកាន់ក្រុង សៀមរាប-អង្គរ ដោយផ្ទាល់
May 07, 2014 (10:56:33) [ 1340 ]
 
 
(ដើមអម្ពិល) សៀមរាប ៖ កាលពីរសៀល ថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០១៤កន្លងទៅនេះ វេលាម៉ោង ប្រមាណជា ៥និង៣៥ នាទី មានជើងយន្ដហោះ Charter Flight លើកដំបូង ដែលហោះហើរ ដោយផ្ទាល់ ពីអាកាសយានដ្ឋាន ណារីតា ក្រុងតូក្យូ “Narita, Tokyo" បានមកដល់អាកាស​យានដ្ឋាន អន្តរជាតិក្រុងសៀមរាប-អង្គរ ដោយនាំមក ជាមួយ នូវអ្នកដំណើរ​ចំនួន ២៦១នាក់ ដែលភាគច្រើនបំផុត​ជាភ្ញៀវទេសចរណ៍​ជនជាតិជប៉ុន ។

បើតាមការឲ្យដឹង ពីអ្នកដឹកនាំ នៃក្រុមហ៊ុន HIS ប្រទេសជប៉ុន បានឲ្យដឹងថា ដោយមើលឃើញ នូវសក្ដានុពល ខ្ពស់ នៃវិស័យទេសចរណ៍ របស់កម្ពុជា ពិសេសទីក្រុង សៀមរាប-អង្គរ ហើយដោយ និន្នាការបច្ចុប្បន្ន ទាំងភ្ញៀវ ទេសចរណ៍ និងអ្នកវិនីយោគ​ជនជាតិជប៉ុន បានមកធ្វើដំណើរ មកកាន់​ប្រទេសកម្ពុជា​​មានចំនួនកើនឡើងផងដែរ ទើបជម្រុញឲ្យ​មានការរៀបចំ ឲ្យមានជើងហោះហើរលើកដំបូង​ដោយផ្ទាល់មកកាន់ក្រុងសៀមរាប-អង្គរ នាពេល នេះ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានមានប្រសាសន៍​ឲ្យដឹងថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៤នេះ មានភ្ញៀវទេសចរណ៍ សរុប ១.៣៤១.៩៤៧នាក់ ក្នុងនោះមានភ្ញៀវ ទេសចរអន្តរជាតិ ៧៧៨ .៧៣៧នាក់ ហើយមានភ្ញៀវជនជាតិជប៉ុនចំនួន ៤៩.៣៩០នាក់ ដែលស្ថិតនៅ លំដាប់លេខ៤ បន្ទាប់ពីភ្ញៀវជន ជាតិកូរ៉េ ចិន និងវៀតណាម ។ ហើយក្នុងរយៈ​ពេលឆ្នាំ២០១៣កន្លងទៅ ខេត្តសៀមរាប​ទទួលបានភ្ញៀវ​ទេសចរណ៍ សរុប៤.៤៣០.២៨៦នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ២.២៣៧.២៨៦នាក់ គឺភ្ញៀវជនជាតិជប៉ុន ស្ថិតនៅ លំដាប់​លេខ៤ ផងដែរ ។

ចំពោះ លោក ទ្រី ឈីវ អគ្គនាយករង ទេសចរណ៍ នៃក្រសួងទេសចរណ៍កម្ពុជា ដែលលោកបាន​អញ្ជើញមក ទទួលភ្ញៀវ នៃជើងហោះហើរ ដោយផ្ទាល់​នៅឯប្រលាន យន្ដហោះអន្តរ​ជាតិខេត្តសៀមរាប បានមាន​ប្រសាសន៍ ឲ្យដឹងថា ការសម្រេចឲ្យ​មានហោះហើរ​ដោយផ្ទាល់នេះ គឺនៅក្រោយពេល ដែល មានជំនួបរវាង​តំណាងក្រុមហ៊ុន HIS ប្រទេសជប៉ុន ជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ ដើម្បីសុំឲ្យមានការ សហការក្នុង​ការផ្សព្វផ្សាយ ជម្រុញបន្ថែម សម្រាប់ឲ្យភ្ញៀវ​ទេសចរជប៉ុន មកកម្ពុជា ឲ្យបាន កាន់តែ ច្រើនបន្ថែមទៀត គឺធ្វើឲ្យមាន ជើងហោះ ហើរដោយផ្ទាល់​មកក្រុងសៀមរាប។

លោកបានបន្ថែមថា ការហោះហើរ ដោយផ្ទាល់លើកដំបូង ក្នុងថ្ងៃនេះ គឺបាននាំមកជាមួយនូវភ្ញៀវទេសចរ ចំនួន ២៦១នាក់ ហើយពួកគាត់ ត្រូវស្នាក់នៅក្រុងសៀមរាប ក្នុងរយៈពេល ៣ថ្ងៃផងដែរ ។ ហើយយើងក៏សង្ឃឹមថា នៅពេលខាងមុខ គឺគំឡុងខែសីហា ខែកញ្ញា ឆ្នាំ២០១៤នេះ ជើងយន្ដហោះនេះ នឹងមានការហោះហើរជាប្រចាំ ឬ ច្រើនជើងជាងនេះ និងដោយផ្ទាល់ពីតូក្យូ មកកាន់ ក្រុងសៀមរាប ។ ជាងនោះទៅទៀតកម្ពុជា និងជប៉ុន គឺមាន ទំនាក់ទំនង​យ៉ាងល្អប្រសើរ ដែលជាកត្តាជម្រុញ​ឲ្យមានភ្ញៀវទេសចរ​ជនជាតិ និងធុរៈកិច្ច ជប៉ុន បានមកកម្ពុជា កាន់តែមាន​ចំនួន កាន់តែច្រើន​បន្ថែមទៀតពីមួយឆ្នាំ​ទៅមួយឆ្នាំ ។

លោកបានបញ្ជាក់ផងដែរថា ការហោះហើរដោយផ្ទាល់ពីប្រទេសជប៉ុននិងពីបណ្ដាប្រទេស​មួយចំនួនទៀត​មកកាន់ ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនេះ គឺយោងតាមយុទ្ធសាស្ត្រ នៃការបើកចំហរជើង​មេឃ​របស់រដ្ឋាភិបាល កម្ពុជា ក្នុងនោះគឺ​មានក្រសួងទេសចរណ៍ ជាអ្នកដើរតួយ៉ាង​សំខាន់ក្នុងការជម្រុញ ឲ្យមានកំណើនភ្ញៀវទេសចរណ៍ មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ។ ចំពោះភ្ញៀវទេសចរជនជាតិជប៉ុន គឺស្ថិតនៅក្នុងលំដាប់ទីផ្សារ ដែលសំខាន់ ទាំង១០ សម្រាប់ទីផ្សារទេស​ចរណ៍របស់កម្ពុជាង ផងដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter