. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
តំបន់កំសាន្តទាំង ១០ ប្រទេសកូរ៉េ
May 07, 2014 (10:36:40) [ 1328 ]
 
 
ប្រជាជនកូរ៉េប្រមាណជា ២៥ លាននាក់ ពាក់កណ្តាលនៃពួកគេ​ធ្វើដំណើរទៅបរទេសដើម្បីកំសាន្ត យ៉ាងហោច ណាស់ ១​ដងក្នុង​មួយឆ្នាំ។ ភាគច្រើននៃពួកគេ​គឺមិនដែលបានឃើញ​ ទិដ្ឋភាពដ៏ស្រស់ស្អាតផ្សេងៗក្នុងប្រទេស ខ្លួនឡើយ។ ក្រុងសេអ៊ូលមាន​ផ្ទៃដីមិនលើសពី ០,៦​%​ នៃផ្ទៃដីសរុបកូរ៉េខាងត្បូង។ កូរ៉េគឺជាប្រទេសស៊ីវិល័យ និងស្រស់បំព្រង​ដែលមាន​តំបន់ទាក់ទាញ​សំខាន់ៗដល់ជាង ៥០ ឯណោះ។

ខាងក្រោមនេះគឺជាទិដ្ឋភាពប្លែកៗ​ទាំង១០ កន្លែងមានទៅដោយ ផ្ការីកស្គុះស្គាយ ឆ្នេរខ្សាច់ ភ្នំថ្មរ និងតំបន់ប្រវត្តិ​សាស្ត្រជាច្រើន៖

1. Seongsan Sunrise Peak
អតីតតំបន់បន្ទុះភ្នំភ្លើង ដ៏មហិមាមាន​អាយុកាលជាង ៥០០០ឆ្នាំ មុន។ វាត្រូវបានគេចាត់​ចូលជាសម្បត្តិ បេកភណ្ឌ ពិភពលោក​ដោយអង្គការ UNESCO ។

2. Ggotji Beach
ស្ថិតនៅចម្ងាយប្រមាណជា ៤ គ.ម ប៉ែកនិរតី ពី Anmyeon ។ ឆ្នេរសមុទ្រមានព័ណ៍លឿងចាស់នេះ ជាតំបន់ ដ៏វិចិត្រដែលយើង​អាចមើលព្រះអាទិត្យលេច នៅចន្លោះផ្ទាំងថ្មរធំៗបាន ។

3. Darangee Village
ភូមិ Darangee គឺជាភូមិអភិរក្សដ៏តូចមួយនៅភាគខាងត្បូងនៃតំបន់ Namhae-gun។

4. Gwang-An Bridge
ត្រូវគេស្គាល់ថាជាស្ពានពេជ្រ។ ស្ពានប្រវត្តិសាស្ត្រនេះតភ្ជាប់តំបន់Suyeong-gu និង Haeundae-gu។

5. Kyeong-Wha Station, Jinhae
រថយន្តដឹងភ្ញៀវកំសាន្តរយៈពេលខ្លី អនុញ្ញាតឲ្យអ្នក​ទេសចរថតរូប និងផ្តិតយកទិដ្ឋភាពស្រស់ត្រ កាលនានិទាឃរដូវ ។

6. Upo Marsh
មានផ្ទៃដី ២៣១៤ គីឡូម៉ែត្រការ៉េ។​ Upo Marsh គឺជាដីដែលសើម​បំផុតមួយក្នុងប្រទេសកូរ៉េ និងមានទំហំ​ធំដល់ទៅ​បីដងនៃតំបន់ Yeouido។ កាលពី ១៤០លានឆ្នាំមុន​វាជាវាលល្បាប់ និងជាជម្រកសត្វ រុក្ខជាតិ​១៥០០ ប្រភេទ ហើយភាគ​ច្រើនជាប្រភេទ​សត្វកាចសាហាវ។

7. Jeungdo Salt Farm
នេះគឺជាកោះរតន​សម្បត្តិដ៏មានតម្លៃ និងល្បីល្បាញបំផុតមួយ។ លក្ខណពិសេស​របស់វាគឺ មានផ្ទៃទឹកសមុទ្រ ដ៏ថ្លាយង់ ឆ្នេរសមុទ្រគួឲ្យចាប់ចិត្ត និងកសិដ្ឋានអំបិល ។

8. Gongryong Ridge, Seorak Mountain
ភ្នំនេះមានរាងដូច​ខ្នងសត្វដាយណូស័រ ដោយសាតែកំពូលបត់បែន និងផ្ទាំថ្មរដុះពីលើ។ ជួភ្នំនេះមានឈ្មោះ Seorak។ ការធ្វើដំណើរ​ឡើងភ្នំមានការលំបាកច្រើន ទំរាំតែអាច​ទៅដល់កំពូល ហើយមាន​សភាពត្រជាក់។

9. Uleung Island Seaside Road
Uleung Island គឺជាកោះ​មួយស្រស់ស្អាត ហៅកាត់ថា "កោះអាថ៌កំបាំង" ។ មានថ្មរគួឲ្យចាប់អារម្មណ៍ ចំនោត ឆ្នេរសមុទ្រ និងមានទឹកធ្លាក់ជា​ច្រើននៅតាមដងផ្លូវ។ អ្នកដែលមានបំណងចង់ដើរ ឬជិះកង់ដើម្បីកំសាន្ត គួតែ កំណត់ពេលវេលា​ឲ្យច្បាស់លាស់ ព្រោះថា អាចមើលទេសភាពមិនសព្វកន្លែង។

10. Bomun Pavilion, Gyeongju
Gyeongju ជារាជធានីបុរាណនៃ Shilla Dynasty ឬហៅម្យ៉ាងទៀតថា " សារមន្ទីឥតជញ្ជាំង" ។ វាជាតំបន់ ប្រវត្តិសាស្ត្រ​ដែលប្រជាជនកូរ៉េចូល​ចិត្តទៅទស្សនា ពីវប្បធម៌ នានិទាឃរដូវ។ នៅជុំវិញនោះ​មានដោយ​ស្រះទឹក នឹងរុក្ខជាតិ​តូចធំដុះដាលស្គុះ​ស្គាយ ហាក់បីដូចជា​កំពុងបង្អួតសម្រស់​ដាក់ភ្ញៀវទេសចរ ដែលបាន​ទៅទស្សនា។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter