. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អភិបាលខេត្ត៖ ចូលឆ្នាំ៣ថ្ងៃ ព្រះវិហារទទួលបានភ្ញៀវ ទេសចរ ជិត៣ ម៉ឺននាក់
April 19, 2014 (00:56:40) [ 1292 ]
 
 
តំបន់ទេសចរ ចំនួន៤ នៅខេត្តព្រះវិហារ ក្នុងរយៈពេលបីថ្ងៃ បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ទទួលបាន ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ប្រមាណជិត៣ ម៉ឺននាក់ នេះបើតាមការឲ្យដឹង ពីលោកអភិបាល ខេត្តព្រះវិហារ ។

លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណី ជាតិ ខ្មែរនេះ ភ្ញៀវទេសចរមានការកើន ឡើងរហូតដល់ ៨៦,៨៩% បើធៀបនិង រយៈពេលបីថ្ងៃ ដូចគ្នា កាលពីឆ្នាំ២០១៣ ។

លោកបានបញ្ជាក់ផងដែរថា ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរ សរុបចំនួន ២៩.៧១៨នាក់ កើន ៨៦,៨៩% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ២៩.៤៦០នាក់ កើនឡើង ៨៦,២០% ហើយភ្ញៀវ ទេសចរអន្តរជាតិមានចំនួន ២៥៨នាក់ កើនឡើង ៤៣,៣២%។

តំបន់ប្រាសាទចំនួន៤ ដែលទទួល ការទាក់ទាញភ្ញៀវទេសចរ រួមមាន ទី១.ប្រាសាទព្រះវិហារមានអ្នកទេសចរ​​​សរុប ១១.៣២៨នាក់ កើនឡើង ៣៥៧,៦០% ភ្ញៀវទេសចរជាតិមានចំនួន ១១.២៣៦នាក់ កើនឡើង ៣៥៣,៩៨% ភ្ញៀវ ទេស ចរអន្តរជាតិមានចំនួន ៩២នាក់ កើន ៤០,០៣%, ទី២.ប្រាសាទកោះកែរ មានអ្នកទេសចរសរុបចំនួន ៦.១១៧ នាក់ កើន ៦៩,៣០% ភ្ញៀវទេសចរជាតិ ៦.០៣៤នាក់ កើនឡើង ៧១,៦២% ភ្ញៀវទេស ចរអន្តរជាតិមាន ចំនួន ៨៣ នាក់ កើនឡើង ១០,៤៣%, ទី៣.ប្រាសាទព្រះខ័នមានអ្នកទេសចរ​​​សរុបចំនួន ៦.៦០៤នាក់ កើនឡើង ៣២,៨៥% ភ្ញៀវជាតិមានចំនួន៦.៥៩៨នាក់ កើនឡើង ៣២,៨៥% ភ្ញៀវទេស ចរអន្តរជាតិមានចំនួន ៦នាក់ កើនឡើង ១០០% និងទី៤. ទឹកធ្លាក់ព្រះនិម្មិត មានអ្នក ទេសចរសរុបចំនួន ៥.៦៦៩នាក់ កើនឡើង ១៥,០៨% ភ្ញៀវទេសចរជាតិមាន ចំនួន ៥.៥៩២នាក់ កើនឡើង ១៥,៧១% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧៧នាក់ កើនឡើង ២៣៤,៧៨%៕

( ប្រភពពី៖ ដើមអម្ពិល )
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter