. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
សូម​ស្វាគមន៍​មកកាន់​កោះ​តុក្កតា កន្លែង​ដ៏​តក់ស្លុត​បំផុត​នៅ​ម៉ិ​ក​ស៊ិ​ក​
April 18, 2014 (13:24:18) [ 1352 ]
 
 
វា​មិនមែនជា​សុ​បិ​ន្ត​អាក្រក់​មួយ​នោះទេ តែ​វា​ជា​កន្លែង​ពិតប្រាកដ​មួយ​នៅក្រៅ​ម៉ិ​ក​ស៊ិ​ក ស៊ី​ធី ដែល​អស់​រយៈពេល​ជា ច្រើន​ទសវត្សរ៍​មកហើយ ទី​នោះបាន​ក្លាយជា​កន្លែង​ដែល​គេ​ដាក់តាំង​តុក្កតា​ដែល​គេ​ប្រមូល​ពី​ទីលាន​សម្រាម​។​ ទីនោះ​ស្ថិតនៅ​កោះ​មួយ​មាន​ឈ្មោះថា ឃូ​ស៊ី​មី​ល​ខូ (XOCHIMILCO) ។​

ពពួក​តុក្កតា​គ្រប់​ប្រភេទ​ដែល​គេ​បោះចោល​ខ្លះ​ដាច់​ដៃ ដាច់​ជើង ដាច់​ក្បាល សល់​ក្បាល​ក​ន្ទ្រី​ង​កន្ទ្រើង ត្រូវបាន​ចង​ព្យួរ​នៅលើ​ដើមឈើ ដោត​នៅលើ​ដី បន្តោក​លើ​របង​...​។ ភ្នែក​របស់​ពួកគេ​បាន​ស្លាប់ និង​សម្លឹងមើល​មក​អ្នក​ក្រឡោ តៗ​។ ស្បែក របស់​ពួកគេ​របក​ចេញ អវយវៈ​មាន​គ្រប់​កាយវិការ ស្ថិតនៅ​ពាសវាល​ពាសកាល​។​

​ភាសា​អេ​ស្ប៉ា​ញ​ហៅ​ទីនោះ​ថា​La Isla de las Muñecas ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង នៃ ម៉ិ​ក​ស៊ិ​កូ ស៊ី​ធី ប្រ ទេស​ម៉ិ​ក​ស៊ិ​ក នៅលើ​កោះ​មួយ ហើយ​ទិដ្ឋភាព​ទាំងនោះ​គឺ​មនុស្ស​បង្កើតឡើង​។​កោះ​នេះ ធ្លាប់ជា​ទ្រព្យ​របស់ លោក​ជូ​លី​យៀន សាន​ថា​ណា (Julian Santana) ដែលមាន​ងារ​ថា​ដូន​(Don-​លោក​ម្ចាស់​តាម​វប្ប​ធ៌​ម​អេ​ស្ប៉ា​ញ​) ដែលជា​កសិករ​ក្នុងស្រុក​ម្នាក់​។ មានរឿង​និទាន​ថា នៅក្នុង​ឆ្នាំ​1950 លោក​ជូ​លី​យៀន សាន​ថា​ណា​បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​តូច​ម្នាក់ លង់ទឹក​នៅក្នុង​ប្រឡាយ ហើយ​វិញ្ញាណ​របស់​នាង​ចាប់ផ្តើម​លង​នៅ​កន្លែង​នោះ ។ ដោយ​ការភ័យ ខ្លាច , លោក​ជូ​លី​យៀន​បានចាប់ផ្តើម ប្រមូល តុក្កតា​មក​ទីនេះ​ដើម្បី​ការពារ​ខ្លួន​គាត់​ពី​ខ្មោច​ក្មេងស្រី​នោះ​។ លោក​បាន​ប្រមូលផ្តុំ​ពួកវា​ពី​កន្លែង​ចោល​សំរាម និង​ព្យួរ​ពួកវា​នៅ​ពាសពេញ​កូន​កោះ​នោះ ដូចជា​ការ​លម្អ ។ ជាង​ពាក់កណ្តា ល​សតវត្ស គាត់​ប្រមូលបាន​តុក្កតា​ច្រើនជាង​1500 ភាគច្រើន​វា​មាន​ភាព​ភ័យរន្ធត់​តិចតួច​ទេ ។ តុក្កតា​ចាស់​បំផុតនៅ តែ​ស្ថិតនៅ​ទីនោះ ត្រូវបាន​ទុក​នៅ​ច្រកចូល ។ មើល​ពី​ចម្ងាយ វា​ដូចជា​សាកសព​របស់​ក្មេង​តូច​ដែល​ហើម​។​

លោក​ជូ​លី​យៀន​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​ឆ្នាំ 2001 ហើយ​ផ្នូរ​របស់គាត់​ក៏បាន​ធ្វើ​នៅលើ​កោះ​នោះ​។ បង ប្អូន​ជីដូនមួយរ​បស់​គាត់ ឈ្មោះ​អាណា​ស្តា​ស្សូ​ស​(Anastasios) ឥឡូវនេះ រស់​នៅលើ​កោះ និង​កំពុងតែ​ចាត់ចែង​ទីនោះ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​។ លោក​និយាយថា “​វិញ្ញាណ​ក្មេងស្រី​គឺ​នៅតែ​ស្ថិតនៅ​ទីនេះ​ដដែល​។​វា​ជាការ​សំខាន់ ដែល​មិន​ត្រូវយក​តុក្កតា​ទាំងនេះ​ចេញ​”​។​ ​លោក​និយាយថា នៅពេល​យប់ ពួកគេ​(​តុក្កតា​)​បាន​មានជីវិត​។ “​ពួកវា​ងាកក្បាល ហើយ​ខ្សឹបប្រាប់​គ្នា​ទៅវិញទៅមក​។

វា​ជា​ការគួរ​ឲ្យ​តក់ស្លុត​ណាស់ ប៉ុន្តែ ខ្ញុំ​បានទទួល​ប្រើ​វា​"​។​ ​Xochimilco ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ចំការ​ដំណាំ​បែប chinampas ។ ភ្ញៀវទេសចរ ឥឡូវនេះ ប្រមូលផ្ដុំ​នៅក្នុង​ប្រជុំ​កោះ ដោយ​ប្រើ​ទូក​gondolas ដើម្បី​ធ្វើដំណើរ​បរិភោគ ផឹក និង​ស្តាប់​តន្ត្រី mariachi(​តន្ត្រី​ប្រពៃណី​ម៉ិ​ក​ស៊ិ​ក​) នៅតាម​ផ្លូវ​។​ ​ការធ្វើដំណើរ ទៅកាន់​កោះ​តុក្កតា ត្រូវ​ចំណា យពេល​ប្រហែល​ពីរ​ម៉ោង​តាម​ទូក ។​វា​នឹង​នាំ​អ្នក​ឆ្លង កាត់​វាលស្មៅ​ពណ៌​បៃតង​ស្ងប់ស្ងាត់ ជា​កន្លែង​ដែល​សត្វ​ស្លាប និង​សត្វ​កសិដ្ឋាន​ចូលទៅ​ស៊ី​ស្មៅ ។ នៅ​ទីនោះ​មាន​សម្លេង​សត្វ​យំ ឆ្ងាយ​ពី​ផ្សែង​អ័ព្ទ​ដ៏​វក់វី របស់​ម៉ិ​ក​ស៊ិ​ក ស៊ី​ធី។​ ​រឿង​ខ្មោច និង​រឿងនិទាន នៃ​ជំនឿ​អរូបី គឺជា​ផ្នែក​មួយ​នៃ​ជំនឿ​អ្នកស្រុក​នៅ​Xochimilco ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter