. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
Google Street View នឹង ជួយទាក់ទាញភ្ញៀវ ទេសចរ មកកម្ពុជាកាន់ តែច្រើន
April 05, 2014 (10:41:12) [ 1371 ]
 
 
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្តែងការរំពឹងទុក របស់ខ្លួនថា រូបភាពប្រសាទបុរាណ ដ៏ច្រើនរបស់ខ្មែរ និងតំបន់ផ្សេងៗទៀត នៅលើទំព័រ Google Street View នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់ តែច្រើន ថែមទៀតចូលមកកម្ពុជា។

លោករដ្ឋមន្រ្តី ថោង ខុន ក្នុងឱកាសចុះពិសារភោជនាអាហារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំរបស់ក្រុម ហ៊ុនហ្គូហ្គល និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណជា ៩០នាក់ ដែលបានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ ដាក់បង្ហាញរូបភាពប្រសាទបុរាណខ្មែរលើទំព័រហ្គូហ្គលស្ទ្រីតវីយូ (Google Street View) និង ទំព័រវិទ្យាស្ថានចង ក្រងវប្បធម៌ (Google Culture Institute) បានទាញការកត់សម្គាល់ថា ការផ្សព្វផ្សាយតាមអេឡិចត្រូនិកទទួល ផលបានឆាប់រហ័ស និងចំណាយដើមទុនតិចជាងការផ្សព្វផ្សាយដទៃ។ លោកក៏រំពឹងផងដែរថា Google Map និង Google Street View នឹងជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្តថា «Google ជាវេបសាយល្អ ពិភពលោកទទួលស្គាល់ ដែលមាន ប្រជាប្រិយភាព អ្វីដែល Google ធ្វើថ្ងៃនេះ បានជួយផ្សព្វផ្សាយខ្លាំងពីកម្ពុជា មិនមែនតែតំបន់អង្គរទេ តែបានជួយ ផ្សព្វផ្សាយដល់តំបន់សមុទ្រ រាជធានីភ្នំពេញ និងប្រាសាទព្រះវិហារទៀត។ ប្រជាជនលើពិភពលោកខ្លះ មិនទាន់ ស្គាល់កម្ពុជាទេ ចឹងតាមរយៈ Google នេះ គេនឹងស្គាល់កម្ពុជា ហើយមានភ្ញៀវទេសចរច្រើនមកកម្ពុជា»។

លោក ថោង ខុន លើវេទិកាពីមុខប្រាសាទបាយ័នក្រោមពន្លឺភ្លើងពណ៌ ដ៏ស្រទន់នាពេលរាត្រី បានគូសបញ្ជាក់ទៅ កាន់ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិថា កាលពីឆ្នាំ២០១៣ ភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជាកើនឡើង ១៧,៥ភាគរយ ហើយនៅឆ្នាំ២០២០ រំពឹងថា នឹងទទួលបានភ្ញៀវទេសចររហូតដល់ ៨លាននាក់ ក្នុងនោះ ៤លាន នាក់ជាភ្ញៀវទេសចរបរទេស អាចរកចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងផ្តល់ការងារជូនប្រជាពល រដ្ឋកម្ពុជា ប្រមាណ ១លាននាក់ផងដែរ។

ក្នុងឱកាសជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការសាទរ និងអរគុណដល់ក្រុមហ៊ុន Google ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានសហការសម្រេចនូវសមិទ្ធគួរជាទីមោទនរបស់កម្ពុជានេះ។

លោកទេសរដ្ឋមន្រ្តី បានរំពឹងថា Google Street View នឹងនាំប្រទេសកម្ពុជាទៅដល់មនុស្សគ្រប់គ្នា និងគ្រប់ទី កន្លែង ហើយមនុស្សកាន់តែច្រើនលើពិភាពបានស្គាល់កម្ពុជា ហើយតាមរយៈGoogle Street Viewក៏នឹងជួយ ជំរុញ យុវវ័យ កម្ពុជា សិក្សាបានកាន់តែច្រើនថែមទៀតពីសារប្រយោជន៍របស់អ៊ិនធឺណិត។

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដោយយោងទៅលើការកើនឡើងយ៉ាងឆាប់រហ័ស នៃចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត ពោល កើនពី ២,៧លាននាក់នៅឆ្នាំ២០១២ រហូតដល់ ៤លាននាក់នៅឆ្នាំ២០១៣ ដែលអ្នកប្រើប្រាស់ភាគច្រើន ជាយុវវ័យរបស់កម្ពុជានោះ លោករំពឹងថា យុវវ័យកម្ពុជា នឹងចូលរួមចំណែកនាំប្រទេសជាតិរបស់ខ្លួនទៅឲ្យពិភព លោកបានស្គាល់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Google នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះ បានបើកព្រឹត្តិការណ៍ បង្ហាញនូវការដាក់បញ្ចូល រូបភាពប្រាសាទបុរាណរបស់ខ្មែរ ក្នុងតំបន់អង្គរប្រមាណជា ១០០ប្រាសាទ មាន ៩ម៉ឺនរូបភាព ទៅលើទំព័រ Google Street View និងទំព័រ Google Culture Institute ដោយមានការចូលរួមប្រមាញ់ព័ត៌មានពីអ្នកកាសែត ជាតិ និងអន្តរជាតិប្រមាណ ៩០នាក់ មកពី១៦ប្រទេស៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter