. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ដំណើរ​បោះជំរុំ​លើក​ដំបូង​នៅ ​រមណីយដ្ឋាន​ឋានសួគ៍​បូកគោ​ ប្រកប​ដោយ​ ភាព​រីករាយ​
April 02, 2014 (13:56:14) [ 1313 ]
 
 
អ្នកសារព័ត៌មាន មន្រ្តីទេសចរណ៍ រួមទាំងបុគ្គលិក ក្រុមហ៊ុន មហាអង្គរទេសចរណ៍ជាច្រើនទៀតកាល​​​​ពីចុង សប្តាហ៍មុន បានទទួល បទពិសោធន៍ថ្មីមួយ តាមរយៈ ការបោះជំរុំ រយៈពេល២ថ្ងៃ នៅលើរមនីយដ្ឋានឋានសួគ៌បូក គោ ដែលសិ្ថតនៅខេត្តកំពត។

ដំណើរកម្សាន្តនេះ ក្រុមអ្នកបោះជំរុំ បានបួងសួងសុំសិរីនៅ រូបសំណាក់លោកយាយម៉ៅ ហើយបន្តទៅទស្សនា ដំ ណាក់ស្លាខ្មៅ របស់ព្រះបាទសីហនុ ដែលបានកសាងឡើងឆ្នាំ១៩២៤ និងបោះជំរុំនៅវាលស្រែ ៥០០ លើកំពូលភ្នំ បូកគោ ក៏ដូចជាស្រូបយកខ្យល់បរិសុទ្ធ នៅតំបន់ទឹកធ្លាក់ ពពកវិល។ បន្ទាប់ពីនោះពួកគេ បានទៅទស្សនានៅវត្តសំ ពៅ៥ ដែលមានរឿងតំណាលពាក់ព័ន្ធ នឹងព្រះថោងនាងនាគ ទៅទស្សនាវិហារ កាតាលិ និងកាស៊ីណូចាស់ដែល បានកសាងតំាងពីឆ្នាំ ១៩១៧ ក៏ដូចជា កន្លែងពិសេសៗ ជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ ក៏ដើរទស្សនា ទេសចរ កាត់ភ្នំ ចំងាយ ១៨គីឡូម៉ែត ដើម្បីទៅទស្សនាទឹកឈូដ៏ស្រស់​​​ត្រកាលផងដែរ។

លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ដែលចូលរួមក្នុងដំណើរទេសចរ បោះជំរុំនេះ បានថ្លែងថា នេះ គឺជាលើកទី១ហើយ សម្រាប់រូបគាត់ ដែលបានបោះជំរុំ ស្រូបយកខ្យល់បរិសុទ្ធ នៅវាលស្រែ ៥០០ លើកំពូលភ្នំបូក ដែលមានទេសភាព ស្រស់ស្អាតប្រៀប ដូចជាឋានសួគ៌។

លោកមានប្រសាសន៍ថា “យើងមានអារម្មណ៍រីករាយ នឹងការដើរទស្សនា នៅទីកន្លែងប្លែកៗ និងកន្លែងអាថ៌កំបាំង ជាច្រើន ដូចជា ជ្រោះ ទីកន្លែងតាំងសមា្មធិ និងផ្នូរប្រវត្តិសាស្រ្ត ហើយយើងក៏បានឃើញ ផ្កាចំឡែកៗ ជាច្រើន នេះជាឱកាសល្អណាស់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលត្រូវដែលចូលមកទស្សនា នៅ រមណីយដ្ឋានឋាន សួគ៌បូកគោ”។

ចំណែក លោក វិន ឈុនហ៊ាត អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីខ្មែរអប្សរា បានមានប្រសាសន៍ថា លោកពិតជា មានអារម្មណ៍ប្លែក នៅពេលដែលលោកបានទៅតំបន់វាល​​​ស្រែ៥០០ដែលយើងមិនធ្លាប់បានទៅពី​​​មុនមក និងបាន ទៅទស្សនា អាគារប្រវត្តិ​​​សាស្ត្រ ដែលខ្មែរជំនាន់មុនបានបន្សល់​​​ទុកឲ្យកូនខ្មែរជំនន់ក្រោយបានទស្សនា ​​​និងស្រាវ ជ្រាវ ចំណេះដឹងនៃបុរាណប្រវត្តិ ​​ដែលមាននៅលើរមណីយដ្ឋាន​​ឋានសួគ៌បូកគោ។

លោកបាននិយាយថា “បើទោះបី​​​ជាមានការហតនឿយ តែយើងបានឃើញអ្វី​​​ដែលប្លែកដែលអ្នកសារព័ត៌មានយើង ​​​មិនធ្លាប់ឃើញពីរមុន និងកន្លែងប្រវត្តិសាស្រ្តជាច្រើន។ ដោយឡែកលោក សួង ម៉ារឌី អនុប្រធាននាយកដ្ឋានស្ថិតិ និង ព័ត៌មាន មកពីក្រសួងទេសចរណ៍ ឯណោះវិញបានចាត់ទុកថា ដំណើរបោះជំរុំនេះមិនត្រឹមតែធ្វើឱ្យលោក​​​​ទទួល បាន ភាពរីករាយប៉ុណ្ណោះទេ ព្រមទាំង បានផ្តល់ឱកាសដល់លោក ងាយស្រួលក្នុងការថតយករូបភាព​​​បណ្តុះតារា នៅលើអាកាសបានយ៉ាងច្បាស់។ លោកមានប្រសាសន៍ថា “យើងបានចាំមើល បណ្តុំផ្កាយទាំងនេះរះ តាំងពីម៉ោង ៣យប់ ប៉ុន្តែយើងថតបាន យ៉ាងច្បាស់ នៅម៉ោង៤ ទៀបភ្លឺ ក្រោយពេលពពកផាត់អស់” ។

នេះជាការបោះជំរុំ លើកដំបូងហើយ របស់អ្នកទេសចរ នៅលើភ្នំបូកគោ បន្ទាប់ពីក្រុមហ៊ុន ដែលវិនិយោគនៅលើភ្នំ មួយនេះ ដាក់បន្ថែមសេវាកម្មទេសចរណ៍ បោះជំរុំមួយទៀត បន្ថែមលើសេវាកម្មផ្សេងៗរបស់ខ្លួន។ ការបោះជំរុំនេះ ត្រូវបានសហការរៀបចំ ដោយក្រុមហ៊ុន មហាអង្គទេសចរណ៍ និងរមនីយដ្ឋាន ឋានសួគ៌បូកគោល។

លោក អាង គឹមអ៊ាង អគ្គនាយក ប្រធានក្រុមហ៊ុនមហាអង្គរទេសចរណ៍ ដែលជាអ្នកផ្តួចផ្តើម រៀបចំកម្មវិធីនេះបាន មានប្រសាសន៍ថា លោកមានបំណង់ចងឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិបានស្គាល់ពីលក្ខណៈពិសេស និងទេសភាព ធម្មជាតិ ប្រៀបដូចជាឋានសួគ៌ នៅលើរមនីយដ្ឋាន ឋានសួគ៌បូកគោ។

លោកថា “ឧទ្យាជាតិព្រះមុនីវង្សបូកគោ មានទេសភាពស្រស់ស្អាត មានអាថ៌​​​កំបាំងច្រើន ដូចជាផ្កាបំពង់​​​ក្រឡោម និងមានអ្វីៗជាច្រើននៅមិនទាន់រុករក​​ឃើញនៅឡើយ...ខ្ញុំចង់ឱ្យអ្នកសារព័ត៌​​​មានបញ្ជ្រាបអ្វីដែលមើល​​​ឃើញថាល្អ ពីរមនីយដ្ឋានដ៏ល្អឯក របស់ខ្មែរយើង ទៅដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទាំងអស់ ដែលចូលចិត្តធ្វើដំណើរ កម្សាន្ត”។

រមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងស្ថិត នៅក្នុងឧទ្យានជាតិព្រះមុនីវង្ស ដែលមានទំហំ ១៤ម៉ឺនហិកតា ហុំ ព័ត៌ដោយ ភ្នំ-ព្រៃឈើ និង មានចម្ងាយ ៤៥គីឡូមែត្រ ពីទីរួមខេត្តកំពត ។ វាត្រូវបានកសាងឡើង តាំងពីសម័យ អនានិគមបារាំង នាសតវត្សទី១៩ ហើយក្រោយមក ក្នុងសម័យសង្គមរាស្រ្តនិយម ក៏បានក្លាយជាដំណាក់សម្រាក លម្ហែ ព្រះកាយ របស់ព្រះបាទព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ក្នុងព្រះរាជដំណាក់ ស្លាខ្មៅ។ លុះក្នុង សម័យខ្មែរក្រហម រមណីយដ្ឋាននេះ ត្រូវបានខូចខាតស្ទើតែទាំងស្រុង ដោយសារសង្រ្គាម ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋា ភិបាល បានអនុញ្ញាតឱ្យលោកឧកញ៉ា សុខ គង់ ធ្វើការអភិវឌ្ឍន៍ តំបន់នេះ ឱ្យក្លាយជារមណ៍ដ្ឋានល្អឯកមួយដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter