. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
កប៉ាល់ទេសចរបាហាម៉ា នាំភ្ញៀវទេសចរណ៍ ចំនួន ៥៦៤នាក់ ចូលមកទស្សនាកំសាន្ត ក្នុងក្រុងព្រះសីហនុ
April 05, 2014 (10:40:39) [ 1338 ]
 
 
កប៉ាល់ទេសចរ​បាហាម៉ា ១គ្រឿង បាននាំភ្ញៀវទេសចរ​ចំនួន​៥៦៤នាក់ សើ្មនឹង​២២សញ្ជាតិ ចូល​មក​ទេសនា​កម្សាន្ត នៅក្រុង​ព្រះសី​ហនុ។

មន្រ្តីប៉ុស្តិ៍នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំច្រកទ្វារ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានមាន​ប្រសាសន៍​ឱ្យដឹង​ថា នៅព្រឹក​ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤ វេលា​ម៉ោង​៨និង៣០ នាទី មានកប៉ាល់​ទេសចរ​សញ្ជាតិ​បាហាម៉ា ឈ្មោះ CRYSTAL SYMPHONY ១គ្រឿង​បាន​ចូលចត​នៅកំពង់​ផែស្វយ័ត ក្រុង​ព្រះសីហនុ ដែល​ដឹក​នាំភ្ញៀវ​ទេស​ចរណ៍ អន្តរជាតិ​ចំនួន​៥៦៤​នាក់​ស្រី៣១៦ សើ្មនឹង ២២ សញ្ជាតិមក​ពីទ្វីប​អាមេរិក អ៊ឺរ៉ុប និង​អាស៊ី ដែល​ក្នុងនោះ​អ្វីដែល ចាប់​អារម្មណ៍​ជាងគេ គឺភ្ញៀវ​ទេសចរ​សញ្ជាតិ​អាមេរិក ដែលមាន​ចំនួន​ច្រើន​ជាងគេ​រហូតដល់​ទៅ ៣១៥នាក់ ។

ចំពោះ​អ្នកភ្ញៀវ​ទេសចរណ៍​ទាំងនេះ​បន្ទាប់​ពីកប៉ាល់ បាន​ចូលចត​នៅកំពង់ផែ​ហើយ ក៏បាន​បន្ត​ដំណើរ តាមរយៈ រថយន្ត​ក្រុងធំៗបន្ត​ដំណើរ​មកទស្សនា​កំសាន្ត ក្នុងក្រុង​ព្រះសីហនុ​បន្ត​ទៀត​ដោយភ្ញៀវ​ខ្លះទស្សនា​តំបន់ឆ្នេរ ដ៏ ស្រស់ស្អាត ដែល​មានខ្សាច់​សក្បុស​ជាមួយ​នឹងទឹក​សមុទ្រខៀវ​ស្រងាត់ គួរឱ្យចង់​ងូតមួយ​ចំនួនទៀត​ទស្សនា ទីក្រុងទេសចរ​ចំណាស់​មួយនេះ ព្រម​ទាំងបាន​ទិញវត្ថុ​អនុស្សាវ​រីយ៍កំដរ​ដៃផងដែរ ។​

លោកវរ​សេនីយ៍ឯក ស៊ាង ឡេង ប្រធានច្រក​ទ្វារនគរបាល​អន្តោប្រវេសន៍​កំពង់ផែ បានបញ្ជាក់ថា ដើម្បី​លើក ស្ទួយវិស័យទេសចរ​ក្នុងការបើក​ចំហជើង មេឃដែល​ជាកម្មវិធី​នយោបាយ​របស់ រាជ​រដ្ឋាភិបាល នៃព្រះរាជា​ណា ចក្រកម្ពុជា ដែលមាន​សម្តេចតេជោ ហ៊ុន សែន​ជាប្រមុខដឹកនាំ ខណៈ​ដែលកប៉ាល់​ទេសចរនេះបាន​ធ្វើដំ​ណើរមក​ដល់ រូបលោក​បាន​ដឹកនាំ​ក្រុមការ​ងារតាម​រយៈទូកតូចៗ ឡើងទៅ​កប៉ាល់​ដែលចត​នៅ​លំហរ​សមុទ្រមុនចូល ចត​នៅកំពង់ផែ​បានជួយ​សម្របសម្រួល​ត្រួតពិនិត្យ​ឯកសារ និងវាយត្រា ក្នុងន័យ​សម្រួល​ការងារឱ្យបាន ឆាប់រហ័យ ព្រោះ​ភ្ញៀវ​ទាំងនេះចូល​មក​ទស្សនា មានរយៈ​ពេលខ្លី​ទម្រាំកប៉ាល់​ចូល​ចត​ស្រួលបួល ក្រុម​ការងារ​របស់ លោកបាន​សម្រេចការងារ​បានមួយ​ចំនួនធំទៅហើយ ។

លោកប្រធានច្រកទ្វារ ក៏បានបន្ថែមថា កប៉ាល់ទេសចរមួយនេះនឹងធ្វើដំណើរចាកចេញវិញ នៅវេលាម៉ោង ២២ និង០០នាទីយប់នេះ ។ គួរបញ្ជាក់ថាកប៉ាល់ទេសចរនេះ មានបណ្តោយប្រវែង ២៣៨ ម៉ែត្រ ទទឹងប្រវែង ៣០,១៨ ម៉ែត្រជម្រៅ ៧,៥៩ម៉ែត្រមាន​ក្រុមនាវិក​បម្រើការ​ងារចំនួន ៥៤៧នាក់ ស្រី១៣០នាក់ ស្មើនិង ៤៧សញ្ជាតិ។ កប៉ាល់ ទេសចរ​នេះទើប​តែធ្វើដំណើរមកពី​ប្រទេសថៃ បន្ទាប់ពីចូល​ចត​នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា វេលា​ម៉ោង ០៨និង​៣០ព្រឹកនេះ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​យប់នេះបន្តទៀត ៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter