. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
អាជ្ញាធរអប្សរា ចាប់ផ្តើមដកដើមឈើដែលងាប់ យកមកកែច្នៃ សម្រាប់អភិរក្ស ប្រាសាទ
April 02, 2014 (13:41:22) [ 1292 ]
 
 
រហូតមកដល់​ពេលនេះ អាជ្ញាធរ​អប្សរាបានសំរេច​ដក​ដើមឈើ​ដែល​ងាប់ នៅក្នុង​បារាយណ៍​នាគព័ន្ធ ឬ​បារាយណ៍​ខាងជើង ចំនួន​ជាង ២០ ដើម នៅ​ជំហាន​ទី​១ ក្នុង​ចំនួន​ដើមឈើ ជាង ៤០០ ដើម ដើម្បី​យកមក​កែច្នៃ​ប្រើប្រាស់ សំរាប់​អភិរក្ស​តំបន់​ប្រាសាទ ដូចជា ធ្វើ​ជណ្តើរ ធ្វើ​បន្ទា ក្នុងការ​ជួសជុល​ប្រាសាទ​។​
​ ​
​លោក​ហង់ ពៅ អគ្គនាយករងអាជ្ញាធរ​អប្សរាទទួលបន្ទុក​គ្រប់គ្រង​ទឹកបាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ដើមឈើ​ដែល​ងាប់ នៅ​បារាយណ៍​នាគព័ន្ធ ឬ​បារាយណ៍​ខាងជើង ចំនួន ៤០១ ដើម កាលពីពេល​កន្លងទៅ ឥឡូវ អាជ្ញាធរ​អប្សរាបានសំរេច​ដក​ដើមឈើ ដែល​ងាប់​នោះ​ចេញ បាន​ចំនួន​ជាង ២០ ដើម រួចហើយ ដើម្បី​យកមក​អភិរក្ស​ប្រា សាទ​។​
​ ​
​លោក​ហង់ ពៅ បាន​និយាយទៀតថា ដើមឈើ​ដែល​សល់ អាជ្ញាធរ​អប្សរា នឹង​ដក​នៅក្នុង​ជំហាន​បន្តបន្ទាប់ ដើម្បី​យកមកប្រើ​ប្រាស់ អភិរក្ស​ប្រាសាទ ក៏ដូចជា ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត ដើម្បីឱ្យ​ពួកគាត់យកទៅ​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ​។​
​ ​
​លោក​បាន​និយាយថា បារាយណ៍​នាគព័ន្ធ ឬ​បារាយណ៍​ខាងជើង អាជ្ញាធរ​អប្សរា បាន​បូមទឹក​បញ្ចូល នាពេល​រដូវ វស្សា កន្លងទៅ ដោយ​មិន​បានធ្វើ​ទំនប់ ទប់ទឹក និង​កំផែង​ថ្មី​នោះទេ គឺ​ទំនប់ និង​កំផែង បាន​បន្សល់ទុក តាំងពី​សម័យបុរាណ​មក គឺ​មានន័យថា មាន​បន្សល់ទុក តាំងពី​ចុង​សតវត្សរ៍​ទី​១២ដើម​សតវត្សរ៍​ទី​១៣ ដែល​កសាងឡើង ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មកម្ល៉េះ​។​

​កាលពីពេល​រដូវប្រាំង ប៉ុន្មាន​ខែ​ជាប់ៗ​គ្នា មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​ទឹក​ជុំវិញ​ប្រាសាទនាគព័ន្ធ រាប់រយ​ហិកតា ត្រូវបាន​សំលាប់​ដើមឈើ រាប់រយ​រាប់ពាន់​ដើម​។​
​ ​
​ក្រោយពី​ការ​ងាប់​ដើមឈើ​ហើយ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ កាលពីពេល​កន្លងទៅ លោក​ហង់ ពៅ បាន​បកស្រា យ​ថា បារាយណ៍​នាគព័ន្ធ ឬក៏​បារាយណ៍​ខាងជើង ត្រូវ បាន​អាជ្ញាធរ​អប្សរា បូមទឹក​បញ្ចូល ដើម្បី​ស្តុក​ទឹក នៅក្នុង​បារាយណ៍ ជុំវិញ​ប្រាសាទ នាគព័ន្ធ​។ ការបញ្ចូល​ទឹក​គឺ ដើម្បី​សំលាប់​ដើមឈើ ហើយ​រៀបចំ​បារាយណ៍​នេះ​ឡើងវិញ ឱ្យ​ដូច​នៅ​ពី​អតីតកាល​។​
​ ​
បារាយណ៍​ខាងជើង និង​បរិវេណ​ប្រាសាទនាគព័ន្ធ​ផង មាន​បរិមាណ​ទំហំ សរុប ៩០០ ម៉ែត្រការ៉េ គុណ​នឹង ៣.៥០០ ម៉ែត្រការ៉េ​។ ប៉ុន្តែ​ក្នុង​ចំនួន​នោះ ផ្ទៃដី​បរិវេណ​ប្រាសាទ នាគព័ន្ធ មាន​ចំនួន ២៨០ ម៉ែត្រការ៉េគុណ​នឹង ២៨០ ម៉ែត្រគឺ​នៅសល់​ប៉ុន្មាន ជា​ផ្ទៃដី​បារាយណ៍​ទាំងអស់​។​

​ដើមឈើ​ដែល​ងាប់ នៅក្នុង​បារាយណ៍​នោះ មាន ២ប្រភេទ​គឺ​៖ ទី​១.​ដើមឈើ​ជា​ប្រភេទ​ព្រៃ​ល្បោះ និង​ទី​២.​ជា​ប្រភេទ​ដើមឈើ​តូចធំ មានមុខ​កាត់​ចាប់ពី ១​តឹក​ដល់​៥​តឹក ហើយ​ជា​ឈើ​ប្រភេទ​ត្រាច និង​ត្បែង មាន​ចំនួន​សរុប ៤០១ដើម​។ ដើមឈើ​ដែល​ប្រើប្រាស់​បាន ជាង ៤០០ ដើម អាជ្ញាធរ​អប្សរានិយាយថា នឹង​ដកយក​មកប្រើប្រាស់បំរើ​អភិរក្ស​ប្រា សាទ និង​ផ្តល់ជូន​ប្រជាជន នៅតាម​ជំហានៗ​។​

​ដោយឡែក ផ្លូវ​ចូលទៅ​កាន់​ប្រាសាទនាគព័ន្ធ នឹងមាន​ការដាំ​ដើមឈើ​ឡើងវិញជា​ប្រភេទ​ព្រៃ​លិច​ទឹកអម​សងខាង​ផ្លូវ ដើម្បីឱ្យ​តាម​បណ្តោយ​ផ្លូវ ចូលទៅ​កាន់​ប្រាសាទ ក្លាយទៅជា​ធម្មតា​ពណ៌​បៃតង​។​

​លោក​ហង់ ពៅ និយាយ​កាលនោះ​ថា ឈ្មោះថា បារាយណ៍ ត្រូវតែ​មានទឹក​។ ទឹក​ក្នុង​បារាយណ៍ សំរាប់​យកមក​ចិញ្ចឹម​ខ្សាច់ នៅ​បាត​ប្រាសាទនាគព័ន្ធ ជាពិសេស អាជ្ញាធរ​អប្សរា នឹង​រៀបចំ​បារាយណ៍​នេះ ឱ្យទៅជា​បារាយណ៍​ធម្មជាតិ ដូច​ពី​កាលសម័យ​ដើម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter