. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
សេវាបង្ហោះបាឡុង នៅខេត្ដសៀមរាប បានដំណើរការ ឡើងវិញ
January 15, 2014 (11:11:32) [ 1242 ]
 
 
សេវាកម្ម​ដឹក​ភ្ញៀវទេសចរ ទៅលើ​លំហ​អាកាស តាមរយៈ​ការ​បង្ហោះ​បា​ឡុង បានចាប់ផ្តើម​ដំណើរការ​ជាថ្មី​ឡើងវិញ​ហើយ បន្ទាប់ពី​សេវាកម្ម​នេះ បាន​បិទ​ម្ដង​រួចមក ហើយ ដោយ​អតីត អភិបាលខេត្ដ​សៀមរាប លោក​ស៊ូ ភិរិន្ទ ដោយសារតែ​បា​ឡុង​នេះ គ្មាន​សុវត្ថិភាព ហើយ​បាន​ធ្លាក់ បណ្ដាលឱ្យ​របួស​ភ្ញៀវទេសចរ ជាច្រើន​នាក់​។

បា​ឡុង​នេះ គឺជា​របស់​ក្រុមហ៊ុន​មួយ ដែល​រកស៊ី​ដាក់​ភ្ញៀវទេសច ទៅលើ​អាកាស ដើម្បី​ទស្សនា ទីក្រុង​សៀមរាប និង​មាន​ទីតាំង​ហោះ និង​ចុះចត ស្ថិតនៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ បា​ឡុង​នេះ បាន​ហោះ​ឡើងលើ​បាន គឺ​ដោយសារ​ប្រើ​ភ្លើង​ហ្គាស​។

​គេ​បានឃើញ​បា​ឡុង​នេះ ហោះ​ជាថ្មី នាពេល​ប៉ុន្មាន​ថ្ងៃ ជាប់ៗ​គ្នា​នេះ ហើយ​ភាគច្រើន គឺ​ហោះ​ដឹក​ភ្ញៀវទេសចរ នៅពេល​ល្ងាច ដែល​អាចធ្វើឱ្យ​មនុស្សម្នា​ទូទៅ មើលឃើញ​យ៉ាងច្បាស់ អំពី​បា​ឡុង ហោះ និង​ចុះចត​។ គេ​មិនដឹងថា ក្រុមហ៊ុន​បង្ហោះ​បា​ឡុង​នេះ មាន​អាជ្ញាប័ណ្ណ ឬ​យ៉ាងណា​នោះទេ ព្រោះថា មិនមាន​មន្ដ្រី​អាជ្ញាធរ​ណា​ម្នាក់ ហ៊ាន​អះ អាងថា មានច្បាប់ ឬ​មិនមាន​នោះទេ ព្រោះ​បា​ឡុង​នេះ ជា​របស់​ក្រុមហ៊ុន​អ្នកធំ​ម្នាក់​។​

គេ​នៅ​ចាំបាន​ថា កាលពី​លោក ស៊ូ ភិរិន្ទ នៅ​ធ្វើជា​អភិបាលខេត្ដ​សៀមរាប លោក​បាន​បិទ​ក្រុមហ៊ុន បង្ហោះ​បា​ឡុង​នេះ ម្ដង​រួចមកហើយ ដោយ​មិនឱ្យ​ដឹក​ភ្ញៀវទេសចរ​ពី​ដី ឡើង​នៅលើ​អាកាស ហើយ​រេ​ចុះឡើង ដើម្បី​ទស្សនា​ទីក្រុង​សៀមរាប ព្រោះថា ការបិទ​នោះ ដោយសារតែ​បា​ឡុង បាន​ធ្លាក់ ម្ដង​ជា​ពីរដង បណ្ដាលឱ្យ​ភ្ញៀវទេសចរ រងរបួស​ជាច្រើន​នាក់​។ ការបិទ​សេវាកម្ម​បង្ហោះ​បា​ឡុង​នេះ គឺ​បាន​ធ្វើឡើង ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ មិន​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារតែ​បា​ឡុង មិនមាន​សុវត្ថិភាព ក្នុងការ​ហោះហើរ​។​

​ប៉ុន្ដែ​រយៈពេល​មួយ​សបា្ដហ៍ កន្លងទៅនេះ បា​ឡុង បានចាប់ផ្តើម​ហោះហើរ​ជាថ្មី ចេញពី​ចំណុច​សង្កាត់​ជ្រាវ ដោយ​ដឹក​ភ្ញៀវទេសចរ ឡើង​ទៅលើ​អាកាស ដែលជា​ការហោះ ហើរ​ជាថ្មី​ឡើងវិញ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter