. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
វិថី​មហា​សមុទ្រ​​អាត្លង់ទិច​ដ៏​ស្រស់​ស្អាត​​​​ គ្មាន​ពីរ​លើ​លោក! (វីដេអូ)
January 08, 2014 (09:45:03) [ 1292 ]
 
 
ឆ្នាំ​២០០៥​ ​​​វិថី​​មហា​សមុទ្រ​អាត្លង់ទិច​ (the Atlantic Ocean Road) ​​​​​​បាន​ជាប់​ឈ្មោះ​ជា​​​សំណង់​ដ៏​ល្អ​ឯក ​ប្រចាំ​ឆ្នាំ​​របស់​ប្រទេស​ន័រវែស។​ ​ផ្លូវ​នេះ​ជា​ទិសដៅ ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ យ៉ាង​សំខាន់​​​​ ដែល​ត​ភ្ជាប់​​រវាង​ក្រុង​ពីរ ​​របស់​ប្រទេស​ន័រវែស​គឺ​ Kristiansund និង​ Molde។ ​ទីក្រុង​ទាំង​ពីរ​នេះ​គឺ​​​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​មាន​ប្រជាជន​ច្រើន​រស់​នៅ។

វិថី​នេះ​មាន​​បណ្ដោយ​​ប្រមាណ​ ៨,៣​គីឡូម៉ែត្រ​​​ដែល​ត្រូវ​សាងសង់​ឡើង​ដោយ​​​ភ្ជាប់​​កោះ​តូច​ៗ​ជា​ច្រើន​នៅ​ក្នុង​​សមុទ្រ​ន័រវែស។​ ​​ស្ពាន​ដែល​វែង​​ និង​ល្បី​ថា​ ស្រស់​ស្អាត​ជាង​គេ​​គឺ​​ស្ពាន​ Storseisundet មាន​ប្រវែង​ប្រមាណ​ ​២៦០​ម៉ែត្រ។ ​

សូម​ចុច​អាន៖ ទីក្រុង​តូច​ៗ​ទាំង​ ១០ របស់​អ៊ីតាលី​​ដែល​គួរ​ឲ្យ​ចង់​ទៅ​លេង​

​ថ្វីត្បិត​តែ​​វិថី​នេះ​ មាន​ចម្ងាយ​ខ្លី​ តែ​​​​សម្រស់​ដ៏​ល្អ​ឯក​​​​របស់​វា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់​ឱ្យ​ទៅ​ទស្សនា​តំបន់​កម្សាន្ត​​​មួយ​នេះ។ ​​ដូច​ដែល​មិត្ត​អ្នក​អាន​​​បាន​ឃើញ​ស្រាប់​ ​បើ​យើង​ទស្សនា​ពី​​ខាង​លើ​ គឺ​វិថី​នេះ​បាន​​​ភ្ជាប់​​​កោះ​ដ៏​តូច​ៗ ​​​​ប្រៀប​ដូច​ជា​​វិថី​នេះ​​​ត្រូវ​បាន​សាងសង់​ឡើង​​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិច​មួយ​ដែល​មាន​កោះ​រាប់​សិប​អីចឹង។​ អ្នក​ទេសចរ​អាច​​មើល​ទិដ្ឋភាព ​​នៃ​​​មហា​សមុទ្រ​ដ៏​​ធំធេង​ និង​ខៀវ​ស្រងាត់​​ដ៏​គួរ​ឱ្យ​គយគន់។ ​

ចង់​ដឹង​ថា ​​វា​មាន​សម្រស់​​ស្អាត​ប៉ុណ្ណា​ សូម​ទស្សនា​រូបភាព​ និង​វីដេអូ​ខាង​ក្រោម៖
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter