. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
សៀម​រាប​ទទួល​បាន ​ភ្ញៀវ​ទេសចរណ៍​ ជិត​៩ម៉ឺន​នាក់ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សាកល​
January 03, 2014 (03:06:11) [ 1149 ]
 
 
យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​ ​​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សាកល​​មាន​​ជិត​ ៩ ម៉ឺន​​នាក់​។​ នេះ​បើ​យោង​​​តួ​លេខ​របស់​​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​។

លោក ង៉ូវ​ សេង​កាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​ បាន​ថ្លែង​ថា​ ក្នុង​រយៈ​ពេល​៣ ថ្ងៃ​ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​៣០-៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ដល់​ថ្ងៃ​ទី​ ១ ខែ​មក​រា ឆ្នាំ​២០១៤ ​មានភ្ញៀវ​ទេសចរណ៍​​ចំនួន ៨៧១៥០ នាក់​ ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប​។​ ការ​កើន​ឡើង​នេះ​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​មុន ក្នុង​ថ្ងៃ​ឆ្លង​ដូច​គ្នា​ មាន​​ជាង​ ២​ម៉ឺន​នាក់។

​ទោះ​យ៉ាង​​ណា​ លោក​ ប៊ុន​ ថារិទ្ធិ អភិបាល​​រង​ខេត្ត​ សៀមរាប​ បាន​មាន​ប្រសាសន៍​ ដែរ​ថា​ ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរណ៍​នេះ​ ដោយ​សារ​ខេត្ត​សៀម​រាប សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ ជា​ពិសេស​បញ្ហា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ល្អ​ ។លោក​បាន​​បន្ថែម​ថា​៖​ “នេះ​គឺ​ជា​តួលេខ​សម​ស្រប​ជា​ទី​​បំផុត​។​ម្យ៉ាង​តម្លៃ​ផ្ទះ​​សំណាក់​ក៏​មិន​មាន​ឡើង​ថ្លៃ​នោះ​ដែរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សាកល​កន្លង​មក​នេះ​”​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 79 នាក់
  Flag Counter
Flag Counter