. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ការលក់ដូរ​នៅមុខ​ ប្រាសាទតាព្រហ្ម​ បាត់​សណ្តាប់ធ្នាប់ និង​រំខាន​ភ្ញៀវ​
January 01, 2014 (08:43:33) [ 1230 ]
 
 
ការលក់​ចល័ត​នៅមុខ​ប្រាសាទតាព្រហ្ម​ ដែលជា​ប្រាសាទបុរាណ​ខ្មែរ​មានការ​ទាក់ទាញ​បំផុត​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​នាពេល​បច្ចុប្បន្ន​កំពុងតែ​បាត់​ភាព​សណ្តាប់ធ្នាប់ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​ និង​បរទេស ។​
​ ​
​ភាព​អានាធិបតេយ្យ​នេះ​កើតចេញពី​ក្មេង និង​មនុស្ស​ចាស់​បាន​លក់ដូរ​រ​ញេ​រ​ញៃ​ពេញមុខ​ប្រាសាទតាព្រហ្ម ជា​ពិសេស​អ្នកលក់ដូរ​អនុស្សា​វ​រី​យ៏​ពពាក់ពពូន​គ្នា​ប្រជែង​គ្នា​ដេញ​ដណ្ដើម​គ្នា​លក់​ឱ្យ​ភ្ញៀវទេសចរ ដោយ​បង្ខំ​ថែម​ទៀតផង​។​
​ ​
​អ្នកលក់ដូរ​ទាំងនោះ​បាន​កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាក់​មិន​ចាប់អារម្មណ៍​កែលំអ​ទេ​។ ប៉ុន្ដែ​គេ​បានដឹងថា អ្នកលក់ដូរ​ទាំងនោះ​មុន​ធ្វើបែបនេះ​គឺមាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​នគរបាល​បេតិកភណ្ឌ​ជាតិ​ដែល​ឈរជើង​តាម​គោលដៅ​ប្រាសាទ​ទាំងនោះ​។​
​ ​
​ប្រភព​មួយ​បាន​បញ្ជាក់ថា មាន​អ្នកលក់​ខ្លះ​ត្រូវបាន​នគរបាល​បេតិកភណ្ឌ​ដេញចាប់​រត់​ធ្លាក់​វាលស្រែ​,​ រត់​ចូល​ព្រៃ ដោយ សារ​ក្រុម​ក្មេង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏​មិន​ស្គាល់​នគរបាល​របស់គេ​។ ប៉ុន្ដែ​បើ​ពួកក្មេង​លក់ដូរ​ទាំងនោះ​ស្គាល់​នគរបាល​ប្រចាំការ​នៅ​ទីនោះ ពួកគេ​មាន​សិទ្ធិ​លក់ដូរ​យ៉ាង​អានាធិបតេយ្យ​។​
​ ​
​ក្រៅពី​អ្នកលក់ដូរ​ប្រដេញ​ភ្ញៀវទេសចរ​ខាងលើ​នៅមុខ​ប្រាសាទ មាន​អ្នក់លក់​ខ្លះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អនុញ្ញាត ឱ្យចូល​លក់​ដល់​ក្នុង​ប្រាសាទ​ថែមទៀត​ផង​។ ការលក់ដូរ​បែបនេះ វា​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ ហើយ​ភ្ញៀវ​ទេសចរ​បាន​រិះគន់​ចំពោះ​ការរំខាន​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំងណាស់​។​
​ ​
​ម​គ្គុ​ទ្ទេស​ក៏​ទេសចរ​ណ៏​មួយរូប​បាន​និយាយថា ភ្ញៀវទេសចរ គេ​មិន​ចង់​ទិញ​វត្ថុ​អនុ​ស្សាវ​រី​យ៏​បែប​អានាធិបតេយ្យ​អញ្ចឹង ទេ គឺ​ភ្ញៀវ​គេ​ចូលទៅ​ទិញ​វត្ថុ​អនុស្សា​វ​រី​យ៏ នៅពេលណា​ដែល​ទំនេរ ហើយ​ប្រើពេល​តែមួយ​ថ្ងៃ​ចុងក្រោយ បន្ទាប់​គេ​ចាក​ចេញពីតំបន់​ទេសចរ​។ ការលក់ដូរ​បែបនេះ​ធ្វើឱ្យ​ភ្ញៀវ​រាងចាល​ទៅវិញ​ទេ ព្រោះ​ភ្ញៀវ​គេ​ធុញទ្រាន់​។​ ក្រុម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរ​ណ៏បញ្ជាក់ថា បើ​ធ្វើឱ្យ​ភ្ញៀវ​ចាប់​អារ​ម្មណ៏ ហើយ​ចូល​ចិ​ត្ដ​គេ​នឹង​មកលេង​សៀមរាប​ម្ដង​ហើយ​ម្ដងទៀត ដោយ​មិន​ធុញទ្រាន់​។​
​ ​
​ប៉ុន្ដែ​អ្នក​នាំ​ភ្ញៀវ​ខាងលើ បញ្ជាក់ថាការបង្ខំ​ភ្ញៀវ​ឱ្យ​ទិញ​របស់ខ្លួន​ដែល​ភ្ញៀវ​មិន​ពេញចិត្ដ ពួក​ភ្ញៀវ​រឹតតែ​ធុញ ហើ យ​ពួក គេ​មិនទាន់​ចូលទៅ​ដល់​ក្នុង​ប្រាសាទ​ផង ត្រូវ​អ្នកលក់​ស្ទាក់​មុខ ស្ទាក់​ក្រោយ​បង្ខំ​ឱ្យ​ភ្ញៀវ​ទិញ​ទៅវិញ​។ សកម្មភាព​នេះដែរ សូម្បីតែ​ភ្ញៀវ​ខ្មែរ ហើយ​យើង​ក៏​គេ​ធុញទ្រាន់ ហើយ​ប្រហែលជា​ស្ដី​មិន​សំចៃមាត់​ទៅ​អ្នកលក់ដូរ​ទាំងនោះ​វិញ​ជាក់​ជាពុំខាន​ឡើ យ​។​
​ ​
​អ្នក​នាំ​ភ្ញៀវ​ដដែល​នោះ បន្ដថាករណី​នៅ​ប្រាសាទវា​ជា​រឿង​មួយ​ត្រូវតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​កុំ​បណ្ដោ​យ​ ឱ្យ​កើតមាន​ដូចជា​នៅ បឹង​ទន្លេសាបអី​ដែល​តំបន់​នោះ​បង្ក្រាប​មិនបាន​ឡើយ ព្រោះ​កើតមាន​រាប់​ឆ្នាំ​មកហើយ​។ នៅឯ ទន្លេ​គឺ​ក្មេង​ចាស់​ប្រុស​ស្រី បាន​ជិះ​ចានដែក​, ជិះទូក​, ​ជិះ​កាណូត ដេញ​សុំទាន​ពី​ភ្ញៀវទេសចរ ហើយ​ថែមទាំង​គំរាម​សុំ​ភ្ញៀវ​ឱ្យ​ពួក គេ​ភ័យខ្លាច​ថែម​ទៀតផង​។ មានពេលខ្លះ​នៅឯ​ទន្លេ​អ្នកសុំទាន​យក​ពស់​មក​ពាក់​ក ធ្វើឱ្យ​ភ្ញៀវ​ខ្លាច​ក៏​ឱ្យ​លុយ​ទៅ​អ្នកសុំទាន​នោះ ​ទើប​ពួកគេ​ចាកចេញ​។​
​ ​
​ម​គ្គុ​ទ្ទេស​ក៏លើកឡើងថាវាសនា​នៅ​ប្រាសាទតាព្រហ្មនិង​ប្រាសាទ​ផ្សេងទៀត​វា​មិន​ខុសនឹង​សកម្មភាព​នៅ ឯ​ទន្លេ​សាប ​នោះឡើយ​។ ម​គ្គុ​ទ្ទេស​ក៏​សំណូមពរ​ឱ្យមាន​ការដោះស្រាយ​ជា​បន្ទន់​ផង កុំ​បណ្ដោយ​តទៅទៀត​។ ពួកគេ​ក៏បាន​សំណូមពរ​ឱ្យ លោក​ថោង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរ​ណ៏​ពិនិត្យមើល​ផង​ករណីនេះ​ប្រហែលជា​លោក​រដ្ឋមន្ដ្រី​មិនដឹង​ហើយ​មិនមាន​នរណា​រាយ​ការ​ណ៏​ជូន​លោក​ទេ​មើលទៅ​។ ការ​បណ្ដែតបណ្ដោយ​បែបនេះ​ប្រយ័ត្ន​ខុសពី​នយោបាយ​ទេសចរណ៍ ដែល​ហៅថា ទីក្រុង​ស្អាត​,​រមណីយដ្ឋាន​ស្អាត​,​សេវា​ល្អ រឺ​ពាក្យ​ថា កម្ពុជា​ព្រះរាជា​អច្ឆរិយៈ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter