. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
ទេសចរ​ទៅលេង​ ប្រាសាទ​សំបូរ​ព្រៃគុហ៍​ នឹង​កើនឡើង​ ក្រោយពេល ​ផ្លូវ​សាងសង់​រួច
December 27, 2013 (02:34:32) [ 1171 ]
 
 
ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន ប្រាសាទ​សំបូរ​ព្រៃគុហ៍ ខេត្តកំពង់ធំ នឹងមាន​ចំនួន​កើនឡើង​ខ្លាំង នៅក្រោយ​ពេលដែល​គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ចូល​ទៅដល់​ប្រាសាទ​នេះ​ប្រវែង ២៨ គីឡូម៉ែត្រ​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០១៤​ខាងមុខនេះ​។​

​លោក សេង អាន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកំពង់ធំ មានប្រសាសន៍ថា សម្រាប់​ភ្ញៀវ​ទេសចរដែល​ចូលមក​ទស្សនា​នៅក្នុង​តំបន់​រមនីយដ្ឋាន ប្រាសាទ​សំបូរ​ព្រៃគុហ៍ ខេត្តកំពង់ធំ​នេះ ក្នុង​មួយថ្ងៃ​គឺមាន​ប្រហែល​ជាង ១០០ នាក់​។ លោក​បន្តថា​នៅក្រោយ​ពេលដែល​គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ប្រាសាទ​នេះ ត្រូវបាន​ស្ថាបនា​រួចរាល់​ហើយ​នោះ គឺ​លោក​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចំនួន​ប្រហែល​ជាង ៤០០ នាក់​ក្នុង​មួយថ្ងៃ នឹង​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​នេះ​ជាក់​ជាមិនខាន​។​

ចំណែកឯ​លោក សុខ សុគន្ធ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផែនការ​នៃ​ក្រសួង ទេសចរណ៍ និង​ជា​ប្រធាន​គម្រោង​លើក កម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ សម្រាប់​ពលរដ្ឋ​ក្រីក្រ នៅ​ភាគ​កណ្ដាល​ប្រទេស​កម្ពុជា​បាន​លើ​ឡើង​ថា យោងតាម​ការ ព្យាករណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​រមនី​យ​ដ្ឋា​ន​ប្រាសាទ​សំបូរ​ព្រៃគុហ៍ គឺ​នឹងមាន​ចំនួន​ប្រមាណ​ជាង ១៥ ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។​

​ការព្យាករណ៍​នេះ​ត្រូវបាន​លោក អះអាងថា ភ្ញៀវទេសចរ​នឹង​កាន់​តែមាន​ភាពងាយ ស្រួល​ជាង​មុន ដោយហេតុថា គម្រោង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពី​ផ្លូវជាតិ​លេខ ៦ ចូលមក​ប្រាសាទ​គឺ​កំពុងតែ​ស្ថាបនា​ជិត​រួចរាល់​ហើយ​។ ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​អាច​ស្នាក់​នៅក្នុង​សហគមន៍​នេះ​បាន តាមរយៈ​ផ្ទះ​សហគមន៍ ដែល​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ចំនួន ៧ ជុំវិញ​ប្រាសាទ​នេះ​ផងដែរ​។​

បញ្ហា​ផ្លូវ​ចូលមក​ប្រាសាទ​គឺជា​ក្ដីកង្វល់​មួយ​របស់​អ្នកទេសចរ​ដែល​ចង់​ចូលមក​ទស្សនា​នៅ តំបន់​រមនីយដ្ឋាន ប្រាសាទ​សំបូរ​ព្រៃគុហ៍ នេះ​។ នេះ​គឺជា​កា​លើកឡើង​របស់លោក ធៀ​ម លី មេឃុំ​សំបូរ ស្រុក​សំបូរ ដោយ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​រួចរាល់​នោះ ចំនួន​ភ្ញៀវទេសចរ​នឹង​កាន់តែ​ច្រើនឡើងៗ​ទៀត នឹង​ចូលមក​ទស្សនា​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​នេះ​។​

គួរ​បញ្ជាក់ថា គម្រោង​សាងសង់​ផ្លូវ​ចូល​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ប្រវែង ២៨ គីឡូម៉ែត្រ ដែល​ភ្ជាប់​ពី​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ទៅ​ផ្លូវជាតិ​លេខ​៦ នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ នឹង​បង្កើន​លទ្ធ​ផាព​ទីផ្សារ និង​សេវា​សង្គម​តាមរយៈ​ការ សាងសង់​ផ្លូវ​ជនបទ​ប្រវែង ៥០៥,៤ គីឡូម៉ែត្រ​នៅក្នុង​ខេត្ត​ចំនួន ៧ ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter