. . . . . .
.
ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤

.
សក្តានុ​ពល​ទេស​ចរណ៍​ នៅ​កម្ពុជាកំពុង​ទាក់​ទាញ ​ភ្ញៀវ​ទេស​ចរ​​សិង្ហ​បុរី
December 14, 2013 (07:16:42) [ 1159 ]
 
 
អាស្រ័យ​ដោយ​ទំនាក់​ទំនង និង​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​រភាគី​កម្ពុជា-សិង្ហ​បុរី កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​នោះ​ភ្ញៀវ​ទេស​ចរ​សិង្ហ​បុរី​ បាន​ចូល​មក​ទស្សនា​​ប្រទេសកម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ជាក់ស្តែង​​ឆ្នាំ​២០១២ ​កម្ពុជា​ទទួល​បាន​​ភ្ញៀវ​ទេស​ចរ​សិង្ហ​បុរី​ ប្រមាណ​២៤.២៨៤​នាក់ ​ហើយ​បើ​គិត​មក​ដល់​ខែ​តុលា ឆ្នាំ​២០១៣ នេះ ភ្ញៀវ​​សិង្ហ​បុរី​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​រហូត​ដល់​៤៣.៤៥៩​នាក់ ​កើន​ប្រមាណ​៩,៧% ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១២ កន្លង​ទៅ ។

​គួរ​បញ្ជាក់​​ថា នៅ​រសៀល​ថ្ងៃទី​១២ ធ្នូ ២០១៣ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​បណ្ឌិត​សភាចារ្យ​ សុខ អាន ​បាន​អនុ​ញ្ញាត​ឱ្យ​លោក Kevin ឯកអគ្គ​រដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា​ ចូល​ជួប​ពិភាក្សា​ និង​សម្តែង​ការ​គួរ​សម។

ទន្ទឹម​នឹង​សម្តែង​នូវ​មោទន​ភាព​​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២ ដែល​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​ការ​រីក​ចម្រើន​​ និង​រឹង​មាំ​នោះ ទាំង​លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​បណ្ឌិត​សភា​ចារ្យ សុខ អាន និង​លោក​ Kevin ឯក​អគ្គ​រដ្ឋទូត​​ប្រទេស​សិង្ហ​បុរី ប្រចាំ​​កម្ពុជា សុទ្ធ​តែ​បាន​អះអាង​ថា អាស្រ័យ​​ដោយ​ទំនាក់​ទំនង និង​កិច្ចសហ​ប្រតិ​បត្តិ​ការ​កាន់​តែ​រឹង​មាំ​នោះ​ហើយ ទើប​​ជំរុញ​ឱ្យ​ភ្ញៀវ​​ទេស​ចរ​សិង្ហ​បុរី​ចូល​មក​ទស្សនា​​ប្រទេស​កម្ពុជា កាន់​តែ​មានចំនួន​ច្រើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ។

ថ្លែង​នា​ឱកាស​នោះ​ផង​ដែរ លោក​​បណ្ឌិត​សភា​ចារ្យ សុខ អាន មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​ដែល​ពោរ​ពេញ​ដោយ​​សក្តានុ​ពល​ខាង​វិស័យ​ទេស​ចរណ៍​ ខណៈ​ដែល​យើង​មាន​សម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​លោក​យ៉ាង​ច្រើន រួម​ទាំង​ប្រាង្គ​ប្រាសាទ​រាប់​​ពាន់​នៅ​ទូទាំង​ប្រទេស ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា ​បច្ចុ​ប្បន្ន​នេះ ​កម្ពុជា​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ និង​អ្នក​ជំនាញ​ក្នុង​ការ​អភិ​រក្ស និង​អភិ​វឌ្ឍន៍​ប្រាង្គ​ប្រាសាទ​នៅ​ខេត្ត​​សៀមរាប ​ដែល​បញ្ហា​នេះ​នឹង​រួម​ចំណែក​​បន្ថែម​ទៀត​លើ​ការ​អភិ​វឌ្ឍន៍​ប្រទេស ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​កំណើន​ភ្ញៀវ​ទេសចរ​តែ​ម្តង ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter